bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Judges 21
Judges 21
Khmer 2014 (អាល់គីតាប)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
1
ជនជាតិអ៊ីស្រអែលបានជួបជុំគ្នានៅមីសប៉ា ហើយស្បថថា៖ «ក្នុងចំណោមពួកយើងមិនត្រូវឲ្យនរណាម្នាក់ លើកកូនស្រីខ្លួនទៅឲ្យពួកពុនយ៉ាមីនធ្វើជាប្រពន្ធឡើយ»។
2
ប្រជាជនអ៊ីស្រអែលចេញទៅបេតអែល ហើយអង្គុយនៅចំពោះអុលឡោះរហូតដល់ល្ងាច ពួកគេយំសោកសង្រេងយ៉ាងខ្លាំង។
3
គេជម្រាបទ្រង់ថា៖ «ឱ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! ហេតុអ្វីបានជាមានរឿងបែបនេះ កើតឡើងចំពោះជនជាតិអ៊ីស្រអែល? ហេតុអ្វីបានជាថ្ងៃនេះជនជាតិអ៊ីស្រអែលត្រូវបាត់បង់កុលសម្ព័ន្ធមួយ?»។
4
ស្អែកឡើងប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម ពួកគេសង់អាសនៈមួយនៅទីនោះ ហើយយកសត្វមកធ្វើជាគូរបានដុត និងគូរបានមេត្រីភាព។
5
បន្ទាប់មក ជនជាតិអ៊ីស្រអែលក៏សួរគ្នាទៅវិញទៅមកថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ តើមានក្រុមណាមួយមិនបានមករួមប្រជុំ នៅចំពោះ អុលឡោះតាអាឡា នៅមីសប៉ាឬទេ?»។ គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងឱឡារិកថា អ្នកដែលមិនបានមករួមប្រជុំនៅមីសប៉ានឹងត្រូវស្លាប់។
6
ម៉្យាងទៀតជនជាតិអ៊ីស្រអែលស្តាយកុលសម្ព័ន្ធពុនយ៉ាមីនដែលជាបងប្អូនរបស់ពួកគេ ហើយនិយាយថា៖ «ថ្ងៃនេះ ជនជាតិអ៊ីស្រអែលកំពុងតែបាត់កុលសម្ព័ន្ធមួយ។
7
តើយើងត្រូវធ្វើដូចម្តេច ដើម្បីរកប្រពន្ធឲ្យពួកពុនយ៉ាមីនដែលនៅរស់ ដ្បិតយើងបានស្បថក្នុងនាម អុលឡោះតាអាឡា ថាមិនលើកកូនស្រីរបស់យើងទៅឲ្យពួកគេធ្វើជាប្រពន្ធឡើយ»។
8
គេសួរគ្នាទៀតថា៖ «តើមានក្រុមណាមួយ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែលមិនបានមកថ្វាយបង្គំ អុលឡោះតាអាឡា នៅមីសប៉ាឬទេ?»។ គេរកឃើញថា គ្មាននរណាម្នាក់នៅភូមិយ៉ាបេស ក្នុងស្រុកកាឡាដមកបោះជំរំរួមជាមួយអង្គប្រជុំឡើយ
9
ដ្បិតនៅពេលរាប់ចំនួនប្រជាជនដែលចូលរួមនោះ គេពុំឃើញមាននរណាម្នាក់មកពីភូមិយ៉ាបេសទាល់តែសោះ។
10
ដូច្នេះ អង្គប្រជុំក៏ចាត់ទាហានដ៏ខ្លាំងពូកែ ចំនួនមួយម៉ឺនពីរពាន់នាក់ ឲ្យទៅភូមិយ៉ាបេសដោយបញ្ជាថា៖ «ចូរទៅប្រហារអ្នកភូមិយ៉ាបេសក្នុងស្រុកកាឡាដ ដោយមុខដាវរួមទាំងស្ត្រី និងក្មេងៗផង។
11
ត្រូវធ្វើដូចតទៅ គឺសម្លាប់ប្រុសៗទាំងអស់ និងស្ត្រីដែលមានប្ដីរួចហើយទាំងអស់ដែរ»។
12
ក្នុងចំណោមប្រជាជនភូមិយ៉ាបេសគេឃើញមានស្ត្រីក្រមុំព្រហ្មចារីចំនួនបួនរយនាក់។ ពួកគេក៏នាំស្ត្រីក្រមុំទាំងនោះទៅជំរំស៊ីឡូ ក្នុងស្រុកកាណាន។
13
បន្ទាប់មក សហគមន៍ទាំងមូលបានចាត់អ្នកនាំពាក្យ ឲ្យទៅនិយាយជាមួយកូនចៅពុនយ៉ាមីនដែលភៀសខ្លួនទៅនៅត្រង់ផ្ទាំងថ្មរីម៉ូននោះថា អ៊ីស្រអែលលើកលែងទោសឲ្យពួកគេហើយ។
14
នៅគ្រានោះ ពួកពុនយ៉ាមីនក៏នាំគ្នាវិលត្រឡប់មកទីលំនៅរបស់គេវិញ ហើយជនជាតិអ៊ីស្រអែលបានប្រគល់ស្ត្រីនៅភូមិយ៉ាបេស ដែលគេមិនបានសម្លាប់ ឲ្យពួកពុនយ៉ាមីនធ្វើជាប្រពន្ធ។ ប៉ុន្តែ ស្ត្រីទាំងនោះមានចំនួនមិនគ្រប់គ្រាន់សម្រាប់ពួកគេទាំងអស់គ្នាទេ។
15
ជនជាតិអ៊ីស្រអែលស្តាយកុលសម្ព័ន្ធពុនយ៉ាមីនណាស់ ព្រោះ អុលឡោះតាអាឡា បានបំបាត់ពួកគេពីក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែល។
16
ពេលនោះ អស់លោកអះលីជំអះនៃសហគមន៍និយាយថា៖ «តើយើងត្រូវធ្វើដូចម្តេច ដើម្បីឲ្យពួកពុនយ៉ាមីនដែលនៅរស់អាចមានប្រពន្ធ បើស្ត្រីៗក្នុងកុលសម្ព័ន្ធពុនយ៉ាមីនស្លាប់អស់ទៅហើយ?
17
ពួកពុនយ៉ាមីនត្រូវតែបន្តពូជពង្សរបស់ខ្លួន ដើម្បីកុំឲ្យកុលសម្ព័ន្ធមួយរបស់ជនជាតិអ៊ីស្រអែលរលាយសូន្យឡើយ។
18
ប៉ុន្តែ យើងមិនអាចលើកកូនស្រីរបស់យើងឲ្យធ្វើជាប្រពន្ធរបស់ពួកគេទេ ពីព្រោះយើងបានស្បថថា “អ្នកណាលើកកូនស្រីឲ្យពួកពុនយ៉ាមីន អ្នកនោះនឹងត្រូវបណ្តាសា”»។
19
អស់លោកទាំងនោះពោលទៀតថា៖ «រៀងរាល់ឆ្នាំ យើងតែងប្រារព្ធពិធីបុណ្យមួយ ជូន អុលឡោះតាអាឡា នៅស៊ីឡូ» (ស៊ីឡូស្ថិតនៅខាងជើងបេតអែល នៅខាងត្បូងលេបូណា និងនៅខាងកើតផ្លូវដែលភ្ជាប់បេតអែលទៅស៊ីគែម)។
20
ពួកគេបញ្ជាកូនចៅពុនយ៉ាមីនថា៖ «ចូរអ្នករាល់គ្នាទៅលាក់ខ្លួននៅក្នុងចម្ការទំពាំងបាយជូរ
21
ហើយចាំឃ្លាំមើល។ កាលណាមានស្ត្រីក្រមុំចេញពីស៊ីឡូមករាំលេង អ្នករាល់គ្នាត្រូវស្ទុះចេញពីក្នុងចម្ការទំពាំងបាយជូរមក ហើយចាប់នាងទាំងនោះម្នាក់មួយៗ នាំយកទៅក្នុងទឹកដីពុនយ៉ាមីន ដើម្បីធ្វើជាប្រពន្ធរបស់អ្នករាល់គ្នាទៅ។
22
ប្រសិនបើឪពុក ឬបងប្រុសរបស់ពួកនាងមកប្តឹងយើង យើងនឹងអង្វរពួកគេថា “សូមមេត្តាអនុគ្រោះពួកពុនយ៉ាមីនផង ពីព្រោះនៅពេលដែលយើងទៅវាយប្រហារភូមិយ៉ាបេស នោះយើងរកស្ត្រីមកឲ្យពួកគេធ្វើជាប្រពន្ធ មិនបានគ្រប់ៗគ្នាទេ។ ម៉្យាងទៀតបងប្អូនក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ដូច្នេះ បងប្អូនគ្មានធ្វើអ្វីខុសនឹងពាក្យសម្បថនោះឡើយ”»។
23
ពួកពុនយ៉ាមីនក៏ធ្វើតាម គឺពួកគេចាប់ស្ត្រីក្នុងចំណោមស្ត្រីក្រមុំ ដែលចេញមករាំនៅស៊ីឡូ គ្រប់ចំនួន ហើយនាំយកទៅជាមួយខ្លួន។ ពួកគេវិលត្រឡប់ទៅទឹកដីដែលជាមត៌ករបស់ខ្លួន ហើយកសាងក្រុងឡើងវិញ ព្រមទាំងរស់នៅទីនោះទៅ។
24
ក្នុងពេលជាមួយគ្នានោះ ជនជាតិអ៊ីស្រអែលឯទៀតៗក៏ចាកចេញពីជំរំវិលត្រឡប់ទៅរកកុលសម្ព័ន្ធ ក្រុមគ្រួសារ និងទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។
25
នៅគ្រានោះ ស្រុកអ៊ីស្រអែលគ្មានស្តេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21