bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Joshua 14
Joshua 14
Khmer 2014 (អាល់គីតាប)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
1
ជនជាតិអ៊ីស្រអែលបានទទួលទឹកដីស្រុកកាណាន ដែលអ៊ីមុាំអេឡាសារ និងយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានាបែងចែកឲ្យជាមត៌កដូចតទៅនេះ
2
គឺកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៀតបានទទួលទឹកដីជាមត៌កដោយចាប់ឆ្នោត ស្របតាមបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកតាមរយៈម៉ូសា
3
ដ្បិតកាលពីមុន ម៉ូសាចែកទឹកដីឲ្យកុលសម្ព័ន្ធពីរ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលនៅខាងកើតទន្លេយ័រដាន់រួចមកហើយ តែគាត់ពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ដូចកុលសម្ព័ន្ធឯទៀតៗទេ។
4
គេចាត់ទុកកូនចៅយូសុះ ជាកុលសម្ព័ន្ធពីរ គឺម៉ាណាសេ និងអេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធលេវីពុំបានទទួលទឹកដីទេ គឺពួកគេទទួលតែកន្លែងសម្រាប់ស្នាក់អាស្រ័យនៅតាមក្រុងនានា ព្រមទាំងដីធ្លីសម្រាប់សត្វពាហនៈ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។
5
ជនជាតិអ៊ីស្រអែលនាំគ្នាបែងចែកស្រុកនោះ ស្របតាមបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា។
6
កូនចៅយូដាបាននាំគ្នាមកជួបយ៉ូស្វេនៅគីលកាល់។ ពេលនោះ លោកកាលែប ជាកូនរបស់លោកយេភូនេ ក្នុងអំបូរកេណាស និយាយមកកាន់យ៉ូស្វេថា៖ «អ្នកជ្រាបស្រាប់ហើយ នូវបន្ទូលដែល អុលឡោះតាអាឡា បានបង្គាប់មកម៉ូសា អ្នកជំនិតរបស់ទ្រង់ នៅស្រុកកាដេស-បារនា ស្តីអំពីយើងទាំងពីរ គឺអ្នក និងខ្ញុំ។
7
កាលនោះ ខ្ញុំមានអាយុសែសិបឆ្នាំ ម៉ូសា ជាអ្នកបម្រើរបស់ អុលឡោះតាអាឡា បានចាត់ខ្ញុំពីកាដេស-បារនាឲ្យមកស៊ើបការណ៍នៅស្រុកនេះ។ ខ្ញុំក៏បានធ្វើសេចក្តីរាយការណ៍ជូនទៅគាត់វិញ ដោយស្មោះត្រង់។
8
បងប្អូនដែលបានឡើងមកស៊ើបការណ៍ជាមួយខ្ញុំ នាំគ្នាធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត។ ចំណែកឯខ្ញុំវិញ ខ្ញុំបានប្រព្រឹត្តតាមបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។
9
នៅថ្ងៃនោះ ម៉ូសាបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយខ្ញុំថា កូនចៅរបស់ខ្ញុំ ព្រមទាំងខ្ញុំ នឹងទទួលទឹកដីដែលខ្ញុំឈានជើងជាន់នេះទុកជាមត៌ក រហូតតទៅ ព្រោះខ្ញុំបានប្រព្រឹត្តតាមបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំយ៉ាងស្មោះអស់ពីចិត្ត។
10
អុលឡោះតាអាឡា មានបន្ទូលនេះមកម៉ូសាកាលពីសែសិបប្រាំឆ្នាំមុន គឺនៅគ្រាដែលជនជាតិអ៊ីស្រអែលឆ្លងកាត់វាលរហោស្ថាន។ អុលឡោះតាអាឡា បានទុកជីវិតឲ្យខ្ញុំនៅរស់ ស្របតាមបន្ទូលរបស់ទ្រង់ ឥឡូវនេះ ខ្ញុំមានអាយុប៉ែតសិបប្រាំឆ្នាំហើយ។
11
សព្វថ្ងៃនេះ ខ្ញុំនៅតែមានកម្លាំងដូចថ្ងៃ ដែលម៉ូសាបានចាត់ខ្ញុំឲ្យទៅនោះដែរ។ ខ្ញុំនៅតែមានកម្លាំងដូចមុន ល្មមនឹងចេញទៅប្រយុទ្ធ ឬធ្វើការអ្វីផ្សេងទៀត។
12
សូមប្រគល់ស្រុកភ្នំមកឲ្យខ្ញុំ ដ្បិតនៅគ្រានោះ អុលឡោះតាអាឡា បានសន្យាថា នឹងប្រទានមកខ្ញុំ។ នៅថ្ងៃដដែលនោះ ខ្ញុំបានជម្រាបលោកស្រាប់ហើយថា មានជនជាតិអាណាក់រស់នៅទីនោះ ក្រុងរបស់គេជាក្រុងធំៗ ដែលមានកំពែងយ៉ាងមាំ។ ប្រសិនបើ អុលឡោះតាអាឡា នៅជាមួយខ្ញុំ ខ្ញុំមុខជាវាយយកក្រុងទាំងនោះពីកណ្តាប់ដៃរបស់ពួកគេមិនខាន ដូច អុលឡោះតាអាឡា មានបន្ទូលទុកស្រាប់»។
13
យ៉ូស្វេក៏ជូនពរលោកកាលែប ជាកូនរបស់លោកយេភូនេ រួចប្រគល់ក្រុងហេប្រូនជូនគាត់ ទុកជាមត៌ក។
14
ក្រុងហេប្រូននៅជាកម្មសិទ្ធិរបស់កូនចៅកាលែប ជាកូនលោកយេភូនេ ក្នុងអំបូរកេណាស រហូតដល់សព្វថ្ងៃនេះ ព្រោះគាត់បានប្រព្រឹត្តតាមបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដោយស្មោះអស់ពីចិត្ត។
15
កាលពីដើម ក្រុងហេប្រូនមានឈ្មោះថា គារយ៉ាត-អើបា។ លោកអើបាជាបុរសម្នាក់ដែលមានមាឌធំជាងគេ ក្នុងចំណោមជនជាតិអាណាក់។ ចាប់ពីពេលនោះមក ស្រុកទេសក៏បានសុខសាន្តត្រាណ គ្មានសង្គ្រាមទៀតឡើយ។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24