bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Revelation 3
Revelation 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 4 →
1
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងសើដេស ដូចតទៅនេះ៖ អ៊ីសាដែលមានរសទាំងប្រាំពីររបស់អុលឡោះ និងមានផ្កាយទាំងប្រាំពីរ គាត់ប្រាប់ថាៈ “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ អ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។
2
ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗដែលនៅសល់ ហើយហៀបនឹងស្លាប់នោះឲ្យមាំមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្ដ មិនគ្រប់លក្ខណៈនៅចំពោះអុលឡោះជាម្ចាស់របស់យើងទេ។
3
ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និងបានឮបន្ទូលនៃអុលឡោះ ហើយប្រតិបត្ដិតាម រួចកែប្រែចិត្ដគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួច គឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។
4
ក៏ប៉ុន្ដែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នក ពុំបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនប្រឡាក់ទេ គឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។
5
ហេតុនេះ អ្នកណាមានជ័យជំនះ អ្នកនោះនឹងមានសម្លៀកបំពាក់ពណ៌ស យើងនឹងមិនលុបឈ្មោះគេចេញពីក្រាំងជីវិតឡើយ ហើយយើងនឹងទទួលស្គាល់ឈ្មោះអ្នកនោះ នៅចំពោះអុលឡោះជាបិតារបស់យើង និងនៅចំពោះមុខពួកម៉ាឡាអ៊ីកាត់របស់ទ្រង់។
6
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលរសអុលឡោះមានបន្ទូលមកកាន់ក្រុមជំអះទាំងនេះ ឲ្យមែនទែន!”»។
7
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងភីឡាដិលភា ដូចតទៅនេះ៖ អ្នកដ៏វិសុទ្ធ អ្នកដ៏ពិតប្រាកដ អ្នកដែលកាន់កូនសោររបស់ទត បើគាត់បើក គ្មាននរណាបិទបាន បើគាត់បិទ គ្មាននរណាបើកបាន គាត់ប្រាប់ថាៈ
8
“យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នកហើយ គ្មាននរណាអាចបិទបានទេ។ អ្នកមានអំណាចតិចមែន តែអ្នកបានប្រតិបត្ដិតាមពាក្យយើង ហើយមិនបានបដិសេធថា មិនស្គាល់នាមយើងផង។
9
យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់អ៊ីព្លេសហ្សៃតនមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិតគេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះ មកក្រាបនៅជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។
10
ដោយអ្នកបានព្យាយាមប្រតិបត្ដិតាមពាក្យយើង យើងក៏រក្សាអ្នកឲ្យរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។
11
យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្វីៗដែលអ្នកមាន ចូរកាន់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យនរណាដណ្ដើមយកមកុដរបស់អ្នកបាន។
12
អ្នកណាមានជ័យជំនះ យើងតាំងអ្នកនោះឲ្យធ្វើជាសសរមួយ នៅក្នុងម៉ាស្ជិទនៃអុលឡោះជាម្ចាស់របស់យើង ហើយគេនឹងមិនចាកចេញពីម៉ាស្ជិទនេះទៀតឡើយ។ យើងនឹងចារឹកនាមនៃអុលឡោះជាម្ចាស់របស់យើង និងឈ្មោះក្រុងនៃអុលឡោះជាម្ចាស់របស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីសូរ៉កា ចុះមកពីអុលឡោះជាម្ចាស់របស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើង លើអ្នកនោះដែរ។
13
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលរសអុលឡោះមានបន្ទូលមកកាន់ក្រុមជំអះទាំងនេះ ឲ្យមែនទែន!”»។
14
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ អ្នកដែលជាអាម៉ីនជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាប្រភពនៃអ្វីៗទាំងអស់ ដែលអុលឡោះបានបង្កើតមក គាត់មានបន្ទូលថាៈ
15
“យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅ។ ប្រសិនបើអ្នកពិតជាត្រជាក់ ឬពិតជាក្ដៅនោះប្រសើរជាង!
16
ដោយអ្នកនៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅដូច្នេះ យើងនឹងខ្ជាក់អ្នកចោលជាមិនខាន
17
ព្រោះអ្នកពោលថា “ខ្ញុំជាអ្នកមាន ខ្ញុំមានស្ដុកស្ដម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ” អ្នកពុំដឹងថា ខ្លួនកំពុងតែវេទនារហេមរហាមក្រតោកយ៉ាក ខ្វាក់ភ្នែក គ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយ។
18
យើងសុំទូន្មានអ្នកឲ្យមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើង ដើម្បីឲ្យបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌ស មកស្លៀកពាក់បិទបាំងកេរ្ដិ៍ខ្មាសរបស់អ្នក កុំឲ្យនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីឲ្យអ្នកមើលឃើញច្បាស់។
19
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដក្លាហានហើយកែប្រែចិត្ដគំនិតឡើង!។
20
មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារឲ្យ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។
21
អ្នកណាមានជ័យជំនះ យើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើង ដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយអុលឡោះជាបិតារបស់យើងដែរ»។
22
«ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលរសអុលឡោះមានបន្ទូលមកកាន់ក្រុមជំអះទាំងនេះឲ្យមែនទែន!»។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22