bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Joshua 12
Joshua 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 13 →
1
ជនជាតិអ៊ីស្រអែលវាយយកបាន ហើយកាន់កាប់ស្រុកដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីទឹកធ្លាក់អើណូន រហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបា ទាំងមូលដែលនៅខាងកើតផង។ ពួកគេវាយឈ្នះស្តេចនានា នៅស្រុកនោះដូចតទៅ:
2
គឺស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន ហើយគ្រប់គ្រងចាប់តាំងពីអារ៉ូអ៊ើរ ដែលនៅក្បែរទឹកធ្លាក់អើរណូន និងចាប់តាំងពីស្រុកដែលនៅពាក់កណ្តាលទឹកធ្លាក់នោះ រហូតដល់មួយចំហៀងស្រុកកាឡាដ និងរហូតដល់ទឹកធ្លាក់យ៉ាបុក នៅព្រំប្រទល់ស្រុកអាំម៉ូន
3
ព្រមទាំងតំបន់អារ៉ាបា រហូតដល់សមុទ្រគេណាសារ៉ែត ដែលនៅខាងកើតសមុទ្រអារ៉ាបា គឺសមុទ្រស្លាប់ ដែលនៅជិតក្រុងបេតយេស៊ីម៉ុត ហើយនៅខាងត្បូងមានជំរាលភ្នំពីស្កា។
4
រីឯស្តេចមួយទៀត គឺស្តេចអុក ជាស្តេចស្រុកបាសាន និងជាជនជាតិរេផែមមួយនាក់ ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ស្តេចនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។
5
ស្តេចអុកគ្រប់គ្រងតំបន់ភ្នំហ៊ើរម៉ូនក្រុងសាល់កា និងស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ស្តេចស៊ីហុន ស្តេចក្រុងហេសបូន។
6
ម៉ូសា ជាអ្នកបម្រើ អុលឡោះតាអាឡា និងជនជាតិអ៊ីស្រអែល បានវាយប្រហារស្តេចទាំងពីរនាក់នេះ ហើយម៉ូសាជាអ្នកបម្រើ អុលឡោះតាអាឡា ប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទុកជាកម្មសិទ្ធិ។
7
យ៉ូស្វេ និងជនជាតិអ៊ីស្រអែលបានវាយឈ្នះស្តេចទាំងប៉ុន្មាននៅដែនដី ខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ យ៉ូស្វេប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែលចែកគ្នា ជាកម្មសិទ្ធិ។
8
ទឹកដីទាំងនោះ មានតំបន់ភ្នំ តំបន់វាលទំនាប តំបន់អារ៉ាបា តំបន់ជំរាលភ្នំ តំបន់វាលរហោស្ថាន និងតំបន់ណេកិប គឺស្រុករបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
9
រីឯស្តេចដែលច្បាំងចាញ់ជនជាតិអ៊ីស្រអែលមានៈ ស្តេចក្រុងយេរីខូ ស្តេចក្រុងអៃ ដែលស្ថិតនៅជិតក្រុងបេតអែល
10
ស្តេចក្រុងយេរូសាឡឹម ស្តេចក្រុងហេប្រូន
11
ស្តេចក្រុងយ៉ារមូត ស្តេចក្រុងឡាគីស
12
ស្តេចក្រុងអេក្លូន ស្តេចក្រុងកេស៊ើរ
13
ស្តេចក្រុងដេបៀរ ស្តេចក្រុងកេឌើរ
14
ស្តេចក្រុងហោម៉ា ស្តេចក្រុងអើរ៉ាត
15
ស្តេចក្រុងលីបណា ស្តេចក្រុងអាឌូឡាំ
16
ស្តេចក្រុងម៉ាកេដា ស្តេចក្រុងបេតអែល
17
ស្តេចក្រុងតាពូរ ស្តេចក្រុងហេភើរ
18
ស្តេចក្រុងអាផេក ស្តេចក្រុងឡាសារ៉ូន
19
ស្តេចក្រុងម៉ាដូន ស្តេចក្រុងហាសោរ
20
ស្តេចក្រុងស៊ីមរ៉ូន-មេរ៉ូន ស្តេចក្រុងអាកសាប
21
ស្តេចក្រុងតាអាណាក់ ស្តេចក្រុងមេគីដោ
22
ស្តេចក្រុងកេដែស ស្តេចក្រុងយ៉ុកនាម នៅភ្នំកើម៉ែល
23
ស្តេចក្រុងដោរនៅវាលរាបដោរ ស្តេចក្រុងកូយីម នៅជិតគីលកាល់
24
ស្តេចក្រុងធើសា។ សរុបទាំងអស់មានស្តេចសាមសិបមួយនាក់។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24