bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Revelation 16
Revelation 16
Khmer 2014 (អាល់គីតាប)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
1
ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីម៉ាស្ជិទ បន្លឺទៅកាន់ម៉ាឡាអ៊ីកាត់ទាំងប្រាំពីរថា៖ «ចូរនាំគ្នាទៅ ហើយយកពែងទាំងប្រាំពីរនៃកំហឹងរបស់អុលឡោះចាក់លើផែនដីទៅ!»។
2
ម៉ាឡាអ៊ីកាត់ទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន ហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយឈឺចុកចាប់យ៉ាងខ្លាំង។
3
ម៉ាឡាអ៊ីកាត់ទីពីរយកពែងរបស់ខ្លួនចាក់លើសមុទ្រ ស្រាប់តែសមុទ្រក្លាយទៅជាឈាម ដូចឈាមហូរចេញពីសាកសព ហើយអ្វីៗទាំងប៉ុន្មានដែលមានជីវិតក្នុងសមុទ្រក៏ស្លាប់អស់ទៅ។
4
ម៉ាឡាអ៊ីកាត់ទីបីយកពែងរបស់ខ្លួនចាក់លើទន្លេ និងប្រភពទឹកនានា ស្រាប់តែទន្លេ និងប្រភពទឹកក្លាយទៅជាឈាមទាំងអស់។
5
ខ្ញុំឮម៉ាឡាអ៊ីកាត់នៃទឹកពោលថា៖ «ឱអុលឡោះដ៏នៅអស់កល្ប និងនៅតាំងពីដើមរៀងមក ទ្រង់ពិតជាវិសុទ្ធហើយទ្រង់វិនិច្ឆ័យទោសដោយយុត្ដិធម៌មែន!
6
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏បរិសុទ្ធ និងបង្ហូរឈាមពួកណាពី ទ្រង់ឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។
7
ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ ទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្ដិធម៌ពិតមែនហើយ!»។
8
ម៉ាឡាអ៊ីកាត់ទីបួនយកពែងរបស់ខ្លួនចាក់ទៅស្តេចអាទិត្យ ស្រាប់តែព្រះអាទិត្យទទួលអំណាចធ្វើឲ្យមនុស្សក្ដៅក្រហល់ក្រហាយ។
9
មនុស្សម្នាត្រូវរលាកដោយកំដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថនាមអុលឡោះ ដែលមានអំណាចលើគ្រោះកាចទាំងនេះ តែគេពុំបានកែប្រែចិត្ដគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ឡើយ។
10
ម៉ាឡាអ៊ីកាត់ទីប្រាំយកពែងរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន ស្រាប់តែអាណាចក្ររបស់វាប្រែទៅជាងងឹតសូន្យ មនុស្សម្នានាំគ្នាខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងពេក។
11
គេនាំគ្នាជេរប្រមាថអុលឡោះជាម្ចាស់នៃសូរ៉កា ព្រោះតែឈឺចុកចាប់ និងកើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្ដគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្ដនោះឡើយ។
12
ម៉ាឡាអ៊ីកាត់ទីប្រាំមួយយកពែងរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអឺប្រាត ស្រាប់តែទឹករីងអស់ ដើម្បីឲ្យទន្លេទៅជាផ្លូវមួយចាំទទួលស្ដេចនានាមកពីបូព៌ាប្រទេស។
13
ខ្ញុំឃើញវិញ្ញាណអាក្រក់បី ដែលមានរូបរាងដូចកង្កែបមួយចេញពីមាត់នាគ មួយចេញពីមាត់សត្វតិរច្ឆាន និងមួយទៀតចេញពីមាត់ណាពីក្លែងក្លាយ
14
គឺជាវិញ្ញាណរបស់ពួកអ៊ីព្លេស។ វាសំដែងទីសំគាល់ផ្សេងៗ និងចេញទៅប្រមូលស្ដេចនៅលើផែនដីទាំងមូលឲ្យធ្វើសឹកសង្គ្រាម នៅថ្ងៃដ៏អស្ចារ្យរបស់អុលឡោះ ជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់
15
(«មើល៍! យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី ហើយមានសម្លៀកបំពាក់បិទបាំងកាយ ឥតនៅអាក្រាតឲ្យគេឃើញកេរ្ដិ៍ខ្មាស អ្នកនោះពិតជាមានសុភមង្គលហើយ!»)។
16
វិញ្ញាណអាក្រក់នឹងប្រមូលស្ដេចទាំងនោះឲ្យមកជួបជុំគ្នានៅកន្លែងមួយ ដែលមានឈ្មោះជាភាសាហេប្រឺថា «អើម៉ាគេដូន»។
17
ម៉ាឡាអ៊ីកាត់ទីប្រាំពីរយកពែងរបស់ខ្លួនចាក់ទៅលើអាកាស ស្រាប់តែមានសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបល្ល័ង្កក្នុងម៉ាស្ជិទថា៖ «រួចរាល់ស្រេចអស់ហើយ!»។
18
ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។
19
មហានគរនោះបានបែកជាបី រីឯក្រុងនានារបស់ជាតិសាសន៍ទាំងប៉ុន្មានបានរលំអស់ ពេលនោះ អុលឡោះបាននឹកដល់មហានគរបាប៊ីឡូន ទ្រង់បានឲ្យក្រុងនេះផឹកស្រាពីពែងនៃកំហឹងដ៏ខ្លាំងបំផុតរបស់ទ្រង់។
20
កោះទាំងប៉ុន្មាននឹងរសាត់បាត់អស់ទៅ ហើយភ្នំទាំងឡាយក៏លែងមានទៀតដែរ។
21
ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណជាងសាមសិបគីឡូក្រាម ធ្លាក់ចុះពីលើមេឃមកលើមនុស្សលោក។ គេក៏នាំគ្នាជេរប្រមាថអុលឡោះ ព្រោះតែគ្រោះកាចដែលកើតមានពីព្រឹលនោះ ជាគ្រោះកាចដ៏ខ្លាំងបំផុត។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22