bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Genesis 19
Genesis 19
Khmer 2014 (អាល់គីតាប)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 20 →
1
នៅពេលល្ងាច ម៉ាឡាអ៊ីកាត់ទៅដល់ក្រុងសូដុម។ ឡូតអង្គុយនៅមាត់ទ្វារក្រុង។ ពេលឡូតឃើញម៉ាឡាអ៊ីកាត់ទាំងពីរ គាត់ក្រោកឡើងទៅទទួល ទាំងក្រាបចុះ អោនមុខដល់ដី។
2
គាត់ពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលផ្ទះខ្ញុំ ជាអ្នកបម្រើរបស់លោកសិន សូមលោកម្ចាស់លាងជើង ហើយស្នាក់នៅទីនេះមួយយប់ ចាំស្អែកសឹមបន្តដំណើរទៅមុខទៀត តាំងពីព្រលឹម»។ ម៉ាឡាអ៊ីកាត់តបថា៖ «ទេ យប់នេះយើងសម្រាកនៅតាមទីធ្លាក្រុងក៏បាន»។
3
ប៉ុន្តែ ដោយឡូតចេះតែទទូចអង្វរខ្លាំងពេក ម៉ាឡាអ៊ីកាត់ទាំងពីរក៏ចូលទៅផ្ទះគាត់។ គាត់បានរៀបចំម្ហូបអាហារ និងឲ្យគេដុតនំបុ័ងឥតមេជូនម៉ាឡាអ៊ីកាត់ ម៉ាឡាអ៊ីកាត់ក៏បរិភោគ។
4
ពេលនោះ គេមិនទាន់ចូលដំណេកនៅឡើយទេ ស្រាប់តែមានអ្នកក្រុងនោះ គឺប្រុសៗនៅក្រុងសូដុមគ្រប់ៗគ្នា តាំងពីក្មេងរហូតដល់ចាស់ នាំគ្នាឡោមព័ទ្ធផ្ទះឡូត។
5
គេស្រែកសួរឡូតថា៖ «តើពួកអ្នកដែលចូលមកផ្ទះអ្នកឯងពីល្ងាចមិញ នៅឯណា? ចូរឲ្យគេចេញមក! យើងនឹងរួមដំណេក ជាមួយពួកគេ»។
6
ឡូតចេញមកជួបពួកគេនៅមាត់ទ្វារ ហើយបិទទ្វារពីក្រោយខ្នងវិញ។
7
គាត់ពោលថា៖ «បងប្អូនអើយសូមមេត្តាកុំប្រព្រឹត្តអំពើអាក្រក់អី!
8
ខ្ញុំសូមអង្វរបងប្អូនទៅចុះ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលពុំទាន់រួមរស់ជាមួយបុរសណានៅឡើយទេ ខ្ញុំនឹងនាំវាចេញមកជូនបងប្អូននៅខាងក្រៅ ឲ្យបងប្អូនប្រព្រឹត្តតាមអំពើចិត្តទៅចុះ ក៏ប៉ុន្តែ សូមមេត្តាកុំប៉ះពាល់បុរសទាំងនេះ ដែលបានមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំឡើយ»។
9
ពួកគេតបថា៖ «ថយទៅ!»។ គេពោលទៀតថា៖ «មើល៍ ជនបរទេសម្នាក់នេះមកនៅស្រុកយើង តែឥឡូវ បែរជាចង់ធ្វើម្ចាស់ស្រុកទៅវិញ! ទេមិនបានទេ យើងនឹងធ្វើបាបអ្នកឯង ខ្លាំងជាងជនពីរនាក់នោះទៅទៀត»។ ពួកគេក៏ច្រានឡូតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅ បំរុងនឹងទម្លាយទ្វារ។
10
ពេលនោះ ម៉ាឡាអ៊ីកាត់ទាំងពីរលូកដៃទៅទាញឡូតចូលមកក្នុងផ្ទះ រួចបិទទ្វារជិតវិញ។
11
បន្ទាប់មក ម៉ាឡាអ៊ីកាត់បានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារ ខ្វាក់ភ្នែកទាំងអស់គ្នា តាំងពីតូចដល់ធំ ដូច្នេះ ពួកគេពុំអាចរកមាត់ទ្វារចូលទៅក្នុងផ្ទះបានឡើយ។
12
ម៉ាឡាអ៊ីកាត់ពោលទៅឡូតថា៖ «តើមាននរណាខ្លះនៅជាមួយអ្នក? បើមានកូនប្រសារ កូនប្រុស កូនស្រី និងមានអ្វីទៀតជាកម្មសិទ្ធិរបស់អ្នកនៅក្នុងក្រុង ចូរនាំចេញពីកន្លែងនេះទៅ
13
ដ្បិតយើងនឹងរំលាយក្រុងនេះចោល ពីព្រោះពាក្យចោទប្រកាន់ក្រុងនេះបានលាន់ឮជាខ្លាំង នៅចំពោះ អុលឡោះតាអាឡា ។ អុលឡោះតាអាឡា បានចាត់ពួកយើងឲ្យមករំលាយក្រុងនេះចោល»។
14
ឡូតក៏ចេញទៅប្រាប់កូនប្រសារប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិត អុលឡោះតាអាឡា នឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសាររបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។
15
ពេលភ្លឺស្រាងៗ ម៉ាឡាអ៊ីកាត់នាំគ្នាបង្ខំឡូតថា៖ «ចូរក្រោកឡើង នាំប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកដែលនៅជាមួយចេញទៅ កុំឲ្យវិនាស ព្រោះតែអំពើទុច្ចរិតរបស់ក្រុងនេះឡើយ»។
16
ប៉ុន្តែ ដោយឡូតនៅបង្អែរបង្អង់ ម៉ាឡាអ៊ីកាត់ក៏ចាប់ដៃគាត់ ប្រពន្ធគាត់ និងកូនស្រីគាត់ទាំងពីរ ទាញចេញទៅទុកឲ្យនៅខាងក្រៅទីក្រុង ដ្បិត អុលឡោះតាអាឡា ពេញចិត្តឲ្យគាត់បានរួចជីវិត។
17
ពេលនាំគាត់ចេញផុតពីក្រុងនោះ ម៉ាឡាអ៊ីកាត់ម្នាក់ពោលថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលក្រោយ! កុំឈប់នៅតំបន់វាលរាបឲ្យសោះ! ចូររត់ទៅតំបន់ភ្នំ ដើម្បីឲ្យរួចអាយុជីវិត»។
18
ឡូតពោលទៅម៉ាឡាអ៊ីកាត់វិញថា៖ «លោកម្ចាស់អើយ សូមមេត្តាស្តាប់ពាក្យអង្វររបស់ខ្ញុំផង!
19
សូមលោកម្ចាស់អធ្យាស្រ័យទៅចុះ ដ្បិតលោកម្ចាស់សំដែងសប្បុរសធម៌យ៉ាងខ្លាំង ចំពោះខ្ញុំ ដោយទុកជីវិតខ្ញុំឲ្យនៅរស់។ ប៉ុន្តែ ខ្ញុំពុំអាចរត់ទៅតំបន់ភ្នំទាន់ទេ ព្រោះខ្ញុំមុខជាជួបនឹងមហន្តរាយនេះ ហើយត្រូវស្លាប់មិនខាន។
20
សូមលោកអធ្យាស្រ័យឲ្យខ្ញុំផង មើល៍ មានក្រុងមួយនៅជិតនេះស្រាប់ ខ្ញុំអាចរត់ទៅជ្រកកោនបាន ព្រោះក្រុងនេះតូចទេ! សូមមេត្តាឲ្យខ្ញុំរត់ទៅជ្រកនៅក្រុងនោះ ដ្បិតក្រុងនោះពិតជាតូចមែន! ខ្ញុំនឹងស្នាក់នៅទីនោះ ឲ្យបានរួចជីវិត»។
21
ម៉ាឡាអ៊ីកាត់ពោលទៅគាត់វិញថា៖ «ខ្ញុំយោគយល់ដល់អ្នកទៀត ខ្ញុំមិនរំលាយក្រុងដែលអ្នកនិយាយនេះទេ។
22
ចូរប្រញាប់ប្រញាល់រត់ឲ្យដល់ក្រុងនោះចុះ ដ្បិតខ្ញុំមិនអាចធ្វើអ្វី មុនអ្នកទៅដល់ឡើយ»។ ហេតុនេះ ហើយបានជាគេដាក់ឈ្មោះក្រុងនោះថា «សូអារ»។
23
ពេលឡូតចូលទៅដល់ក្រុងសូអារ ព្រះអាទិត្យបានរះបំភ្លឺផែនដីហើយ។
24
ពេលនោះ អុលឡោះតាអាឡា បានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពី អុលឡោះតាអាឡា ធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
25
អុលឡោះបានរំលាយក្រុងទាំងនោះ តំបន់វាលរាបទាំងមូល និងអ្នកក្រុងទាំងប៉ុន្មាន ព្រមទាំងរុក្ខជាតិទាំងឡាយដែលដុះនៅលើដី ត្រូវវិនាសអន្តរាយអស់។
26
រីឯភរិយារបស់ឡូតវិញ គាត់បានងាកមើលក្រោយ គាត់ក៏ក្លាយទៅជារូបចម្លាក់អំបិល។
27
លុះព្រលឹមឡើង អ៊ីព្រហ៊ីមទៅកន្លែងដែលគាត់បាននៅជាមួយ អុលឡោះតាអាឡា ។
28
គាត់សម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូលឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។
29
នៅពេលដែលអុលឡោះរំលាយក្រុងទាំងប៉ុន្មាន នៅតំបន់វាលរាបនោះ អុលឡោះបាននឹកគិតដល់អ៊ីព្រហ៊ីម គឺអុលឡោះបានប្រោសឡូតឲ្យរួចផុតពីមហន្តរាយ ក្នុងពេលទ្រង់រំលាយក្រុងដែលឡូតរស់នៅនោះ។
30
ឡូតបានចាកចេញពីក្រុងសូអារជាមួយកូនស្រីទាំងពីរ ឡើងទៅរស់នៅតាមភ្នំ ដ្បិតគាត់មិនហ៊ាននៅក្នុងក្រុងសូអារនោះទេ។ គាត់ស្នាក់នៅតាមរូងភ្នំជាមួយកូនស្រីទាំងពីរ។
31
ពេលនោះ បងនិយាយទៅកាន់ពៅថា៖ «ឪពុកយើងចាស់ហើយ ហើយនៅក្នុងស្រុកនេះ ក៏គ្មានប្រុសណាមកយកយើងធ្វើជាប្រពន្ធ ដូចគេដូចឯង ក្នុងលោកនេះឡើយ។
32
ដូច្នេះ មក៍! យើងនាំគ្នាបង្អកស្រាឪពុកយើង រួចរួមដំណេកជាមួយគាត់ទៅ ដើម្បីឲ្យយើងបានបន្តពូជពីឪពុកយើង»។
33
នៅយប់នោះ នាងទាំងពីរក៏បង្អកស្រាឪពុករបស់ខ្លួន រួចហើយបងចូលរួមដំណេកជាមួយឪពុក តែគាត់ពុំដឹងខ្លួនទេ មិនដឹងជានាងចូលដេកថ្មើរណា ចេញថ្មើរណាឡើយ។
34
លុះស្អែកឡើង បងនិយាយទៅកាន់ប្អូនថា៖ «ពីយប់មិញបងបានរួមដំណេកជាមួយឪពុក យប់នេះ យើងយកស្រាមកបង្អកគាត់ទៀតទៅ រួចសិមឯងចូលដេកជាមួយគាត់ម្តង ដើម្បីតពូជពីឪពុករបស់យើង»។
35
នៅយប់នោះ នាងទាំងពីរក៏បង្អកស្រាឲ្យឪពុកសាជាថ្មី ហើយនាងពៅក៏ចូលទៅរួមដំណេកជាមួយឪពុកតែគាត់ពុំដឹងខ្លួនទេ មិនដឹងជានាងចូលដេកថ្មើរណា ចេញថ្មើរណាឡើយ។
36
ក្រោយមក កូនស្រីទាំងពីររបស់ឡូតមានផ្ទៃពោះជាមួយឪពុករបស់ខ្លួន។
37
នាងបងសំរាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា ម៉ូអាប់ ដែលជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។
38
នាងពៅក៏សំរាលបានកូនប្រុសមួយដែរ នាងដាក់ឈ្មោះកូននោះថា បេនអាំមី ដែលជាឪពុករបស់ជនជាតិអាំម៉ូនសព្វថ្ងៃនេះ។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50