bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Corinthians 9
2 Corinthians 9
Khmer 2014 (អាល់គីតាប)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
1
ចំពោះរឿងផ្ញើជំនួយទៅជូនប្រជាជនដ៏បរិសុទ្ធនោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបងប្អូនទេ
2
ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូនប្រាប់អ្នកស្រុកម៉ាសេដូនថា «បងប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្ដខ្នះខ្នែងរបស់បងប្អូនបានជំរុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្ដស្ទុះស្ទាឡើង។
3
ខ្ញុំបានចាត់ពួកបងប្អូនខ្លះមក ដើម្បីឲ្យឃើញថាពាក្យដែលយើងនិយាយសរសើរពីបងប្អូនត្រង់ចំណុចនេះ មិនមែនខុសទេ គឺបងប្អូនពិតជារៀបចំខ្លួនជាស្រេចដូចខ្ញុំនិយាយមែន។
4
ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថាបងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេ ដែលត្រូវអាម៉ាស់មុខ បងប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្ដលើបងប្អូនខ្លាំងពេក។
5
ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះឲ្យបានរួចរាល់។ ការនេះ សឲ្យឃើញថា បងប្អូនបានចូលប្រាក់ដោយចិត្ដទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។
6
សូមចងចាំថា អ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៌ ក៏ច្រូតបានផលច្រើនបរិបូណ៌ដែរ។
7
ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ដ ដោយមិននឹកស្ដាយ ឬទើសទ័លឡើយ ដ្បិតអុលឡោះគាប់ចិត្តនឹងអ្នកណាដែលធ្វើអំណោយដោយចិត្ដរីករាយ។
8
អុលឡោះអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បីឲ្យបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូណ៌សម្រាប់ចែកទានផង
9
ដូចមានចែងទុកមកថាៈ «ទ្រង់ចែក ទ្រង់ប្រទានឲ្យអ្នកក្រ សេចក្ដីសុចរិតរបស់ទ្រង់នៅស្ថិតស្ថេរ រហូតតរៀងទៅ» ។
10
អុលឡោះដែល «ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឲ្យគេផងនោះ» ទ្រង់ក៏ផ្គត់ផ្គង់គ្រាប់ពូជឲ្យបងប្អូន និងឲ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយទ្រង់នឹងធ្វើឲ្យសេចក្ដីសុចរិតរបស់បងប្អូន បង្កើតផលបានច្រើនឡើងថែមទៀត។
11
អុលឡោះនឹងធ្វើឲ្យបងប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីឲ្យបងប្អូនមានចិត្ដសទ្ធាជ្រះថ្លាគ្រប់ជំពូក និងឲ្យអ្នកឯទៀតៗអរគុណអុលឡោះដោយយើងជួយគេ
12
ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរគុណអុលឡោះកាន់តែច្រើនឡើងទៀតផង។
13
ពេលគេយល់តម្លៃនៃកិច្ចការដែលបងប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ព្រោះបងប្អូនសំដែងឲ្យគេឃើញថា បងប្អូនពិតជាប្រតិបត្តិតាមដំណឹងល្អរបស់អាល់ម៉ាហ្សៀសដែលបងប្អូនប្រកាស ហើយបងប្អូនមានចិត្ដទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និងជាមួយមនុស្សទាំងអស់។
14
គេសូមអង្វរអុលឡោះឲ្យបងប្អូនដោយចិត្ដស្រឡាញ់ ព្រោះតែគុណដ៏ច្រើនលើសលុបដែលអុលឡោះប្រទានមកបងប្អូន។
15
សូមអរគុណអុលឡោះ ចំពោះអំណោយទានដ៏ប្រសើរបំផុតរបស់ទ្រង់រកថ្លែងពុំបាន។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13