bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Judges 12
Judges 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 13 →
1
អ្នកស្រុកអេប្រាអ៊ីមបានលើកគ្នាឆ្លងទន្លេយ័រដាន់ សំដៅទៅក្រុងសាផូន។ ពួកគេស្តីបន្ទោសលោកយែបថាថា៖ «ហេតុអ្វីបានជាអ្នកទៅច្បាំងជាមួយជនជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះរបស់អ្នកចោល ហើយក៏ដុតអ្នកជាមួយដែរ»។
2
លោកយែបថាឆ្លើយទៅពួកគេវិញថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានវិវាទយ៉ាងខ្លាំងជាមួយជនជាតិអាំម៉ូន ខ្ញុំបានហៅបងប្អូនដែរ តែបងប្អូនពុំបានជួយសង្គ្រោះខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់ពួកគេទេ។
3
ដោយឃើញថាបងប្អូនមិនមកជួយសង្គ្រោះខ្ញុំទេនោះ ខ្ញុំក៏សុខចិត្តប្តូរជីវិត ចេញទៅប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយ អុលឡោះតាអាឡា បានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃខ្ញុំ។ ថ្ងៃនេះហេតុដូចម្តេចបានជាបងប្អូនលើកគ្នាមក ធ្វើសឹកនឹងខ្ញុំទៅវិញដូច្នេះ?»។
4
លោកយែបថាក៏ប្រមូលអ្នកស្រុកកាឡាដទាំងប៉ុន្មាន មកប្រយុទ្ធជាមួយពួកអេប្រាអ៊ីម ព្រោះពួកនេះបានពោលថា៖ «ពួកកាឡាដអើយ! ពួកឯងសុទ្ធតែជាមនុស្សរត់ចោលកុលសម្ព័ន្ធអេប្រាអ៊ីម ទៅចូលកុលសម្ព័ន្ធម៉ាណាសេ!»។
5
អ្នកស្រុកកាឡាដវាយយកបានកន្លែងឆ្លងទន្លេយ័រដាន់ ហើយកាន់កាប់ច្រកចូលទៅស្រុកអេប្រាអ៊ីម។ ពេលណាមានពួកអេប្រាអ៊ីមដែលបាក់ទ័ព រត់មកសុំឆ្លងពួកកាឡាដសួរទៅគេថា: «តើអ្នកជាពួកអេប្រាអ៊ីមឬ?»។ ប្រសិនបើគេឆ្លើយថា«ទេ»
6
នោះពួកកាឡាដក៏បង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលេត» ហើយបើអ្នកនោះនិយាយថា «ឈីបូលេត»-ព្រោះពួកអេប្រាអ៊ីមនិយាយពាក្យនេះមិនច្បាស់ទេ-ដូច្នេះ ពួកកាឡាដក៏សម្លាប់គេនៅត្រង់កន្លែងឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះមានពួកអេប្រាអ៊ីម បួនម៉ឺនពីរពាន់នាក់ត្រូវគេសម្លាប់។
7
លោកយែបថា ជាអ្នកស្រុកកាឡាដគ្រប់គ្រងលើជនជាតិអ៊ីស្រអែល អស់រយៈពេលប្រាំមួយឆ្នាំ រួចគាត់ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពគាត់នៅស្រុកកាឡាដ ក្នុងភូមិកំណើតរបស់គាត់។
8
ក្រោយលោកយែបថា មានបុរសម្នាក់ឈ្មោះអ៊ីបសាន ជាអ្នកស្រុកបេថ្លេហិម បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល។
9
គាត់មានកូនប្រុសសាមសិបនាក់ និងកូនស្រីសាមសិបនាក់។ គាត់បានលើកកូនស្រីឲ្យរៀបការនឹងបុរសនៅកុលសម្ព័ន្ធផ្សេង ហើយក៏បានរើសស្ត្រីពីកុលសម្ព័ន្ធផ្សេង មកឲ្យធ្វើជាភរិយារបស់កូនប្រុសគាត់ដែរ។ គាត់បានគ្រប់គ្រងលើប្រជាជនអ៊ីស្រអែលអស់រយៈពេលប្រាំពីរឆ្នាំ
10
រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពរបស់លោកនៅបេថ្លេហិម។
11
ក្រោយលោកអ៊ីបសាន មានបុរសម្នាក់ឈ្មោះអេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល អស់រយៈពេលដប់ឆ្នាំ
12
រួចគាត់ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពគាត់នៅភូមិអាយ៉ាឡូន ក្នុងទឹកដីសាប់យូឡូន។
13
ក្រោយលោកអេឡូន មានបុរសម្នាក់ឈ្មោះអាប់ដូន ជាកូនរបស់លោកហ៊ីលេល ជាអ្នកស្រុកពីរ៉ាថូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល
14
គាត់មានកូនប្រុសសែសិបនាក់ និងចៅប្រុសសាមសិបនាក់ ដែលមានលាចិតសិបក្បាលជាជំនិះ។ លោកអាប់ដូនគ្រប់គ្រងលើជនជាតិអ៊ីស្រអែលអស់រយៈពេលប្រាំបីឆ្នាំ
15
រួចគាត់ស្លាប់។ គេបញ្ចុះសពគាត់នៅភូមិពីរ៉ាថូន ក្នុងទឹកដីអេប្រាអ៊ីម នៅលើភ្នំរបស់ជនជាតិអាម៉ាឡេក។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21