bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Revelation 11
Revelation 11
Khmer 2014 (អាល់គីតាប)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 12 →
1
បន្ទាប់មក ម៉ាឡាអ៊ីកាត់បានប្រគល់ដើមត្រែងមួយមកខ្ញុំ ស្រដៀងនឹងដំបងសម្រាប់វាស់ហើយប្រាប់ថា៖ «ចូរក្រោកឡើងទៅវាស់ម៉ាស្ជិទរបស់អុលឡោះ វាស់អាសនៈ និងរាប់អស់អ្នកដែលថ្វាយបង្គំទ្រង់នៅទីនោះផង។
2
ក៏ប៉ុន្ដែ ត្រូវទុកទីលានដែលនៅខាងក្រៅម៉ាស្ជិទដោយឡែក កុំវាស់ឲ្យសោះ ដ្បិតទ្រង់បានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងបរិសុទ្ធអស់រយៈពេលសែសិបពីរខែ។
3
យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីរនាក់ស្លៀកបាវ ទៅថ្លែងបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។
4
អ្នកទាំងពីរនេះ គឺ ជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខអុលឡោះជាអម្ចាស់នៃផែនដី ។
5
ប្រសិនបើមាននរណាម្នាក់ ចង់ធ្វើទុក្ខអ្នកទាំងពីរនោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។
6
អ្នកទាំងពីរមានអំណាចធ្វើឲ្យមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងបន្ទូលនៃអុលឡោះ ហើយក៏មានអំណាចធ្វើឲ្យទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើឲ្យគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណាក៏បាន តាមតែគាត់ចង់។
7
ពេលអ្នកទាំងពីរបានផ្ដល់សក្ខីភាពរបស់ខ្លួនចប់សព្វគ្រប់ហើយ មានសត្វតិរច្ឆានឡើងពីនរ៉កាអវិចីមកច្បាំងនឹងគេ វានឹងឈ្នះ ហើយប្រហារជីវិតគេទៀតផង។
8
សាកសពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្ដរូប ថា “សូដុម” ឬ“អេស៊ីប” គឺនៅក្រុងនោះហើយដែលគេឆ្កាងអ៊ីសាជាអម្ចាស់របស់អ្នកទាំងពីរ។
9
មនុស្សម្នាពីចំណោមប្រជាជននានា ពីចំណោមកុលសម្ព័ន្ធ ពីចំណោមភាសា និងពីចំណោមជាតិសាសន៍ទាំងឡាយនឹងឃើញសាកសពរបស់អ្នកទាំងពីរ ក្នុងរវាងបីថ្ងៃកន្លះ ហើយពួកគេមិនអនុញ្ញាតឲ្យយកសាកសពអ្នកទាំងពីរទៅបញ្ចុះក្នុងផ្នូរឡើយ។
10
មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្ដត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រោះណាពីទាំងពីរនាក់បានធ្វើឲ្យមនុស្សម្នាដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។
11
បីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិតមួយចេញពីអុលឡោះ មកចូលក្នុងសាកសពអ្នកទាំងពីរ។ អ្នកទាំងពីរក៏ក្រោកឈរឡើងធ្វើឲ្យអស់អ្នកដែលបានឃើញភ័យខ្លាចជាខ្លាំង។
12
អ្នកទាំងពីរបានឮសំឡេងមួយពីលើមេឃ បន្លឺយ៉ាងខ្លាំងមកកាន់គេថា “សូមឡើងមកនេះ!”។ អ្នកទាំងពីរក៏ឡើងទៅលើមេឃក្នុងពពក រីឯពួកសត្រូវក៏បានឃើញដែរ។
13
ខណៈនោះស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង ក្រុងរលំអស់មួយភាគដប់ មនុស្សប្រាំពីរពាន់នាក់បានបាត់បង់ជីវិតនៅពេលរញ្ជួយផែនដី។ អ្នកសល់ពីស្លាប់ភ័យញ័ររន្ធត់ នាំគ្នាលើកតម្កើងសិរីរុងរឿងអុលឡោះជាម្ចាស់នៃសូរ៉កា»។
14
ទុក្ខវេទនាទីពីរនេះបានកន្លងផុតទៅ ទុក្ខវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។
15
ម៉ាឡាអ៊ីកាត់ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «នគរក្នុងលោកនេះ ត្រូវផ្ទេរជូនទៅអុលឡោះជាអម្ចាស់នៃយើង និងជូនអាល់ម៉ាហ្សៀសរបស់ទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។
16
ពេលនោះ អះលីជំអះទាំងម្ភៃបួននាក់ដែលអង្គុយលើបល្ល័ង្កនៅខាងមុខអុលឡោះ ក៏នាំគ្នាក្រាបអោនមុខដល់ដី ហើយថ្វាយបង្គំអុលឡោះ
17
ទាំងពោលថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ទ្រង់នៅសព្វថ្ងៃនេះ ហើយក៏នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរគុណទ្រង់ ព្រោះទ្រង់បានយកអំណាចដ៏ខ្លាំងក្លា របស់ទ្រង់ មកតាំងរាជ្យរបស់ទ្រង់ឡើង។
18
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលទ្រង់សំដែងកំហឹង ក៏មកដល់ដែរ គឺជាពេលកំណត់ដែលទ្រង់វិនិច្ឆ័យទោស មនុស្សស្លាប់។ នៅពេលនោះ ទ្រង់នឹងប្រទានរង្វាន់ដល់ ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ ដល់ប្រជាជនដ៏បរិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាច នាមទ្រង់ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលទ្រង់ត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។
19
ពេលនោះ ទ្វារម៉ាស្ជិទរបស់អុលឡោះនៅសូរ៉កាក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រីរបស់ទ្រង់ ក៏លេចមកនៅក្នុងម៉ាស្ជិទ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22