bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Joshua 8
Joshua 8
Khmer 2014 (អាល់គីតាប)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 9 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់យ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរអ្នកនាំទ័ពទាំងអស់ឡើងទៅជាមួយ ហើយវាយយកក្រុងអៃចុះ។ មើល៍! យើងប្រគល់ស្តេចក្រុងអៃ ប្រជាជននៅក្នុងក្រុង និងស្រុករបស់គេមកក្នុងកណ្តាប់ដៃរបស់អ្នកហើយ។
2
ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្តេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះអ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយភ័ណ្ឌបាន។ ចូររៀបចំទ័ព វាយឆ្មក់ទីក្រុងពីខាងក្រោយ»។
3
យ៉ូស្វេនាំកងទ័ពទាំងមូល ឆ្ពោះទៅក្រុងអៃជាប្រញាប់។ គាត់ជ្រើសរើសពលទាហានដ៏អង់អាចបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។
4
លោកបញ្ជាពួកគេថា៖ «ចូរនាំគ្នាទៅបង្កប់ខ្លួនពីក្រោយទីក្រុង តែកុំទៅឆ្ងាយពីទីក្រុងពេក។ ចូរត្រៀមខ្លួនទាំងអស់គ្នា!
5
រីឯខ្ញុំ និងអស់អ្នកដែលនៅជាមួយខ្ញុំ នឹងចូលទៅជិតទីក្រុង។ កាលណាពួកគេចេញមកវាយយើងដូចពីលើកមុន យើងនឹងរត់នៅមុខពួកគេ។
6
ពួកគេមុខជាចេញមកដេញតាមយើងពីក្រោយ យើងទាក់ទាញពួកគេឲ្យចេញឆ្ងាយពីក្រុង។ ពួកគេនឹងគិតថា “ពួកវាបាក់ទ័ពរត់នៅមុខយើង ដូចពីលើកមុនដែរ”។ នៅពេលដែលយើងរត់នៅមុខពួកគេ
7
អ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងបង្កប់ខ្លួន ចូលទៅដណ្តើមយកទីក្រុងទៅ ដ្បិត អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាបានប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ។
8
កាលអ្នករាល់គ្នាយកទីក្រុងបានត្រូវដុតចោល ស្របតាមបន្ទូលដែល អុលឡោះតាអាឡា ប្រាប់ឲ្យអ្នករាល់គ្នាធ្វើ។ ដូច្នេះ ត្រូវធ្វើតាមបញ្ជាដែលខ្ញុំប្រាប់អ្នករាល់គ្នា!»។
9
យ៉ូស្វេចាត់ពួកគេឲ្យចេញទៅ ពួកគេក៏ទៅបង្កប់ខ្លួននៅខាងលិច ទីក្រុងអៃ គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។ យប់នោះ យ៉ូស្វេសម្រាន្តជាមួយប្រជាជន។
10
យ៉ូស្វេក្រោកឡើងពីព្រលឹម ហើយត្រួតពល។ បន្ទាប់មក គាត់ដើរជាមួយពួកអះលីជំអះនៃជនជាតិអ៊ីស្រអែល នាំមុខប្រជាជនឆ្ពោះទៅក្រុងអៃ។
11
ទ័ពទាំងប៉ុន្មានដែលនៅជាមួយគាត់នាំគ្នាដើរចូលទៅជិតទីក្រុង។ ពេលទៅដល់ទល់មុខនឹងទីក្រុង គេក៏បោះជំរំនៅទិសខាងជើង ហើយមានជ្រលងភ្នំនៅចន្លោះពួកគេនឹងក្រុងអៃ។
12
យ៉ូស្វេយកទ័ពប្រមាណប្រាំពាន់នាក់ទៅបង្កប់ខ្លួននៅខាងលិចទីក្រុង គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។
13
កាលប្រជាជនបោះទីតាំងទ័ពទាំងមូល នៅខាងជើងទីក្រុង ហើយទ័ពឆ្មក់បង្កប់ខ្លួននៅខាងលិចទីក្រុង រួចហើយយប់នោះ យ៉ូស្វេក៏ទៅស្នាក់នៅកណ្តាលជ្រលងភ្នំ។
14
ព្រលឹមឡើង កាលស្តេចក្រុងអៃឃើញកងទ័ពរបស់យ៉ូស្វេ ស្តេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។
15
យ៉ូស្វេ និងកងទ័ពអ៊ីស្រអែលទាំងមូលធ្វើជាចាញ់ នៅមុខពួកគេ ហើយរត់តម្រង់ទៅវាលរហោស្ថាន។
16
ពួកគេបញ្ជាឲ្យទាហានក្នុងក្រុងទាំងមូល ដេញតាមទ័ពអ៊ីស្រអែល។ ពួកគេនាំគ្នាដេញតាមយ៉ូស្វេ ជាហេតុធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទីក្រុង។
17
នៅក្នុងក្រុងអៃ និងក្រុងបេតអែល គ្មានសេសសល់ទាហានណាម្នាក់ទេ គឺពួកគេបានចេញទៅដេញតាមទ័ពអ៊ីស្រអែល ដោយទុកទីក្រុងចោល ឥតមាននរណាការពារ។
18
អុលឡោះតាអាឡា មានបន្ទូលមកកាន់យ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមក ក្នុងកណ្តាប់ដៃរបស់អ្នកហើយ»។ យ៉ូស្វេលើកលំពែងដែលគាត់កាន់ តម្រង់ទៅរកក្រុង។
19
ពេលគាត់លើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្តើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។
20
កងទ័ពក្រុងអៃងាកមើលក្រោយ ឃើញផ្សែងហុយចេញពីទីក្រុងឡើងទៅលើមេឃ គេក៏ទាល់ច្រកមិនដឹងរត់ទៅទីណា។ កងទ័ពអ៊ីស្រអែលដែលរត់ឆ្ពោះទៅវាលរហោស្ថានក៏បកក្រោយ វាយអស់អ្នកដែលដេញតាមពួកគេវិញ។
21
យ៉ូស្វេ និងកងទ័ពអ៊ីស្រអែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្តើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកងទ័ពក្រុងអៃ។
22
ទ័ពឆ្មក់ក៏ចេញពីទីក្រុងមកវាយដែរ ដូច្នេះ ទ័ពរបស់ក្រុងអៃត្រូវទ័ពអ៊ីស្រអែលវាយផ្ទប់ទាំងសងខាង រហូតទាល់តែស្លាប់បាត់បង់ជីវិតអស់ គ្មាននរណាម្នាក់រត់រួចឡើយ។
23
រីឯស្តេចក្រុងអៃវិញគេចាប់បានទាំងរស់ ហើយនាំមកជូនយ៉ូស្វេ។
24
ជនជាតិអ៊ីស្រអែលបានសម្លាប់អ្នកក្រុងអៃទាំងប៉ុន្មាន នៅខាងក្រៅទីក្រុង និងនៅតាមវាលរហោស្ថាន ត្រង់កន្លែងដែលអ្នកក្រុងអៃដេញតាមពួកគេ។ ក្រោយពីបានសម្លាប់អ្នកទាំងនោះអស់គ្មានសល់ហើយ ជនជាតិអ៊ីស្រអែលទាំងមូលវិលត្រឡប់មកក្រុងអៃវិញ រួចសម្លាប់អ្នកក្រុងទាំងអស់គ្នា។
25
អ្នកក្រុងអៃទាំងប្រុស ទាំងស្រីដែលស្លាប់នៅថ្ងៃនោះ មានចំនួនទាំងអស់មួយម៉ឺនពីរពាន់នាក់។
26
យ៉ូស្វេឥតទម្លាក់ដៃទាល់តែសោះ គឺគាត់លើកលំពែងឡើង រហូតទាល់តែជនជាតិអ៊ីស្រអែលបំផ្លាញអ្នកក្រុងអៃអស់គ្មានសល់។
27
ជនជាតិអ៊ីស្រអែលបានប្រមូលយកហ្វូងសត្វ និងអ្វីៗដែលមាននៅក្នុងក្រុងនោះ ទុកជាជយភ័ណ្ឌ ស្របតាមបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកយ៉ូស្វេ។
28
យ៉ូស្វេដុតបំផ្លាញក្រុងអៃឲ្យក្លាយទៅជាផេះ ហើយនៅស្ងាត់ជ្រងំរហូតដល់សព្វថ្ងៃ។
29
រីឯស្តេចក្រុងអៃវិញ យ៉ូស្វេបានយកទៅព្យួរកនៅនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះដល់ថ្ងៃលិច លោកបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅចោលនៅមាត់ទ្វារក្រុង។ គេយកដុំថ្មមកគរពីលើជាគំនរយ៉ាងធំ ដែលនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ។
30
យ៉ូស្វេសង់អាសនៈជូន អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល នៅលើភ្នំអេបាល
31
ស្របតាមសេចក្តីដែលម៉ូសា ជាអ្នកបម្រើរបស់ អុលឡោះតាអាឡា បានបង្គាប់ជនជាតិអ៊ីស្រអែល គឺដូចមានចែងក្នុងគីតាបនៃហ៊ូកុំរបស់ណាពីម៉ូសាថា «អាសនៈត្រូវធ្វើពីថ្ម ដែលមិនទាន់មាននរណាយកដែកមកដាប់ពីលើ»។ ជនជាតិអ៊ីស្រអែលយកសត្វមកធ្វើជាគូរបានដុត ជូន អុលឡោះតាអាឡា ព្រមទាំងធ្វើគូរបានមេត្រីភាពផង។
32
យ៉ូស្វេចម្លងហ៊ូកុំដែលម៉ូសាបានចែងទុក ដោយចារលើថ្ម នៅមុខប្រជាជនអ៊ីស្រអែល។
33
ប្រជាជនអ៊ីស្រអែលទាំងមូល ក្រុមអះលីជំអះ ពួកនាយក្រុម និងក្រុមអភិបាល ព្រមទាំងជនបរទេសដែលរស់នៅជាមួយពួកគេ នាំគ្នាឈរអមសងខាងហិបនៃសម្ពន្ធមេត្រី គឺនៅទល់មុខនឹងក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាអ្នកសែងហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា ។ ប្រជាជនចំនួនពាក់កណ្តាលឈរខាងភ្នំកេរីស៊ីម ពាក់កណ្តាលទៀត ឈរខាងភ្នំអេបាល ស្របតាមសេចក្តីដែលម៉ូសា ជាអ្នកបម្រើរបស់ អុលឡោះតាអាឡា បានបង្គាប់មក ក្នុងពេលដែលត្រូវឲ្យពរជនជាតិអ៊ីស្រអែល។
34
បន្ទាប់មក យ៉ូស្វេអានបន្ទូលទាំងប៉ុន្មាននៅក្នុងហ៊ូកុំ គឺមានទាំងពរ ទាំងបណ្តាសា ដែលមានចែងទុកក្នុងគីតាបនៃហ៊ូកុំទាំងមូល។
35
យ៉ូស្វេអានគ្រប់សេចក្តីទាំងអស់ដែលម៉ូសាបានចែងទុក ឥតខ្វះត្រង់ណាឡើយ គាត់អាននៅមុខអង្គប្រជុំនៃជនជាតិអ៊ីស្រអែលទាំងមូល គឺរួមទាំងស្ត្រី ទាំងក្មេង និងជនបរទេសដែលស្នាក់នៅជាមួយពួកគេផង។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24