bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Joshua 5
Joshua 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 6 →
1
កាលស្តេចទាំងប៉ុន្មាននៃជនជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មាននៃជនជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថា អុលឡោះតាអាឡា ធ្វើឲ្យទន្លេយ័រដាន់រីងស្ងួតនៅចំពោះមុខជនជាតិអ៊ីស្រអែល រហូតដល់គេឆ្លងផុត ស្តេចទាំងនោះបាក់ទឹកចិត្ត និងភ័យលោះព្រលឹងនៅចំពោះមុខជនជាតិអ៊ីស្រអែល។
2
នៅគ្រានោះ អុលឡោះតាអាឡា មានបន្ទូលមកកាន់យ៉ូស្វេថា៖ «ចូរអ្នកយកថ្មមកដាប់ធ្វើជាកាំបិត រួចធ្វើពិធីខតានឲ្យជនជាតិអ៊ីស្រអែលសាជាថ្មីម្តងទៀត»។
3
យ៉ូស្វេក៏យកថ្មមកធ្វើជាកាំបិត ហើយធ្វើពិធីខតាន់ឲ្យជនជាតិអ៊ីស្រអែលនៅលើភ្នំហារ៉ាឡុត។
4
រីឯមូលហេតុដែលនាំឲ្យយ៉ូស្វេធ្វើពិធីខតាន់ឲ្យពួកគេនោះ មានដូចតទៅ: ប្រជាជនទាំងមូលដែលបានចាកចេញពីស្រុកអេស៊ីប គឺប្រុសៗទាំងប៉ុន្មានដែលជាអ្នកចំបាំងបានស្លាប់តាមវាលរហោស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីប។
5
អ្នកទាំងនោះសុទ្ធតែបានទទួលពិធីខតាន់គ្រប់ៗគ្នា ប៉ុន្តែ ប្រជាជនទាំងប៉ុន្មានដែលកើតក្រោយពេលចេញពីស្រុកអេស៊ីប គឺកើតតាមផ្លូវក្នុងវាលរហោស្ថានពុំទាន់បានទទួលពិធីខតាន់នៅឡើយទេ។
6
ជនជាតិអ៊ីស្រអែលធ្វើដំណើរនៅក្នុងវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែអ្នកចំបាំងមួយជំនាន់ដែលចេញមកពីស្រុកអេស៊ីបនោះ ស្លាប់អស់ទៅ។ អ្នកទាំងនោះពុំបានស្តាប់បង្គាប់ អុលឡោះតាអាឡា ទេ អុលឡោះតាអាឡា ក៏មានបន្ទូលទៅពួកគេយ៉ាងដាច់អហង្ការថា មិនឲ្យពួកគេឃើញស្រុកដែលទ្រង់សន្យាជាមួយបុព្វបុរសថានឹងប្រទានមកឲ្យយើង គឺជាស្រុកដ៏សម្បូណ៌សប្បាយ។
7
អុលឡោះតាអាឡា បាននាំកូនចៅរបស់ពួកគេឲ្យចូលស្រុកជំនួសពួកគេវិញ។ យ៉ូស្វេធ្វើពិធីខតាន់ឲ្យអ្នកទាំងនេះ ព្រោះតាមផ្លូវពួកគេពុំទាន់បានទទួលពិធីខតាន់នៅឡើយ។
8
កាលបានធ្វើពិធីខតាន់ឲ្យប្រជាជាតិទាំងមូលហើយ ពួកគេក៏នៅក្នុងជំរំ រហូតដល់ជាសះស្បើយទាំងអស់គ្នា។
9
ពេលនោះ អុលឡោះតាអាឡា មានបន្ទូលមកកាន់យ៉ូស្វេថា៖ «ថ្ងៃនេះ យើងដក សេចក្តីអាម៉ាស់ចេញឆ្ងាយពីអ្នករាល់គ្នាហើយ គឺសេចក្តីអាម៉ាស់ដែលអ្នករាល់គ្នាធ្លាប់រងនៅស្រុកអេស៊ីប»។ ហេតុនេះ ហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “គីលកាល់” រហូតដល់សព្វថ្ងៃ។
10
ជនជាតិអ៊ីស្រអែលបោះជំរំនៅគីលកាល់ ហើយនាំគ្នាធ្វើពិធីបុណ្យរំលង នៅល្ងាចថ្ងៃទីដប់បួន នៃខែនោះក្នុងតំបន់វាលទំនាបយេរីខូ។
11
ស្អែកឡើង គឺមួយថ្ងៃក្រោយបុណ្យរំលង ពួកគេបរិភោគនំបុ័ងឥតមេ និងគ្រាប់ស្រូវលីង ដែលជាភោគផលរបស់ស្រុកនោះ។
12
ចាប់តាំងពីថ្ងៃដែលពួកគេបរិភោគភោគផលនៅក្នុងស្រុក នោះនំម៉ាណាលែងធ្លាក់ទៀតហើយ។ ដូច្នេះ តាំងពីឆ្នាំនោះមក ដោយលែងមាននំម៉ាណាទៀត ជនជាតិអ៊ីស្រអែលនាំគ្នាបរិភោគភោគផលនៃស្រុកកាណាន។
13
ពេលយ៉ូស្វេនៅជិតក្រុងយេរីខូ គាត់ងើបមុខឡើង ឃើញបុរសម្នាក់ឈរនៅខាងមុខគាត់ទាំងហូតដាវកាន់នៅដៃផង។ យ៉ូស្វេដើរទៅជិតសួរថា៖ «តើអ្នកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»។
14
បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់ អុលឡោះតាអាឡា ខ្ញុំទើបនឹងមកដល់»។ ពេលនោះ យ៉ូស្វេអោនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់និយាយអ្វីមកខ្ញុំ?»។
15
មេទ័ពរបស់ អុលឡោះតាអាឡា និយាយមកកាន់យ៉ូស្វេថា៖ «ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរ ជាកន្លែងបរិសុទ្ធ»។ យ៉ូស្វេក៏ធ្វើតាម។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24