bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Judges 2
Judges 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 3 →
1
នៅគ្រានោះ ម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា បានឡើងពីគីលកាល់ទៅបូគីម ហើយពោលទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុកដែលយើងបានសន្យាជាមួយពួកបុព្វបុរសថាប្រគល់ឲ្យអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នាឡើយ។
2
រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្តាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ?
3
ដូច្នេះ យើងប្រាប់អ្នករាល់គ្នាថា យើងនឹងមិនបណ្តេញអ្នកស្រុកនេះចេញពីមុខអ្នករាល់គ្នាឡើយ ពួកគេនឹងក្លាយទៅជាគូសត្រូវរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងអន្ទាក់នៃព្រះនានារបស់ពួកគេ»។
4
នៅពេលឮម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា ពោលដូច្នេះ ជនជាតិអ៊ីស្រអែលទាំងអស់ក៏នាំគ្នាទ្រហោយំ។
5
គេដាក់ឈ្មោះកន្លែងនោះថាបូគីម ហើយនាំគ្នាធ្វើគូរបានជូន អុលឡោះតាអាឡា ។
6
យ៉ូស្វេបានឲ្យប្រជាជនវិលត្រឡប់ទៅវិញ ជនជាតិអ៊ីស្រអែលក៏នាំគ្នាទៅចាប់យកចំណែកទឹកដី ដែលជាមត៌ករបស់គេរៀងៗខ្លួន។
7
ពួកគេគោរពបម្រើ អុលឡោះតាអាឡា ក្នុងអំឡុងពេលដែលយ៉ូស្វេមានជីវិតនៅឡើយ។ ក្រោយលោកស្លាប់ផុតទៅ គេនៅតែគោរពបម្រើទ្រង់តទៅទៀត ក្នុងអំឡុងពេលដែលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញការអស្ចារ្យដ៏ឧត្តុង្គឧត្តមដែល អុលឡោះតាអាឡា បានធ្វើចំពោះជនជាតិអ៊ីស្រអែល។
8
យ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ អុលឡោះតាអាឡា បានស្លាប់ ក្នុងអាយុមួយរយដប់ឆ្នាំ។
9
គេបានបញ្ចុះសពរបស់គាត់នៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់គាត់ នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។
10
មនុស្សជំនាន់នោះក៏ស្លាប់អស់ទៅ ហើយ មានមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ អ្នកទាំងនេះមិនបានស្គាល់ អុលឡោះតាអាឡា ហើយក៏មិនស្គាល់ការអស្ចារ្យដែលទ្រង់បានធ្វើចំពោះអ៊ីស្រអែលដែរ។
11
ជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់បំណង អុលឡោះតាអាឡា ដោយនាំគ្នាគោរពបម្រើព្រះបាល។
12
ពួកគេបានបោះបង់ចោល អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗទៀត ក្នុងចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ។ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ជាហេតុបណ្តាលឲ្យ អុលឡោះតាអាឡា ខឹង។
13
ពួកគេបានបោះបង់ចោល អុលឡោះតាអាឡា ទៅគោរពបម្រើព្រះបាល និងព្រះអាសថារ៉ូតវិញ។
14
អុលឡោះតាអាឡា ខឹងនឹងជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង ទ្រង់ប្រគល់ពួកគេ ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរព្រៃដែលប្លន់យកទ្រព្យសម្បត្តិពួកគេ ទ្រង់ប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវនៅជុំវិញយកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវបានទៀតឡើយ។
15
រាល់ពេលដែលពួកគេចេញទៅច្បាំង អុលឡោះតាអាឡា ធ្វើឲ្យពួកគេបរាជ័យជានិច្ច ដូចទ្រង់មានបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។
16
គ្រានោះ អុលឡោះតាអាឡា បានធ្វើឲ្យមានពួកចៅហ្វាយក្រោកឡើង រំដោះពួកគេឲ្យរួចពីកណ្តាប់ដៃរបស់ចោរព្រៃ។
17
ប៉ុន្តែ ពួកគេមិនស្តាប់បង្គាប់អស់លោកចៅហ្វាយជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់អុលឡោះទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមបទបញ្ជារបស់ អុលឡោះតាអាឡា ដូចពួកបុព្វបុរសទេ។
18
ពេល អុលឡោះតាអាឡា តែងតាំងចៅហ្វាយណាម្នាក់ឲ្យដឹកនាំពួកគេ ទ្រង់នៅជាមួយចៅហ្វាយនោះ ហើយរំដោះពួកគេឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងមួយជីវិតរបស់គាត់ ដ្បិត អុលឡោះតាអាឡា អាណិតមេត្តាពួកគេ នៅពេលឮពួកគេស្រែកថ្ងូរដោយខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើបាប។
19
លុះចៅហ្វាយនោះស្លាប់ផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសដូនតាទៅទៀត។ ពួកគេបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំបានលះបង់អំពើអាក្រក់ និងចរិតរឹងចចេសរបស់ខ្លួនឡើយ។
20
ពេលនោះ អុលឡោះតាអាឡា ខឹងនឹងជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង ហើយមានបន្ទូលថា៖ «ប្រជាជាតិនេះបានផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយបុព្វបុរសរបស់គេ ហើយមិនព្រមស្តាប់បង្គាប់យើងទេ
21
ដូច្នេះ យើងក៏នឹងមិនបណ្តេញប្រជាជាតិណាមួយ ក្នុងចំណោមប្រជាជាតិនានាដែលយ៉ូស្វេទុកឲ្យនៅសល់ ក្រោយពេលគាត់ស្លាប់ទៅនោះដែរ។
22
យើងនឹងប្រើប្រជាជាតិទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើអ៊ីស្រអែលដើរតាមមាគ៌ារបស់យើង ដូចបុព្វបុរសរបស់គេឬយ៉ាងណា»។
23
អុលឡោះតាអាឡា ទុកប្រជាជាតិទាំងឡាយ ដែលទ្រង់មិនបានប្រគល់ទៅក្នុងកណ្តាប់ដៃរបស់យ៉ូស្វេ ឲ្យរស់នៅក្នុងស្រុកតទៅមុខទៀត គឺទ្រង់មិនប្រញាប់នឹងយកទឹកដីចេញពីពួកគេឡើយ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21