bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Genesis 30
Genesis 30
Khmer 2014 (អាល់គីតាប)
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 31 →
1
ពេលរ៉ាជែលឃើញថា គាត់មិនបានបង្កើតកូនជូនយ៉ាកកូបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ រ៉ាជែលពោលទៅកាន់យ៉ាកកូបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។
2
យ៉ាកកូបខឹងនឹងរ៉ាជែលជាខ្លាំង ហើយតបថា៖ «បងជាអុលឡោះឬ? គឺអុលឡោះទេតើដែលបង្ខាំងអូនឯងមិនឲ្យមានកូន!»។
3
រ៉ាជែលពោលថា៖ «នេះនែ៎ ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងយកនាងទៅ នាងនឹងបង្កើតកូន ខ្ញុំនឹងយកកូននោះមកចិញ្ចឹមទុកដូចជាកូនរបស់ខ្ញុំផ្ទាល់»។
4
រ៉ាជែលក៏យកប៊ីលហាមកឲ្យយ៉ាកកូបធ្វើជាប្រពន្ធ គាត់រួមដំណេកជាមួយនាង
5
ប៊ីលហាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយជូនយ៉ាកកូប។
6
រ៉ាជែលពោលថា៖ «អុលឡោះបានរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។
7
ប៊ីលហាជាស្រីបម្រើរបស់រ៉ាជែល មានផ្ទៃពោះសាជាថ្មី នាងសំរាលបានកូនប្រុសមួយទៀតជូនយ៉ាកកូប។
8
រ៉ាជែលពោលថា៖ «អុលឡោះបានជួយខ្ញុំឲ្យតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជំនះ»។ គាត់ដាក់ឈ្មោះកូននោះថា “ណែបថាលី”។
9
កាលលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកស៊ីលប៉ា ជាស្រីបម្រើរបស់គាត់ មកឲ្យយ៉ាកកូបធ្វើជាប្រពន្ធ។
10
ស៊ីលប៉ាជាស្រីបម្រើរបស់លេអា បង្កើតបានកូនប្រុសមួយជូនយ៉ាកកូប។
11
លេអាពោលថា៖ «មានសំណាងហើយ!» នាងដាក់ឈ្មោះកូននោះថា“កាដ”។
12
ស៊ីលប៉ា ជាស្រីបម្រើរបស់លេអា បង្កើតបានកូនប្រុសមួយទៀតជូនយ៉ាកកូប។
13
លេអាពោលថា៖ «ខ្ញុំមានសុភមង្គលហើយ! ឥឡូវនេះ ស្ត្រីទាំងឡាយនឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលមែន!»។ នាងដាក់ឈ្មោះកូននោះថា“អេស៊ើរ”។
14
ថ្ងៃមួយ នៅរដូវចម្រូតស្រូវសាលី រូបេនបានចេញទៅចម្ការ ហើយបេះបានផ្លែស្នេហ៍យកមកជូនម្តាយ។ ពេលនោះ រ៉ាជែលពោលទៅកាន់លេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកឲ្យខ្ញុំខ្លះមក»។
15
លេអាតបថា៖ «ឯងយកប្ដីរបស់ខ្ញុំប៉ុណ្ណឹងហើយ នៅតែមិនល្មមទេឬបានជាចង់យកផ្លែស្នេហ៍កូនខ្ញុំទៀត?»។ រ៉ាជែលតបវិញថា៖ «ដូច្នេះ យប់នេះ ឲ្យគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។
16
នៅពេលល្ងាច យ៉ាកកូបវិលត្រឡប់មកពីចម្ការវិញ លេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះបងត្រូវសម្រាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំ មកដូរជាថ្នូរហើយ»។ ដូច្នេះ យ៉ាកកូបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។
17
អុលឡោះបានប្រោសប្រណីលេអា គឺគាត់មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយទៀតជាកូនទីប្រាំ ជូនយ៉ាកកូប។
18
គាត់ពោលថា៖ «អុលឡោះប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។
19
លេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនយ៉ាកកូប
20
លេអាពោលថា៖ «អុលឡោះប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្ដីរបស់ខ្ញុំមុខជាផ្តល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប់យូឡូន”។
21
បន្ទាប់មក គាត់សំរាលបានកូនស្រីមួយ ដែលគាត់ដាក់ឈ្មោះថា «ឌីណា»។
22
អុលឡោះមិនភ្លេចរ៉ាជែលទេ ទ្រង់ស្តាប់ពាក្យរបស់គាត់ ដោយប្រោសឲ្យគាត់មានកូន។
23
គាត់មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ គាត់ពោលថា៖ «អុលឡោះបានដកសេចក្តីអាម៉ាស់ចេញពីខ្ញុំហើយ»។
24
គាត់ដាក់ឈ្មោះកូននោះថា “យូសុះ ទាំងពោលថា៖ «សូម អុលឡោះតាអាឡា បន្ថែមឲ្យខ្ញុំមានកូនប្រុសមួយទៀត!»”។
25
ក្រោយពេលដែលរ៉ាជែលសំរាលបានយូសុះហើយ យ៉ាកកូបនិយាយទៅកាន់ឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។
26
សូមឲ្យខ្ញុំយកប្រពន្ធកូនទៅជាមួយផង ដ្បិតខ្ញុំបាននៅបម្រើលោកឪពុក ព្រោះតែនាងទាំងពីរហ្នឹងហើយ។ លោកឪពុកក៏ដឹងថា ខ្ញុំបានបម្រើលោកឪពុកយ៉ាងណាដែរ»។
27
ឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន អុលឡោះតាអាឡា បានប្រទានពរពុក។
28
ចូរប្រាប់ពុកមក កូនចង់បានថ្លៃឈ្នួលប៉ុន្មាន ពុកនឹងប្រគល់ឲ្យ»។
29
យ៉ាកកូបជម្រាបគាត់ថា៖ «លោកឪពុកដឹងស្រាប់ហើយថា ខ្ញុំបាននៅបម្រើលោកឪពុកយ៉ាងណា ហើយថា ព្រោះតែខ្ញុំ ហ្វូងសត្វរបស់លោកឪពុក ក៏បានកើនចំនួនយ៉ាងណាដែរ
30
គឺមុនពេលខ្ញុំមកដល់ លោកឪពុកមានហ្វូងសត្វតែបន្តិចបន្តួចទេ តែឥឡូវនេះ វាកើនចំនួនច្រើន ព្រោះតាំងពីខ្ញុំមកនៅជាមួយលោកឪពុក អុលឡោះតាអាឡា ប្រទានពរលោកឪពុក។ ឥឡូវនេះ ដល់ពេលខ្ញុំធ្វើការសម្រាប់ក្រុមគ្រួសារខ្ញុំផ្ទាល់ម្តង»។
31
ឡាបាន់សួរថា៖ «តើពុកត្រូវឲ្យអ្វីខ្លះដល់កូន?» យ៉ាកកូបតបថា៖ «លោកឪពុកមិនបាច់ឲ្យអ្វីមកខ្ញុំទេ គឺលោកឪពុកគ្រាន់តែស្តាប់សេចក្តីដែលខ្ញុំនឹងស្នើសុំនេះក៏ល្មមហើយ ខ្ញុំនឹងមើលថែទាំហ្វូងសត្វរបស់លោកឪពុកតទៅមុខទៀត។
32
ថ្ងៃនេះ ខ្ញុំនឹងទៅពិនិត្យមើលហ្វូងសត្វទាំងមូលរបស់លោកឪពុក ហើយញែកកូនចៀមទាំងប៉ុន្មាន ដែលមានសម្បុរពព្លាក់ ពពាល និងចៀមទាំងប៉ុន្មានដែលមានសម្បុរស្រអាប់ ចេញពីហ្វូងចៀមរបស់លោកឪពុក។ ខ្ញុំក៏នឹងញែកពពែទាំងប៉ុន្មាន ដែលមានសម្បុរពពាល និងពព្លាក់ ចេញពីហ្វូងពពែរបស់លោកឪពុកដែរ។ ខ្ញុំសុំយកសត្វទាំងនោះទុកជាថ្លៃឈ្នួល។
33
ស្អែក ពេលលោកឪពុកអញ្ជើញទៅមើលសត្វ ដែលជាថ្លៃឈ្នួលរបស់ខ្ញុំ លោកឪពុកមុខជាដឹងថា ខ្ញុំទៀងត្រង់ទេ។ ប្រសិនបើលោកឪពុកឃើញមានសត្វណាដែលមិនសម្បុរពពាល និងពព្លាក់ក្នុងចំណោមពពែ ឬសត្វគ្មានសម្បុរស្រអាប់ក្នុងចំណោមកូនចៀមវិញ បានសេចក្តីថា ខ្ញុំបានលួចសត្វទាំងនោះហើយ»។
34
ឡាបាន់និយាយថា៖ «អ៊ីចឹងក៏បាន! ចូរធ្វើតាមពាក្យរបស់កូនទៅ!»។
35
នៅថ្ងៃដដែលនោះ ឡាបាន់ញែកចៀមឈ្មោលដែលមានសម្បុរឆ្នូតៗ ពពាល និងពពែដែលមានសម្បុរពពាលពព្លាក់ ពពែដែលមានក្រឡាពណ៌ស ព្រមទាំងចៀម ដែលមានសម្បុរស្រអាប់ទាំងប៉ុន្មានដោយឡែក ហើយប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ
36
រួចគាត់ឲ្យពួកគេទៅឆ្ងាយពីយ៉ាកកូប ចម្ងាយដើរផ្លូវបីថ្ងៃ។ រីឯយ៉ាកកូបវិញ គាត់ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់។
37
យ៉ាកកូបបានកាច់មែករាំង មែកស្វាយចន្ទី និងមែកចំបក់ស្រស់ៗ យកមកលួសសំបកឲ្យឃើញឆ្នូតលាយនឹងសាច់សៗ។
38
បន្ទាប់មក គាត់យកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។
39
សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមកវាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។
40
ចំណែកឯចៀមដែលយ៉ាកកូបញែកទុកដោយឡែកនោះ គាត់ដាក់វាឲ្យមើលសត្វរបស់ឡាបាន់ ដែលមានសម្បុរឆ្នូតៗ និងស្រអាប់។ ធ្វើដូច្នេះ គាត់បង្កបង្កើតបានហ្វូងសត្វមួយរបស់គាត់ផ្ទាល់ ហើយគាត់មិនទុកឲ្យវានៅឡូកឡំជាមួយហ្វូងសត្វរបស់ឡាបាន់ទេ។
41
ពេលណាមានសត្វមាំៗ មកជាន់គ្នានៅទីនោះ យ៉ាកកូបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ។
42
តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា គាត់មិនដាក់មែកឈើទេ។ ធ្វើដូច្នេះសត្វខ្សោយៗជាកម្មសិទ្ធិរបស់ឡាបាន់ រីឯសត្វមាំៗជាកម្មសិទ្ធិរបស់យ៉ាកកូប។
43
យ៉ាកកូបមានសម្បត្តិទ្រព្យ កាន់តែច្រើនឡើងៗ។ គាត់មានហ្វូងសត្វយ៉ាងបរិបូណ៌ ព្រមទាំងមានអ្នកបម្រើស្រីប្រុស មានអូដ្ឋ និងមានលាជាច្រើនផង។
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50