bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Genesis 26
Genesis 26
Khmer 2014 (អាល់គីតាប)
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 27 →
1
នៅគ្រានោះ មានកើតទុរ្ភិក្សក្នុងស្រុក ជាទុរ្ភិក្សមួយផ្សេងពីទុរ្ភិក្ស ដែលកើតមាននៅជំនាន់អ៊ីព្រហ៊ីម។ អ៊ីសាហាក់ក៏ទៅនៅក្រុងកេរ៉ា ជ្រកកោននឹងអប៊ីម៉ាឡិច ជាស្តេចនៃជនជាតិភីលីស្ទីន។
2
អុលឡោះតាអាឡា បានមកជួបគាត់ ហើយមានបន្ទូលថា៖ «កុំចុះទៅស្រុកអេស៊ីបឡើយ តែត្រូវទៅរស់នៅក្នុងស្រុក ដែលយើងនឹងបង្ហាញប្រាប់អ្នកវិញ។
3
ចូរស្នាក់នៅក្នុងស្រុកនេះហើយ។ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីនេះឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក។ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយអ៊ីព្រហ៊ីម ជាឪពុករបស់អ្នក។
4
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក កើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរ ដោយសារពូជពង្សរបស់អ្នក
5
ដ្បិតអ៊ីព្រហ៊ីមបានស្តាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួន និងតាមហ៊ូកុំរបស់យើង»។
6
អ៊ីសាហាក់ក៏រស់នៅក្នុងក្រុងកេរ៉ានោះ។
7
ពេលណាអ្នកស្រុកនៅទីនោះសួរគាត់ អំពីភរិយារបស់គាត់ គាត់តែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ គាត់មិនហ៊ានប្រាប់គេថា នាងជាភរិយារបស់គាត់ឡើយ ព្រោះគាត់ខ្លាចអ្នកស្រុកនោះសម្លាប់គាត់ ដ្បិតរ៉ហ្វ៊ីកាមានរូបឆោមស្អាតល្អណាស់។
8
គាត់ស្នាក់នៅយ៉ាងយូរក្នុងស្រុកនោះ ជួនជាមានថ្ងៃមួយ អប៊ីម៉ាឡិច ជាស្តេចរបស់ជនជាតិភីលីស្ទីន ក្រឡេកមើលតាមបង្អួច ឃើញអ៊ីសាហាក់កំពុងតែប្រឡែងលេងជាមួយរ៉ហ្វ៊ីកា ជាភរិយារបស់គាត់។
9
ស្តេចអប៊ីម៉ាឡិចបានប្រើគេឲ្យទៅហៅអ៊ីសាហាក់មក ហើយមានប្រសាសន៍ថា៖ «នាងជាភរិយារបស់អ្នកទេតើ! ហេតុដូចម្តេចបានជាអ្នកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ អ៊ីសាហាក់ឆ្លើយថា៖ «ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ខ្ញុំ»។
10
ស្តេចអប៊ីម៉ាឡិចសួរទៅគាត់ថា៖ «ម្តេចក៏អ្នកធ្វើដូច្នេះចំពោះយើង? ប្រសិនបើមាននរណាម្នាក់ ក្នុងចំណោមប្រជារាស្ត្ររបស់យើង យកភរិយារបស់អ្នក នោះអ្នកមុខជាបណ្តាលឲ្យយើងទាំងអស់គ្នាមានទោសមិនខាន»។
11
ស្តេចអប៊ីម៉ាឡិចចេញបញ្ជាទៅប្រជារាស្ត្រទាំងមូលដូចតទៅនេះ៖ «ប្រសិនបើនរណាម្នាក់ប៉ះពាល់បុរសនេះ និងភរិយារបស់គាត់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់»។
12
អ៊ីសាហាក់សាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិត អុលឡោះតាអាឡា ប្រទានពរឲ្យគាត់។
13
គាត់ក៏ទៅជាអ្នកមាន ហើយរកបានសម្បត្តិកាន់តែច្រើនឡើងៗ រហូតបានទៅជាមហាសេដ្ឋី។
14
គាត់មានហ្វូងចៀម និងហ្វូងគោ ព្រមទាំងមានអ្នកបម្រើជាច្រើនផង។ ដូច្នេះ ជនជាតិភីលីស្ទីនមានចិត្តច្រណែននឹងគាត់
15
ហើយយកដីមកលុបបំពេញអណ្តូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកគាត់បានជីក កាលពីជំនាន់អ៊ីព្រហ៊ីមនៅរស់នៅឡើយ។
16
ស្តេចអប៊ីម៉ាឡិចមានប្រសាសន៍មកអ៊ីសាហាក់ថា៖ «សូមអ្នកចាកចេញពីស្រុកយើងទៅ ដ្បិតអ្នកមានសម្បត្តិស្តុកស្តម្ភជាងយើងណាស់»។
17
អ៊ីសាហាក់ក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។
18
អ៊ីសាហាក់ឲ្យគេស្តារអណ្តូងទឹកទាំងប៉ុន្មាន ដែលគេបានជីកកាលពីជំនាន់អ៊ីព្រហ៊ីម ជាឪពុកគាត់ ហើយត្រូវពួកភីលីស្ទីនចាក់ដីបំពេញ ក្រោយពេលអ៊ីព្រហ៊ីមស្លាប់។ គាត់ដាក់ឈ្មោះអណ្តូងទឹកទាំងនោះ តាមឈ្មោះដែលឪពុកគាត់បានដាក់ឲ្យកាលពីមុន។
19
ពួកអ្នកបម្រើរបស់អ៊ីសាហាក់ ជីកអណ្តូងមួយទៀតនៅក្នុងជ្រលងភ្នំនោះ ហើយមានប្រភពទឹកមួយហូរចេញមក។
20
ពេលនោះ ពួកគង្វាលនៅស្រុកកេរ៉ា រករឿងនឹងពួកគង្វាលរបស់អ៊ីសាហាក់ ដោយពោលថា «ទឹកនេះជារបស់យើងទេ!»។ អ៊ីសាហាក់ក៏ដាក់ឈ្មោះអណ្តូងនោះថា“អេសេក” ព្រោះគេបានរករឿងជាមួយនឹងគាត់។
21
ពួកអ្នកបម្រើរបស់អ៊ីសាហាក់ នាំគ្នាជីកអណ្តូងទឹកមួយទៀត ហើយអ្នកស្រុកក៏រករឿងម្តងទៀត ដូច្នេះ គាត់ដាក់ឈ្មោះអណ្តូងនោះថា “ស៊ីតណា”។
22
គាត់រើជំរំពីទីនោះ ហើយជីកអណ្តូងមួយទៀត ដែលគ្មាននរណារករឿងទៀតទេ។ គាត់ដាក់ឈ្មោះអណ្តូងនោះថា “រេហូបូត” ដ្បិតគាត់ពោលថា «ឥឡូវនេះ អុលឡោះតាអាឡា បើកចំហផ្លូវឲ្យយើងហើយ យើងនឹងបានចំរុងចំរើនក្នុងស្រុកនេះ»។
23
គាត់ចាកចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងបៀរសេបា។
24
នៅពេលយប់ អុលឡោះតាអាឡា មកជួបគាត់ មានបន្ទូលថា៖ «យើងជាម្ចាស់របស់អ៊ីព្រហ៊ីមឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អ៊ីព្រហ៊ីមជាអ្នកបម្រើរបស់យើង»។
25
អ៊ីសាហាក់បានសង់អាសនៈមួយនៅទីនោះ ហើយគោរពបម្រើអុលឡោះ ដោយហៅនាមថា អុលឡោះតាអាឡា ។ គាត់បានបោះជំរំនៅទីនោះ ហើយអ្នកបម្រើរបស់គាត់ក៏នាំគ្នាជីកអណ្តូងទឹកនៅទីនោះដែរ។
26
ស្តេចអប៊ីម៉ាឡិចបានចេញពីក្រុងកេរ៉ា មកជួបអ៊ីសាហាក់ ដោយមានអហ៊ូសាត ជាទីប្រឹក្សារបស់ស្តេច និងភីកុល ជាមេទ័ពរបស់ស្តេចមកជាមួយផង។
27
អ៊ីសាហាក់សួរថា៖ «ហេតុអ្វីបានជាស្តេច និងអស់លោកអញ្ជើញមកជួបខ្ញុំដូច្នេះ ដ្បិតស្តេច និងអស់លោកស្អប់ខ្ញុំ ព្រមទាំងបណ្តេញខ្ញុំចេញពីស្រុករបស់ស្តេច និងអស់លោកថែមទៀតផង!»។
28
ស្តេចអប៊ីម៉ាឡិច និងអស់លោកដែលមកជាមួយស្តេច តបទៅគាត់វិញថា៖ «យើងសង្កេតឃើញថា អុលឡោះតាអាឡា ពិតជានៅជាមួយអ្នកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។
29
រីឯល័ក្ខខ័ណ្ឌនៃសម្ពន្ធមេត្រីនោះ គឺសូមអ្នកស្បថនឹងយើងថា អ្នកមិនប្រព្រឹត្តអំពើអ្វីទាស់នឹងយើង ហើយយើងក៏ស្បថមិនធ្វើបាបអ្នកដែរ។ យើងតែងតែប្រព្រឹត្តល្អចំពោះអ្នក និងឲ្យអ្នកចាកចេញមកដោយសុខសាន្ត ហើយឥឡូវនេះ អ្នកក៏បានទទួលពរពី អុលឡោះតាអាឡា ថែមទៀតផង»។
30
អ៊ីសាហាក់ធ្វើពិធីជប់លៀងជូនស្តេច និងជូនអ្នកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។
31
បន្ទាប់មក ពួកគេក្រោកឡើងពីព្រលឹម ហើយស្បថសន្យានឹងគ្នាទៅវិញទៅមក។ អ៊ីសាហាក់ជូនដំណើរស្តេច និងអស់លោកដែលមកជាមួយ ហើយពួកគេនាំគ្នាចាកចេញទៅដោយសុខសាន្ត។
32
នៅថ្ងៃដដែលនោះ អ្នកបម្រើរបស់អ៊ីសាហាក់នាំគ្នាមកជម្រាបគាត់ អំពីអណ្តូងដែលគេកំពុងជីកថា៖ «យើងខ្ញុំរកឃើញទឹកហើយ!»។
33
អ៊ីសាហាក់ដាក់ឈ្មោះអណ្តូងនោះថា “សេបា” ហេតុនេះហើយបានជាគេហៅក្រុងនោះថា “បៀរសេបា” រហូតមកទល់សព្វថ្ងៃ។
34
ពេលអេសាវអាយុសែសិបឆ្នាំ គាត់រៀបការជាមួយយូឌីត ជាកូនរបស់បេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងបាសម៉ាត់ ជាកូនរបស់អេឡូន ជនជាតិហេត។
35
នាងទាំងពីរបានធ្វើឲ្យអ៊ីសាហាក់ និងរ៉ហ្វ៊ីកាពិបាកចិត្តជាខ្លាំង។
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50