bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Judges 17
Judges 17
Khmer 2014 (អាល់គីតាប)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 18 →
1
នៅតំបន់ភ្នំអេប្រាអ៊ីម មានបុរសម្នាក់ឈ្មោះមីកា។
2
ថ្ងៃមួយគាត់បានប្រកាសប្រាប់ម្តាយគាត់ថា៖ «តើម៉ែមាននឹកចាំទេ នៅពេលដែលគេលួចប្រាក់ម៉ែចំនួនមួយពាន់មួយរយស្លឹងនោះ ម៉ែបានដាក់បណ្តាសាចោរនៅចំពោះមុខខ្ញុំ។ មើលនែ៎ ប្រាក់ទាំងនេះនៅជាមួយខ្ញុំ គឺខ្ញុំដែលបានយកប្រាក់»។ ម្តាយរបស់គាត់ក៏និយាយថា៖ «សូម អុលឡោះតាអាឡា ប្រទានពរដល់កូន»។
3
លោកមីកាប្រគល់ប្រាក់មួយពាន់មួយរយស្លឹងជូនទៅម្តាយវិញ ហើយម្តាយក៏ពោលថា៖ «កូនអើយ ម្តាយបានសម្រេចចិត្តជូនប្រាក់នេះដល់ អុលឡោះតាអាឡា ហើយ ដើម្បីឲ្យកូនយកវាទៅរំលាយធ្វើជារូបព្រះមួយ។ ចូរកូនយកប្រាក់នេះទៅវិញចុះ»។
4
ប៉ុន្តែ លោកមីកាប្រគល់ប្រាក់ទៅម្តាយសាជាថ្មីទៀត ហើយម្តាយក៏យកប្រាក់ពីររយស្លឹងទៅឲ្យជាងស្មិតរំលាយធ្វើរូបព្រះមួយ និងរូបសំណាក រួចយកទៅដាក់នៅក្នុងផ្ទះរបស់លោកមីកា។
5
ដូច្នេះ លោកមីកាមានកន្លែងមួយថ្វាយបង្គំរូបព្រះ នៅក្នុងផ្ទះរបស់គាត់។ គាត់បានធ្វើរូបបដិមាមួយ និងរូបចម្លាក់ជាច្រើន សម្រាប់គោរពបូជា រួចគាត់តែងតាំងកូនប្រុសម្នាក់របស់គាត់ឲ្យធ្វើជាបូជាចារ្យ។
6
នៅគ្រានោះ ក្នុងស្រុកអ៊ីស្រអែលគ្មានស្តេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។
7
មានយុវបុរសលេវីម្នាក់ ពីកុលសម្ព័ន្ធយូដារស់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។
8
គាត់ចាកចេញពីភូមិបេថ្លេហិមទៅរកកន្លែងស្នាក់នៅផ្សេងទៀត។ ពេលធ្វើដំណើរនោះ គាត់បានទៅដល់ផ្ទះលោកមីកា ក្នុងតំបន់ភ្នំអេប្រាអ៊ីម។
9
លោកមីកាសួរគាត់ថា៖ «តើអ្នកអញ្ជើញមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាពួកលេវី មកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយខ្ញុំកំពុងដើររកមើលកន្លែងសម្រាប់ស្នាក់អាស្រ័យ។
10
លោកមីកានិយាយទៅគាត់ថា៖ «សូមអញ្ជើញមកនៅផ្ទះខ្ញុំ ហើយធ្វើជាបូជាចារ្យលើគ្រួសារខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់លោកចំនួនដប់ស្លឹង ក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់ និងម្ហូបអាហារទៀតផង»។
11
បុរសលេវីនោះក៏យល់ព្រមរស់នៅជាមួយលោកមីកា ហើយលោកមីកាចាត់ទុកគាត់ដូចកូនបង្កើតដែរ។
12
លោកមីកាបានតែងតាំងបុរសនោះជាបូជាចារ្យ ហើយឲ្យរស់នៅក្នុងផ្ទះរបស់ខ្លួន។
13
លោកមីកាពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងជាក់ថា អុលឡោះតាអាឡា នឹងប្រទានពរខ្ញុំជាមិនខាន ព្រោះខ្ញុំមានបុរសលេវីម្នាក់ជាបូជាចារ្យ»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21