bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Genesis 12
Genesis 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 13 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់អ៊ីប្រាំថា៖ «ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិសន្តានរបស់អ្នក និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក។
2
យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
3
យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្តាសាដល់ជនទាំងឡាយណា ដែលដាក់បណ្តាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក។
4
អ៊ីប្រាំក៏ចេញដំណើរទៅ តាមបន្ទូលរបស់ អុលឡោះតាអាឡា ហើយឡូតក៏ទៅជាមួយគាត់ដែរ។
5
នៅពេលអ៊ីប្រាំ ចាកចេញពីស្រុកហារ៉ានទៅនោះ គាត់មានអាយុចិតសិបប្រាំឆ្នាំ។ គាត់បាននាំសារ៉ាយជាភរិយា និងឡូតជាក្មួយទៅជាមួយ។ គាត់ក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកគាត់រកបាន ព្រមទាំងអ្នកបម្រើដែលពួកគាត់ទិញបាននៅស្រុកហារ៉ាន ទៅជាមួយដែរ។ ពួកគាត់នាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះបានមកដល់ស្រុកកាណានហើយ
6
អ៊ីប្រាំដើរកាត់ស្រុកកាណាន រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
7
អុលឡោះតាអាឡា បានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូន អុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
8
បន្ទាប់មក គាត់ចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល គាត់បោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ គាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូន អុលឡោះតាអាឡា ហើយគោរពបម្រើនាម អុលឡោះតាអាឡា ។
9
គាត់បន្តដំណើរពីកន្លែងមួយទៅកន្លែងមួយ ឆ្ពោះទៅកាន់តំបន់ណេកិប។
10
ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ អ៊ីប្រាំចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។
11
ពេលទៅដល់ជិតស្រុកអេស៊ីប គាត់មានប្រសាសន៍ទៅកាន់សារ៉ាយ ជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថា អូនមានរូបស្អាតណាស់។
12
ហេតុនេះ ពេលជនជាតិអេស៊ីបឃើញអូន គេមុខជាពោលថា “នាងនេះជាប្រពន្ធរបស់គាត់!” គេនឹងសម្លាប់បងជាមិនខាន ហើយទុកជីវិតអូនឲ្យនៅរស់។
13
ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ»។
14
កាលអ៊ីប្រាំទៅដល់ស្រុកអេស៊ីបហើយ ជនជាតិអេស៊ីបបានឃើញថា ភរិយារបស់គាត់មានរូបស្អាតណាស់។
15
ពួកមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទៅកាន់ស្តេចហ្វៀរ៉អ៊ូន។ គេក៏នាំសារ៉ាយ ចូលទៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន។
16
រីឯអ៊ីប្រាំវិញ គេរាប់រកគាត់ដោយមេត្រី ព្រោះតែភរិយារបស់គាត់។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនអ៊ីប្រាំ។
17
ប៉ុន្តែ អុលឡោះតាអាឡា បានធ្វើឲ្យស្តេចហ្វៀរ៉អ៊ូន និងពូជពង្ស ជួបនឹងគ្រោះកាចដ៏សែនវេទនា ព្រោះតែសារ៉ាយ ជាភរិយារបស់អ៊ីប្រាំ។
18
ពេលនោះ ហ្វៀរ៉អ៊ូនកោះហៅអ៊ីប្រាំមកហើយមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះយើង? ម្តេចក៏អ្នកមិនប្រាប់យើងថា នាងជាភរិយារបស់អ្នក?
19
ហេតុអ្វីបានជាអ្នកថា នាងជាប្អូនទៅវិញ បណ្តាលឲ្យយើងយកនាងមកធ្វើជាប្រពន្ធរបស់យើងដូច្នេះ? នេះនែ៎ ភរិយារបស់អ្នក ចូរយកនាងចេញពីទីនេះទៅ!»។
20
ហ្វៀរ៉អ៊ូនបញ្ជាអ្នកបម្រើឲ្យបើកផ្លូវដល់អ៊ីប្រាំ ចាកចេញទៅជាមួយភរិយារបស់គាត់ ទាំងយកអ្វីៗដែលជាកម្មសិទ្ធិរបស់គាត់ទៅជាមួយផង។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50