bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Joshua 22
Joshua 22
Khmer 2014 (អាល់គីតាប)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
1
ពេលនោះ យ៉ូស្វេកោះហៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលដែលមកពីខាងកើត។
2
គាត់និយាយថា៖ «អ្នករាល់គ្នាគោរពតាមសេចក្តីទាំងអស់ដែលម៉ូសាជាអ្នកបម្រើ អុលឡោះតាអាឡា បានបង្គាប់ដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏គោរពតាមពាក្យសំដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាដែរ។
3
អស់រយៈពេលជាយូរមកហើយ ហើយរហូតដល់សព្វថ្ងៃនេះ អ្នករាល់គ្នាពុំបានបោះបង់ចោលបងប្អូនរួមឈាមឡើយ គឺអ្នករាល់គ្នាបានគោរពតាមបញ្ជារបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
4
ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសេចក្តីសុខសាន្ត ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដី ដែលម៉ូសាជាអ្នកបម្រើរបស់ អុលឡោះតាអាឡា បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។
5
ប៉ុន្តែ ចូរប្រុងប្រយ័ត្នឲ្យមែនទែន គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងហ៊ូកុំ ដែលម៉ូសាជាអ្នកបម្រើ អុលឡោះតាអាឡា បានប្រគល់ឲ្យ: គឺត្រូវស្រឡាញ់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់មាគ៌ារបស់ទ្រង់ ត្រូវប្រព្រឹត្តតាមបទបញ្ជារបស់ទ្រង់ ត្រូវជាប់ចិត្តជាមួយទ្រង់ ត្រូវគោរពបម្រើទ្រង់ឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត»។
6
យ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។
7
ម៉ូសាបានចែកទឹកដីមួយចំណែកជាមត៌ក ក្នុងស្រុកបាសាន នៅខាងកើតទន្លេយ័រដាន់ ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល។ យ៉ូស្វេក៏បានចែកទឹកដីមួយចំណែកជាមត៌ក ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត នៅខាងលិចទន្លេយ័រដាន់ រួមជាមួយកុលសម្ព័ន្ធនានាជាបងប្អូនរបស់គេដែរ។ យ៉ូស្វេប្រាប់ពួកគេឲ្យវិលត្រឡប់ទៅជំរំវិញ ទាំងឲ្យពរពួកគេផង។
8
គាត់មានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏សន្ធឹកសន្ធាប់ទៅជាមួយ ព្រមទាំងយកមាស ប្រាក់ លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនបំផុតនេះ ទៅជាមួយដែរ។ ចូរនាំគ្នាចែកជយភ័ណ្ឌ ដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ ឲ្យបងប្អូនរបស់អ្នករាល់គ្នាផង»។
9
កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល បានវិលត្រឡប់ទៅវិញ។ ពួកគេចាកចេញពីជនជាតិអ៊ីស្រអែលនៅស៊ីឡូ ក្នុងស្រុកកាណាន ឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ ស្របតាមបញ្ជាដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា។
10
កាលពួកគេមកដល់ក្បែរទន្លេយ័រដាន់ ក្នុងស្រុកកាណាន កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល បានសង់អាសនៈមួយដ៏ធំស្កឹមស្កៃ នៅមាត់ទន្លេយ័រដាន់។
11
ជនជាតិអ៊ីស្រអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រអែល»។
12
កាលជនជាតិអ៊ីស្រអែលទទួលដំណឹងនេះហើយ ពួកគេក៏ប្រមូលផ្តុំសហគមន៍ទាំងមូលនៅស៊ីឡូ បំរុងចេញទៅច្បាំងតទល់នឹងកុលសម្ព័ន្ធទាំងនោះ។
13
ជនជាតិអ៊ីស្រអែលបានចាត់លោកភីនេហាស ជាកូនអ៊ីមុាំអេឡាសារ
14
ព្រមទាំងអ្នកដឹកនាំដប់នាក់ ដែលទទួលខុសត្រូវលើកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រអែល គឺម្នាក់ៗជាមេលើក្រុមគ្រួសាររបស់ជនជាតិអ៊ីស្រអែល។
15
ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល នៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖
16
«សហគមន៍ទាំងមូលរបស់ អុលឡោះតាអាឡា ចង់ដឹងថា ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ ចំពោះអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលបែបនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាបែកចិត្តចេញពី អុលឡោះតាអាឡា ដោយសង់អាសនៈមួយសម្រាប់អ្នករាល់គ្នាផ្ទាល់នៅថ្ងៃនេះ ដើម្បីបះបោរប្រឆាំងនឹង អុលឡោះតាអាឡា ដូច្នេះ?
17
នៅពេអ៊រ យើងបានប្រព្រឹត្តខុសយ៉ាងធ្ងន់ ធ្វើឲ្យយើងដែលជាសហគមន៍របស់ អុលឡោះតាអាឡា ត្រូវរងគ្រោះកាច ហើយរហូតមកទល់សព្វថ្ងៃនេះ យើងមិនទាន់បានស្អាតបរិសុទ្ធផង! តើប៉ុណ្ណឹងនៅតែមិនគ្រប់គ្រាន់ទេឬ?
18
ថ្ងៃនេះ អ្នករាល់គ្នាបែកចិត្តចេញពី អុលឡោះតាអាឡា! ប្រសិនបើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងទ្រង់ថ្ងៃនេះ ថ្ងៃស្អែក អុលឡោះតាអាឡា មុខជាខឹងនឹងសហគមន៍អ៊ីស្រអែលទាំងមូលមិនខាន។
19
បើអ្នករាល់គ្នាយល់ឃើញថា ដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាពុំបរិសុទ្ធទេ ចូរឆ្លងមករស់នៅក្នុងស្រុកជាកម្មសិទ្ធិរបស់ អុលឡោះតាអាឡា ដែលមានដំណាក់របស់ទ្រង់ផង។ ចូរមកកាន់កាប់ទឹកដីនេះ ជាមួយយើងចុះ ប៉ុន្តែ សូមកុំបះបោរប្រឆាំងនឹង អុលឡោះតាអាឡា ឡើយ ហើយក៏កុំបះបោរប្រឆាំងនឹងពួកយើង ដោយសង់អាសនៈមួយទៀត សម្រាប់អ្នករាល់គ្នា ក្រៅពីអាសនៈរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃយើង។
20
កាលលោកអេកាន ជាកូនរបស់លោកសេរ៉ាសប្រព្រឹត្ត មិនស្មោះត្រង់ចំពោះទ្រព្យ ដែលត្រូវបំផ្លាញជូនផ្តាច់ដល់ អុលឡោះតាអាឡា នោះ សហគមន៍អ៊ីស្រអែលទាំងមូលបានរងគ្រោះ នៅពេលដែល អុលឡោះតាអាឡា ខឹងនឹងកំហុសរបស់គាត់ពុំបានធ្វើឲ្យគាត់វិនាសតែម្នាក់ឯងទេ»។
21
កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល ឆ្លើយទៅមេដឹកនាំអំបូរនៃជនជាតិអ៊ីស្រអែលថា៖
22
« អុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត អុលឡោះតាអាឡា ពិតជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតមែន! ទ្រង់ជ្រាបអ្វីៗទាំងអស់! អ៊ីស្រអែលក៏នឹងដឹងដែរ! ប្រសិនបើយើងខ្ញុំបះបោរ ឬមានចិត្តមិនស្មោះត្រង់ចំពោះ អុលឡោះតាអាឡា សូមកុំឲ្យទ្រង់ទុកជីវិតយើងខ្ញុំនៅថ្ងៃនេះឡើយ។
23
ប្រសិនបើយើងបានសង់អាសនៈនេះ ដើម្បីបែកចេញពី អុលឡោះតាអាឡា និងដើម្បីធ្វើគូរបានដុត ឬជំនូននានា ឬដើម្បីធ្វើគូរបានមេត្រីភាពមែននោះ សូម អុលឡោះតាអាឡា ដាក់ទោសយើងខ្ញុំទៅ!
24
តាមពិតមិនមែនដូច្នោះទេ យើងខ្ញុំប្រព្រឹត្តបែបនេះ មកពីយើងខ្ញុំបារម្ភក្រែងដល់ថ្ងៃក្រោយ កូនចៅរបស់បងប្អូនសួរកូនចៅរបស់យើងខ្ញុំថា “តើអ្នករាល់គ្នាមានទំនាក់ទំនងអ្វីជាមួយ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល?
25
ពួករូបេន និងពួកកាដអើយ! អុលឡោះតាអាឡា បានយកទន្លេយ័រដាន់ ធ្វើជាព្រំប្រទល់រវាងពួកយើង និងអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយ អុលឡោះតាអាឡា ទេ!”។ កូនចៅរបស់បងប្អូនមុខជាបណ្តាលឲ្យកូនចៅរបស់យើងខ្ញុំ លែងគោរពកោតខ្លាច អុលឡោះតាអាឡា ទៀតមិនខាន។
26
ហេតុនេះហើយបានជាយើងខ្ញុំគិតគ្នាថា យើងខ្ញុំត្រូវតែសង់អាសនៈនេះឡើង មិនមែនដើម្បីសម្រាប់ធ្វើគូរបានដុត ឬសម្រាប់ធ្វើគូរបានឯទៀតៗឡើយ
27
ប៉ុន្តែ អាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន ព្រមទាំងកូនចៅរបស់យើងនៅជំនាន់ក្រោយថា យើងខ្ញុំមានសិទ្ធិគោរពបម្រើ អុលឡោះតាអាឡា ដោយធ្វើគូរបានដុត និងគូរបានមេត្រីភាព ព្រមទាំងគូរបានឯទៀតៗដែរ។ ដូច្នេះ នៅអនាគតកូនចៅរបស់បងប្អូន នឹងមិនអាចពោលទៅកូនចៅរបស់យើងថា “អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយ អុលឡោះតាអាឡា ”បានឡើយ។
28
យើងខ្ញុំបានគិតជាមួយគ្នាទៀតថា ទៅអនាគតបើសិនជាគេពោលពាក្យសំដីនេះ ចំពោះយើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ យើងខ្ញុំឆ្លើយទៅវិញថា “សូមមើល! ដូនតារបស់យើងខ្ញុំបានសង់អាសនៈនេះមានរូបរាងដូចអាសនៈរបស់ អុលឡោះតាអាឡា បេះបិទ តែមិនមែនដើម្បីធ្វើគូរបានដុត ឬធ្វើគូរបានឯទៀតៗឡើយ គឺអាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន”។
29
យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹង អុលឡោះតាអាឡា ឬក៏ចង់បែកចិត្តចេញពីទ្រង់ នៅថ្ងៃនេះដោយសង់អាសនៈសម្រាប់ធ្វើគូរបានដុត និងជូនជំនូននានា ឬគូរបានអ្វីផ្សេងក្រៅ ពីជូននៅលើអាសនៈរបស់ អុលឡោះតាអាឡា ជាម្ចាស់របស់យើង គឺអាសនៈដែលស្ថិតនៅមុខដំណាក់របស់ទ្រង់នោះឡើយ!»។
30
ពេលអ៊ីមុាំភីនេហាស មេដឹកនាំសហគមន៍ និងមេលើក្រុមគ្រួសារប្រជាជនអ៊ីស្រអែលនៅទីនោះ បានឮពាក្យសំដី ដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់ពួកគេក៏ពេញចិត្ត។
31
លោកភីនេហាស ជាកូនរបស់អ៊ីមុាំអេឡាសារ និយាយទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេថា៖ «ថ្ងៃនេះ យើងដឹងថា អុលឡោះតាអាឡា ពិតជានៅជាមួយយើងរាល់គ្នាមែន ដ្បិតបងប្អូនពុំបានក្បត់ អុលឡោះតាអាឡា គឺបងប្អូនពុំបានធ្វើឲ្យប្រជាជនអ៊ីស្រអែលទទួលទោសពី អុលឡោះតាអាឡា ឡើយ»។
32
បន្ទាប់មក លោកភីនេហាស ដែលជាកូនរបស់អ៊ីមុាំអេឡាសារ និងមេដឹកនាំប្រជាជនបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ នៅស្រុកកាឡាដ វិលមកស្រុកកាណាន ជួបជុំនឹងប្រជាជនអ៊ីស្រអែលវិញ ដោយនាំយករបាយការណ៍មកជាមួយផង។
33
ប្រជាជនអ៊ីស្រអែលពេញចិត្តនឹងរបាយការណ៍ ហើយអរគុណអុលឡោះព្រមទាំងលែងគិតគូរទៅច្បាំងបំផ្លាញស្រុកទេសរបស់កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដទៀត។
34
កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ បានដាក់ឈ្មោះអាសនៈនោះថា «សក្ខីភាព» ដ្បិតអាសនៈនោះធ្វើជាសាក្សីនៅចំពោះមុខយើងទាំងអស់គ្នាថា អុលឡោះតាអាឡា ពិតជាម្ចាស់មែន។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24