bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Genesis 27
Genesis 27
Khmer 2014 (អាល់គីតាប)
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 28 →
1
អ៊ីសាហាក់មានវ័យចាស់ជរា ហើយភ្នែករបស់គាត់ចុះអន់ថយ រហូតមើលលែងឃើញទៀត។ ពេលនោះគាត់ហៅអេសាវ ជាកូនច្បង មកថា៖ «កូនអើយ!»។ អេសាវតបមកវិញថា៖ «បាទ លោកឪពុក!»។
2
គាត់និយាយទៀតថា៖ «ឪពុកចាស់ហើយ ពុំដឹងជាស្លាប់ថ្ងៃណាទេ។
3
ហេតុនេះ ចូរកូនយកប្រដាប់បរបាញ់ គឺព្រួញ និងធ្នូ ចេញទៅបាញ់សត្វនៅព្រៃ យកសាច់មកឲ្យឪពុក។
4
បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន មុនពេលឪពុកស្លាប់»។
5
ពេលអ៊ីសាហាក់និយាយទៅកាន់អេសាវ រ៉ហ្វ៊ីកាក៏បានលួចស្តាប់ដែរ។ អេសាវចេញដំណើរទៅព្រៃ ដើម្បីបរបាញ់សត្វនាំយកមកផ្ទះវិញ។
6
ពេលនោះ រ៉ហ្វ៊ីកាពោលទៅកាន់យ៉ាកកូបជាកូនថា៖ «ម្តាយបានឮឪពុកកូននិយាយទៅកាន់អេសាវ ជាបងរបស់កូនថា
7
“ចូរទៅបាញ់សត្វនៅព្រៃយកមក ហើយធ្វើម្ហូបយ៉ាងឆ្ងាញ់ឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន នៅមុខ អុលឡោះតាអាឡា មុនពេលឪពុកស្លាប់”។
8
ឥឡូវនេះកូនអើយ ចូរស្តាប់ពាក្យដែលម្តាយប្រាប់ឲ្យធ្វើ។
9
ចូរទៅយកកូនពពែធាត់ល្អៗពីរមក ម្តាយនឹងធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកកូនចូលចិត្ត។
10
បន្ទាប់មក កូននឹងយកម្ហូបនោះជូនឪពុកពិសា គាត់នឹងឲ្យពរកូនមុនពេលគាត់ស្លាប់»។
11
យ៉ាកកូបតបទៅរ៉ហ្វ៊ីកា ជាម្តាយវិញថា៖ «បងអេសាវមានរោមពេញខ្លួនតែកូនអត់មានទេ។
12
ប្រសិនបើឪពុកស្ទាបកូន ហើយឃើញថាកូនបញ្ឆោតគាត់នោះ កូនមុខជាទទួលបណ្តាសាមិនខាន គឺមិនមែនទទួលពរទេ»។
13
ម្តាយតបមកវិញថា៖ «កូនអើយ ទុកឲ្យបណ្តាសានោះធ្លាក់មកលើម្តាយចុះ! រីឯកូនគ្រាន់តែស្តាប់ពាក្យម្តាយប៉ុណ្ណោះ ចូរទៅយកកូនពពែមក»។
14
យ៉ាកកូបក៏ទៅយកកូនពពែមកជូនម្តាយ ហើយម្តាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
15
បន្ទាប់មក រ៉ហ្វ៊ីកាយកសម្លៀកបំពាក់របស់អេសាវ ជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់ឲ្យយ៉ាកកូបជាកូនពៅ។
16
គាត់ក៏យករោមពពែមករុំដៃ និងរុំករបស់យ៉ាកកូប ត្រង់កន្លែងដែលគ្មានរោម។
17
បន្ទាប់មកទៀត គាត់យកម្ហូបដ៏ឆ្ងាញ់ និងនំបុ័ងដែលគាត់បានធ្វើ មកឲ្យយ៉ាកកូបជាកូនកាន់។
18
យ៉ាកកូបយកទៅជូនឪពុក ទាំងពោលថា៖ «លោកឪពុក!»។ អ៊ីសាហាក់ឆ្លើយឡើងថា៖ «ឪពុកនៅឯណេះ! តើកូនណាមួយហ្នឹង?»។
19
យ៉ាកកូបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមឲ្យពរកូន»។
20
អ៊ីសាហាក់តបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ យ៉ាកកូបឆ្លើយថា៖ «មកពី អុលឡោះតាអាឡា ជាម្ចាស់របស់លោកឪពុកបានជួយកូន»។
21
អ៊ីសាហាក់និយាយទៅយ៉ាកកូបទៀតថា៖ «ចូរកូនខិតមកជិតឪពុកបន្តិច ឪពុកនឹងស្ទាបមើល ដើម្បីឲ្យដឹងថា កូនពិតជាអេសាវមែន ឬមិនមែន»។
22
យ៉ាកកូបចូលទៅជិតអ៊ីសាហាក់ ជាឪពុក ហើយគាត់ក៏ស្ទាបមើល ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកកូប តែដៃជាដៃរបស់អេសាវ»។
23
គាត់ពុំបានដឹងថាជាយ៉ាកកូបទេ ព្រោះដៃគាត់មានរោមដូចដៃរបស់អេសាវដែរ។ ប៉ុន្តែ មុននឹងឲ្យពរ
24
គាត់សួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» យ៉ាកកូបឆ្លើយថា៖ «បាទមែន!»។
25
អ៊ីសាហាក់ក៏និយាយថា៖ «លើកម្ហូបឲ្យឪពុកមក ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកឲ្យពរកូន»។ យ៉ាកកូបរៀបចំជូនឪពុកពិសា គាត់បានចាក់ទឹកទំពំាងបាយជូរជូនគាត់ពិសាដែរ។
26
បន្ទាប់មក អ៊ីសាហាក់ជាឪពុកនិយាយទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។
27
យ៉ាកកូបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ អ៊ីសាហាក់ស្គាល់ក្លិនសម្លៀកបំពាក់របស់អេសាវ ក៏ឲ្យពរយ៉ាកកូប ដូចតទៅនេះ៖ «ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការ មួយដែលទទួលពរពី អុលឡោះតាអាឡា ។
28
សូមអុលឡោះប្រទានទឹកសន្សើម ពីលើមេឃមកឲ្យកូន ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ អុលឡោះប្រទានឲ្យកូនមានស្រូវ និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
29
សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបចុះចំពោះកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបចុះចំពោះកូន! អ្នកណាដាក់បណ្តាសាកូន អ្នកនោះមុខជាទទួលបណ្តាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។
30
ពេលអ៊ីសាហាក់ឲ្យពរយ៉ាកកូបចប់សព្វគ្រប់ហើយ យ៉ាកកូបក៏ចាកចេញពីឪពុកទៅ។ អេសាវវិលត្រឡប់មកពីបាញ់សត្វវិញ។
31
គាត់រៀបចំម្ហូបយ៉ាងឆ្ងាញ់យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ រួចសឹមឲ្យពរកូន។
32
អ៊ីសាហាក់ជាឪពុកសួរថា៖ «នរណាហ្នឹង?» អេសាវតបថា៖ «ខ្ញុំ អេសាវជាកូនច្បងរបស់លោកឪពុក»។
33
អ៊ីសាហាក់ញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុកអំបាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។
34
ពេលអេសាវឮពាក្យរបស់ឪពុកដូច្នេះ ក៏ស្រែកឡើងយ៉ាងខ្លាំង ព្រោះក្តៅក្រហាយពេក គាត់អង្វរឪពុកថា៖ «លោកឪពុក សូមឲ្យពរមកកូនផងដែរ!»។
35
អ៊ីសាហាក់ឆ្លើយវិញថា៖ «ប្អូនរបស់កូនបានប្រើកលល្បិច ដណ្តើមយកពររបស់កូនបាត់ទៅហើយ!»។
36
អេសាវពោលថា៖ «គេដាក់ឈ្មោះវាថា “យ៉ាកកូប” ដូច្នេះ ត្រូវហើយ ព្រោះវាបានបោកបញ្ឆោតខ្ញុំដល់ទៅពីរដង គឺវាដណ្តើមយកសិទ្ធិជាកូនច្បងពីខ្ញុំ រួចស្រេចទៅហើយ ឥឡូវនេះ វាបោកយកពរពីខ្ញុំទៀត! តើលោកឪពុកនៅមានសល់ពរណាទៀតសម្រាប់កូនឬទេ?»។
37
អ៊ីសាហាក់និយាយទៅកាន់អេសាវវិញថា៖ «ឪពុកបានឲ្យវាធ្វើជាម្ចាស់លើកូនឯង និងឲ្យបងប្អូនរបស់វាទាំងអស់ទៅជាអ្នកបម្រើរបស់វាហើយ។ ឪពុកក៏បានឲ្យស្រូវ និងស្រាទំពាំងបាយជូរថ្មីទៅវាដែរ ដូច្នេះ ឪពុកមិនអាចធ្វើអ្វីទៀតសម្រាប់កូនទេ»។
38
អេសាវអង្វរឪពុកទៀតថា៖ «តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? លោកឪពុកអើយ សូមឲ្យពរកូនផងដែរ!»។ ពេលនោះ អេសាវទ្រហោយំ។
39
អ៊ីសាហាក់ ជាឪពុកតបទៅគាត់វិញថា៖ «កូននឹងរស់នៅលើដីដែលគ្មានជីជាតិ ហើយក៏គ្មានទឹកសន្សើមធ្លាក់ពីលើមេឃមកដែរ។
40
កូននឹងចិញ្ចឹមជីវិតដោយមុខដាវ កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបំរះចេញផុតពីនឹមរបស់ប្អូនកូន»។
41
អេសាវចងគំនុំយ៉ាកកូបយ៉ាងខ្លាំង ព្រោះយ៉ាកកូបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកខ្ញុំនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមខ្ញុំសម្លាប់យ៉ាកកូបចោល»។
42
មានគេជម្រាបរ៉ហ្វ៊ីកា អំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅយ៉ាកកូប ជាកូនពៅមកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូន ចង់សម្លាប់កូន ដើម្បីសងគំនុំ។
43
ឥឡូវនេះកូនអើយ ចូរស្តាប់ម្តាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយឡាបាន់ ជាឪពុកធំរបស់កូននៅឯស្រុកខារ៉ានទៅ។
44
កូនត្រូវទៅនៅជាមួយគាត់មួយរយៈសិន ទំរាំបងរបស់កូនត្រជាក់ចិត្តវិញ។
45
ពេលណាបងរបស់កូនបាត់ខឹងនឹងកូន ព្រមទាំងភ្លេចនូវអំពើដែលកូនបានប្រព្រឹត្តចំពោះវាហើយនោះ ម្តាយនឹងប្រើគេឲ្យទៅហៅកូនមកវិញ ដ្បិតម្តាយមិនចង់ឲ្យកូនទាំងពីរនាក់ បាត់បង់ជីវិតក្នុងថ្ងៃតែមួយឡើយ»។
46
រ៉ហ្វ៊ីកាជម្រាបអ៊ីសាហាក់ថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកកូបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50