bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Judges 10
Judges 10
Khmer 2014 (អាល់គីតាប)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 11 →
1
ក្រោយពេលលោកអប៊ីម៉ាឡេកស្លាប់ផុតទៅ លោកថូឡា ជាកូនរបស់លោកពូវ៉ា និងជាចៅរបស់លោកដូដូ ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានងើបឡើងរំដោះជនជាតិអ៊ីស្រអែល។ គាត់ជាអ្នកស្រុកសាមារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម។
2
គាត់បានគ្រប់គ្រងលើស្រុកអ៊ីស្រអែល អស់រយៈពេលម្ភៃបីឆ្នាំ រួចគាត់ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពរបស់គាត់នៅស្រុកសាមារនោះ។
3
ក្រោយពេលលោកថូឡាស្លាប់ទៅ លោកយ៉ាអៀរ ជាអ្នកស្រុកកាឡាដ បានងើបឡើងគ្រប់គ្រងលើស្រុកអ៊ីស្រអែលអស់រយៈពេលម្ភៃពីរឆ្នាំ។
4
គាត់មានកូនប្រុសសាមសិបនាក់ ដែលមានលាសាមសិបជាជំនិះ និងគ្រប់គ្រងលើក្រុងសាមសិបនៅតំបន់កាឡាដ ដែលមានឈ្មោះថាបុរីយ៉ាអៀរ រហូតដល់សព្វថ្ងៃ។
5
បន្ទាប់មក លោកយ៉ាអៀរក៏ស្លាប់ គេបញ្ចុះសពរបស់គាត់នៅក្រុងកាម៉ូន។
6
គ្រានោះ ជនជាតិអ៊ីស្រអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណង អុលឡោះតាអាឡា សាជាថ្មី ដោយនាំគ្នាគោរពបម្រើព្រះបាល ព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិស៊ីរី ព្រះរបស់ជនជាតិស៊ីដូន ព្រះរបស់ជនជាតិម៉ូអាប់ ព្រះរបស់ជនជាតិអាំម៉ូន និងព្រះរបស់ជនជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោល អុលឡោះតាអាឡា ហើយមិនគោរពថ្វាយបង្គំទ្រង់ទៀតឡើយ។
7
ដូច្នេះ អុលឡោះតាអាឡា ខឹងជាមួយជនជាតិអ៊ីស្រអែល ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងជនជាតិអាំម៉ូន។
8
ចាប់តាំងពីឆ្នាំនោះមក រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ ជនជាតិទាំងពីរបានសង្កត់សង្កិន និងធ្វើបាបជនជាតិអ៊ីស្រអែលដែលរស់នៅស្រុកកាឡាដ ក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ខាងកើតទន្លេយ័រដាន់។
9
រីឯជនជាតិអាំម៉ូនក៏បានឆ្លងទន្លេយ័រដាន់ មកវាយកុលសម្ព័ន្ធយូដា ពុនយ៉ាមីន និងអេប្រាអ៊ីមដែរ ធ្វើឲ្យជនជាតិអ៊ីស្រអែលរងទុក្ខលំបាកយ៉ាងខ្លាំង។
10
ដូច្នេះ ជនជាតិអ៊ីស្រអែលនាំគ្នាស្រែកអង្វរ អុលឡោះតាអាឡា ដោយពោលថា៖ «យើងខ្ញុំប្រព្រឹត្តអំពើបាបទាស់នឹងចិត្តទ្រង់ ដ្បិតយើងខ្ញុំបានបោះបង់ចោលទ្រង់ដែលជាម្ចាស់នៃយើងខ្ញុំ ទៅគោរពបម្រើព្រះបាល»។
11
អុលឡោះតាអាឡា ឆ្លើយតបមកជនជាតិអ៊ីស្រអែលវិញថា៖ «ពេលជនជាតិអេស៊ីប ជនជាតិអាម៉ូរី ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន
12
ជនជាតិស៊ីដូន ជនជាតិអាម៉ាឡេក និងជនជាតិម៉ាអូន បានជិះជាន់សង្កត់សង្កិនអ្នករាល់គ្នា នោះអ្នករាល់គ្នាស្រែកអង្វរយើង តើយើងមិនបានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃគេទេឬអី?
13
ប៉ុន្តែ ដោយអ្នករាល់គ្នាបានបោះបង់ចោលយើង ទៅគោរពបម្រើព្រះផ្សេងៗទៀត យើងនឹងមិនសង្គ្រោះអ្នករាល់គ្នាទៀតឡើយ។
14
ដូច្នេះ ចូរនាំគ្នាហៅរកព្រះ ដែលអ្នករាល់គ្នាបានជ្រើសរើសនោះឲ្យជួយទៅ! ឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នាក្នុងពេលមានទុក្ខលំបាកនេះទៅ!»។
15
ជនជាតិអ៊ីស្រអែលជម្រាបអុលឡោះវិញថា៖ «ឱ អុលឡោះតាអាឡា ជាម្ចាស់អើយ យើងខ្ញុំធ្វើខុសហើយ សូមដាក់ទោសយើងខ្ញុំ តាមចិត្តរបស់ទ្រង់ចុះ តែថ្ងៃនេះ សូមទ្រង់មេត្តារំដោះយើងខ្ញុំផង!»។
16
ពួកគេយកព្រះនានារបស់សាសន៍ដទៃចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាគោរពបម្រើ អុលឡោះតាអាឡា វិញ ធ្វើឲ្យទ្រង់រំជួលចិត្ត ដោយឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រអែល។
17
គ្រានោះ ជនជាតិអាំម៉ូនប្រមូលផ្តុំគ្នា បោះទ័ពនៅស្រុកកាឡាដ ហើយជនជាតិអ៊ីស្រអែលក៏ប្រមូលគ្នាបោះទ័ពនៅមីសប៉ាដែរ។
18
ប្រជាជននៅស្រុកកាឡាដ ព្រមទាំងអ្នកដឹកនាំរបស់ពួកគេពិភាក្សាគ្នាទៅវិញទៅមក ហើយសម្រេចថា អ្នកណាហ៊ានប្រយុទ្ធតទល់នឹងជនជាតិអាំម៉ូនមុនគេ អ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជាជនកាឡាដទាំងមូល។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21