bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Revelation 14
Revelation 14
Khmer 2014 (អាល់គីតាប)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 15 →
1
ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់នៅជាមួយគាត់ អ្នកទាំងនេះមានឈ្មោះកូនចៀម និងនាមអុលឡោះជាបិតារបស់គាត់ចារនៅលើថ្ងាស។
2
ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរ ឬដូចផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគំតូរ្យតន្ដ្រី។
3
អ្នកទាំងនេះច្រៀងចំរៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកអះលីជំអះ។ គ្មាននរណាម្នាក់អាចរៀនចំរៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលអុលឡោះបានលោះពីផែនដីមក។
4
អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ដ្រីៗឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមគាត់ដែរ។ គាត់បានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងជូនអុលឡោះ និងជូនកូនចៀម
5
ហើយអ្នកទាំងនោះក៏មិនដែលពោលពាក្យកុហកដែរ គឺគេឥតមានសៅហ្មងត្រង់ណាសោះឡើយ។
6
ខ្ញុំឃើញម៉ាឡាអ៊ីកាត់ម្នាក់ទៀត ហោះកណ្ដាលអាកាសវេហាស៍ ម៉ាឡាអ៊ីកាត់នោះនាំដំណឹងល្អមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជនដែលរស់នៅលើផែនដី។
7
ម៉ាឡាអ៊ីកាត់បន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ចូរនាំគ្នាគោរពកោតខ្លាចអុលឡោះ និងលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ ដ្បិតដល់ពេលទ្រង់វិនិច្ឆ័យទោសហើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំទ្រង់ដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ ព្រមទាំងប្រភពទឹកទាំងឡាយ!»។
8
មានម៉ាឡាអ៊ីកាត់ម្នាក់ទៀត មកតាមក្រោយពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ីឡូនមហានគរ ដែលបាននាំជាតិសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា!»។
9
មានម៉ាឡាអ៊ីកាត់ម្នាក់ទៀត ជាម៉ាឡាអ៊ីកាត់ទីបី មកតាមក្រោយ ពោលឡើងយ៉ាងខ្លាំងថា៖ «អ្នកណាក្រាបថ្វាយបង្គំសត្វតិរច្ឆាននោះ និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ព្រមទាំងទទួលសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃ
10
អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីអុលឡោះ ទ្រង់នឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធ និងនៅចំពោះមុខរបស់កូនចៀម។
11
ផ្សែងភ្លើងដែលធ្វើឲ្យគេរងទុក្ខទោស ហុយអស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ហើយបានទទួលសញ្ញាសំគាល់ឈ្មោះរបស់វា មុខជាត្រូវវេទនា ទាំងថ្ងៃទាំងយប់ ឥតស្រាកស្រាន្ដឡើយ»។
12
ដូច្នេះ ប្រជាជនដ៏បរិសុទ្ធ គឺអស់អ្នកដែលប្រតិបត្ដិតាមហ៊ូកុំទាំងប៉ុន្មានរបស់អុលឡោះ និងកាន់តាមជំនឿរបស់អ៊ីសា ត្រូវមានចិត្ដព្យាយាម។
13
ខ្ញុំឮសំឡេងមួយ បន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅៈ អស់អ្នកដែលស្លាប់រួមជាមួយអ៊ីសាជាអម្ចាស់ ពិតជាមានសុភមង្គលចាប់តាំងពីពេលនេះទៅហើយ! រសអុលឡោះមានបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្ដទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។
14
ខ្ញុំមើលទៅឃើញពពកសមួយដុំ ហើយមានម្នាក់ដូចបុត្រាមនុស្ស អង្គុយលើពពកនោះ។ គាត់ពាក់មកុដមាសនៅលើក្បាល ព្រមទាំងកាន់កណ្ដៀវមួយយ៉ាងមុតនៅដៃផង។
15
មានម៉ាឡាអ៊ីកាត់ម្នាក់ទៀតចេញពីម៉ាស្ជិទមក ហើយស្រែកឡើងខ្លាំងៗទៅកាន់គាត់ដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់អ្នកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែនដីទុំ ល្មមច្រូតហើយ»។
16
ពេលនោះ អ្នកដែលអង្គុយនៅលើពពកបោះកណ្ដៀវមកផែនដី ផែនដីក៏ច្រូតស្រេចរួចរាល់។
17
មានម៉ាឡាអ៊ីកាត់ម្នាក់ទៀត ចេញពីម៉ាស្ជិទនៅសូរ៉កាមក គាត់ក៏មានកាំបិតមួយដ៏មុតដែរ។
18
ម៉ាឡាអ៊ីកាត់ម្នាក់ទៀតដែលមានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ម៉ាឡាអ៊ីកាត់ដែលកាន់កាំបិតដ៏មុតថា៖ «សូមយកកាំបិតដ៏មុតរបស់អ្នក មកកាត់ចង្កោមទំពាំងបាយជូរនៅលើផែនដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។
19
ម៉ាឡាអ៊ីកាត់នោះបោះកាំបិតរបស់គាត់មកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយគាត់បោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃកំហឹងដ៏ខ្លាំងរបស់អុលឡោះ។
20
បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកំពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណបីរយគីឡូម៉ែត្រ។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22