bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Corinthians 8
2 Corinthians 8
Khmer 2014 (អាល់គីតាប)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
1
បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីគុណ ដែលអុលឡោះបានប្រោសប្រទានដល់ក្រុមជំអះនានា នៅស្រុកម៉ាសេដូន
2
គឺទោះបីបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្ដី ក៏គេមានអំណរខ្លាំងក្រៃលែង ហើយទោះបីគេក្រតោកយ៉ាកយ៉ាងណាក្ដី ក៏គេនៅតែមានចិត្ដសទ្ធាជ្រះថ្លាដ៏លើសលប់ដែរ។
3
បងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថា គេធ្វើលើសពីសមត្ថភាព និងដោយស្ម័គ្រអស់ពីចិត្ដទៀតផង។
4
ពួកគេបានទទូចសុំយើងមេត្ដាអនុញ្ញាត ឲ្យគេចូលរួមបម្រើការងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏បរិសុទ្ធ។
5
គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេប្រគល់ខ្លួនទៅអ៊ីសាជាអម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបម្រើយើង ស្របតាមបំណងរបស់អុលឡោះដែរ។
6
ហេតុនេះហើយបានជាយើងអង្វរលោកទីតុស ឲ្យមកបង្ហើយការប្រមូលជំនូននេះពីបងប្អូន ដូចគាត់បានចាប់ផ្ដើមរួចមកហើយ។
7
បងប្អូនបានចំរើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារ មានចំណេះ មានចិត្ដខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្ដស្រឡាញ់យើងផង។ ហេតុនេះ ចំពោះការប្រមូលជំនូន ចូរចំរើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។
8
ខ្ញុំនិយាយបែបនេះ មិនមែនបញ្ជាបងប្អូនទេ គឺខ្ញុំគ្រាន់តែចង់ស្ទង់មើលចិត្ដស្រឡាញ់ដ៏ស្មោះរបស់បងប្អូន ដោយនិយាយអំពីការខ្នះខ្នែងរបស់អ្នកឯទៀតៗប៉ុណ្ណោះ
9
ដ្បិតបងប្អូនស្គាល់គុណរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ស្រាប់ហើយ គឺគាត់មានសម្បត្តិដ៏ច្រើន គាត់បានដាក់ខ្លួនមកជាអ្នកក្រព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់គាត់។
10
ត្រង់នេះ ខ្ញុំគ្រាន់តែជូនយោបល់បងប្អូនប៉ុណ្ណោះ។ គួរគប្បីបង្ហើយកិច្ចការដែលបងប្អូនបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំទៅ។ បងប្អូនមិនត្រឹមតែបានចាប់ផ្ដើមធ្វើមុនគេប៉ុណ្ណោះទេ គឺថែមទាំងបានផ្ដើមគំនិតទៀតផង។
11
ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរ តាមសមត្ថភាពដែលបងប្អូនមានយ៉ាងនោះដែរ។
12
កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ចិត្តអុលឡោះ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។
13
ក៏ប៉ុន្ដែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃ រហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។
14
ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា
15
ដូចមានសេចក្ដីចែងទុកមកថាៈ «អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្ដិចបន្ដួចក៏មិនខ្វះខាតអ្វីដែរ» ។
16
សូមអរគុណអុលឡោះ ដែលបានប្រោសប្រទានឲ្យលោកទីតុសមានចិត្ដខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរ
17
ដ្បិតគាត់បានយល់ព្រមធ្វើតាមសំណូមពររបស់យើង ហើយលើសពីនេះ គាត់ក៏មានចិត្ដខ្នះខ្នែងសម្រេចចិត្ដដោយខ្លួនឯងធ្វើដំណើរមករកបងប្អូន។
18
យើងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់ គឺបងប្អូនម្នាក់ដែលក្រុមជំអះទាំងអស់កោតសរសើរក្នុងការផ្សព្វផ្សាយដំណឹងល្អ។
19
មិនតែប៉ុណ្ណោះសោត ក្រុមជំអះបានជ្រើសរើសគាត់ ឲ្យរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលជំនូននេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ និងដើម្បីសំដែងឆន្ទៈល្អរបស់យើងដែរ។
20
យើងចង់ចៀសវាងមិនឲ្យគេរិះគន់យើង អំពីរបៀបចាត់ចែងប្រាក់ដែលរៃបានដ៏ច្រើននេះឡើយ
21
ដ្បិតយើងចង់ធ្វើការល្អ មិនត្រឹមតែនៅចំពោះមុខអ៊ីសាជាអម្ចាស់ប៉ុណ្ណោះទេ គឺថែមទាំងនៅចំពោះមុខមនុស្សទាំងអស់ទៀតផង។
22
យើងបានចាត់បងប្អូនយើងម្នាក់ទៀតឲ្យមកជាមួយអ្នកទាំងពីរ។ យើងធ្លាប់ល្បងលមើលចិត្ដគាត់ជាច្រើនលើកច្រើនសា ហើយឃើញថាគាត់ពិតជាមានចិត្ដខ្នះខ្នែងមែន។ លើកនេះគាត់បានបង្ហាញនូវទឹកចិត្ដខ្នះខ្នែងជាងមុនទៅទៀត ព្រោះគាត់ទុកចិត្ដបងប្អូនខ្លាំងណាស់។
23
ចំពោះលោកទីតុស គាត់ជាសហការីរបស់ខ្ញុំ ហើយគាត់ធ្វើការរួមជាមួយខ្ញុំ ដើម្បីបម្រើបងប្អូន។ រីឯបងប្អូនពីរនាក់ទៀត ជាតំណាងរបស់ក្រុមជំអះ និងជាសិរីរុងរឿងរបស់អាល់ម៉ាហ្សៀស។
24
ដូច្នេះ សូមបងប្អូនសំដែងឲ្យក្រុមជំអះនានាឃើញថា បងប្អូនស្រឡាញ់គេពិតមែន និងឃើញថា សេចក្ដីដែលយើងនិយាយសរសើរពីបងប្អូនប្រាប់គេនោះ ពិតជាត្រឹមត្រូវមែន។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13