bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Corinthians 7
2 Corinthians 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
1
បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលបន្ទូលសន្យានៃអុលឡោះដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានបរិសុទ្ធទាំងស្រុង ដោយគោរពកោតខ្លាចអុលឡោះ។
2
សូមបងប្អូនយល់ចិត្ដយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើឲ្យនរណាហិនហោច ឬក៏កេងប្រវ័ញ្ចនរណាម្នាក់ឡើយ។
3
ខ្ញុំនិយាយដូច្នេះ មិនមែនចង់ចោទប្រកាន់បងប្អូនទេ ដ្បិតខ្ញុំបានជម្រាបបងប្អូនរួចស្រេចហើយថា យើងស្រឡាញ់បងប្អូន និងស៊ូស្លាប់រស់ជាមួយបងប្អូនជានិច្ច។
4
ខ្ញុំទុកចិត្ដលើបងប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបងប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្ដយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។
5
តាំងពីយើងបានទៅដល់ស្រុកម៉ាសេដូន រូបកាយយើងពុំដែលបានសម្រាកសោះឡើយ។ យើងបានរងទុក្ខវេទនាសព្វបែបយ៉ាង គឺផ្នែកខាងក្រៅ គេធ្វើបាបយើង ហើយនៅខាងក្នុងចិត្ដ យើងចេះតែបារម្ភ។
6
ក៏ប៉ុន្ដែ អុលឡោះដែលតែងតែសំរាលទុក្ខអ្នកទន់ទាប ទ្រង់បានសំរាលទុក្ខយើងដោយលោកទីតុសទៅដល់។
7
យើងធូរចិត្ដ មិនមែនត្រឹមតែបានលោកទីតុសទៅដល់ប៉ុណ្ណោះទេ គឺមកពីបងប្អូនបានសំរាលទុក្ខគាត់ផងដែរ។ គាត់បាននាំដំណឹងមកថា បងប្អូនមានចិត្ដចង់ជួបខ្ញុំយ៉ាងខ្លាំង បងប្អូនបង្ហូរទឹកភ្នែកព្រមទាំងឈឺឆ្អាលនឹងខ្ញុំ ជាហេតុធ្វើឲ្យខ្ញុំមានអំណររឹតតែខ្លាំងឡើងថែមទៀត។
8
ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើឲ្យបងប្អូនព្រួយចិត្ដ ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំឲ្យបងប្អូនព្រួយចិត្ដមួយគ្រាមែន)
9
ក៏ខ្ញុំសប្បាយចិត្ដនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្ដនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្ដគំនិត ដ្បិតបងប្អូនព្រួយចិត្ដដូច្នេះ ស្របតាមអុលឡោះ។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។
10
តាមពិត ទុក្ខព្រួយស្របតាមអុលឡោះបែបនេះ តែងតែនាំឲ្យកែប្រែចិត្ដគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍តែងតែនាំឲ្យស្លាប់វិញ។
11
សូមគិតមើល៍ ទុក្ខព្រួយដែលស្របតាមអុលឡោះដូច្នេះ មានផលប្រយោជន៍ចំពោះបងប្អូនយ៉ាងណា គឺបងប្អូនមានចិត្ដខ្នះខ្នែង ហើយលើសពីនេះទៅទៀត បងប្អូនចេះសុំទោសទាស់ចិត្ដនឹងអំពើអាក្រក់ មានចិត្ដគោរពកោតខ្លាច មានចិត្ដប៉ងប្រាថ្នាយ៉ាងខ្លាំង មានចិត្ដឈឺឆ្អាល ហើយបងប្អូនក៏ចេះដាក់ទោសអ្នកប្រព្រឹត្ដអំពើអាក្រក់ដែរ។ ការទាំងនេះ បង្ហាញឲ្យឃើញថា បងប្អូនគ្មានសៅហ្មងអ្វីទាំងអស់នៅក្នុងរឿងនេះ។
12
ដូច្នេះ ហេតុដែលខ្ញុំសរសេរមកបងប្អូន មិនមែនមកពីគិតដល់អ្នកប្រព្រឹត្ដអាក្រក់ ឬគិតដល់អ្នកដែលរងនូវអំពើអាក្រក់នោះឡើយ ខ្ញុំសរសេរមកដើម្បីឲ្យបងប្អូនមានឱកាសបង្ហាញទឹកចិត្ដខ្នះខ្នែងរបស់បងប្អូនចំពោះយើង នៅមុខអុលឡោះ។
13
ការនេះហើយដែលបានសំរាលទុក្ខយើង។ ប៉ុន្ដែ លើសពីនេះ យើងក៏មានអំណររឹតតែខ្លាំងថែមទៀត ដោយឃើញលោកទីតុសមានអំណរសប្បាយ ព្រោះបងប្អូនទាំងអស់គ្នាបានជួយគាត់ឲ្យស្ងប់ចិត្ដ លែងព្រួយបារម្ភ។
14
ប្រសិនបើខ្ញុំបានខ្ពស់មុខបន្ដិច ដោយនិយាយសរសើរពីបងប្អូនប្រាប់គាត់ ក៏ខ្ញុំមិនខ្មាសគាត់ដែរ។ សេចក្ដីដែលយើងសរសើរពីបងប្អូនប្រាប់លោកទីតុស គាត់នឹងឃើញថាជាការពិតមែន ដូចយើងធ្លាប់តែនិយាយអ្វីៗគ្រប់យ៉ាងប្រាប់បងប្អូន ស្របតាមសេចក្ដីពិតយ៉ាងនោះដែរ។
15
ពេលគាត់នឹកឃើញថា បងប្អូនទាំងអស់គ្នាតែងតែយកចិត្ដទុកដាក់ស្ដាប់បង្គាប់ និងទទួលគាត់ដោយគោរពកោតខ្លាចញាប់ញ័រផងនោះ គាត់មានចិត្ដស្រឡាញ់បងប្អូនរឹតតែខ្លាំងឡើងៗ។
16
ខ្ញុំត្រេកអរណាស់ ព្រោះខ្ញុំអាចទុកចិត្ដបងប្អូន ក្នុងគ្រប់កិច្ចការទាំងអស់។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13