bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Chronicles 12
1 Chronicles 12
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 13 →
1
នៅគ្រាដែលព្រះបាទដាវីឌកំពុងតែពួនពីស្ដេចសូល ជាបុត្រគីស នៅត្រង់ក្រុងស៊ីកឡាក់ មានពួកអ្នកខ្លះបានមកតាមទ្រង់ ជាពួកអ្នកខ្លាំងពូកែដែលបានជួយទ្រង់ក្នុងចម្បាំង។
2
ពួកគេសុទ្ធតែមានធ្នូ ហើយស្ទាត់បាញ់ព្រួញ និងគ្រួស ទាំងដៃឆ្វេង ទាំងដៃស្តាំផង ជាជំនួរវង្សរបស់បងប្អូនស្ដេចសូល ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
3
អ្នកដែលជាមេលើគេ គឺអ័ហ៊ីយេស៊ើរ បន្ទាប់មក មានយ៉ូអាស ជាកូនសេម៉ាអា ជាអ្នកក្រុងគីបៀរ យេស៊ាល និងពេលេត ជាកូនអាសម៉ាវែត បេរ៉ាកា យេហ៊ូ ជាអ្នកក្រុងអាណាថោត
4
យីសម៉ាយ៉ា ជាអ្នកក្រុងគីបៀន ដែលជាមនុស្សខ្លាំងពូកែក្នុងពួកសាមសិបនាក់នោះ ហើយជាមេលើគេ និងយេរេមី យ៉ាហាសៀល យ៉ូហាណាន យ៉ូសាបាឌ ជាអ្នកស្រុកកេដេរ៉ា
5
អេលូសាយ យេរេម៉ូត ប្អាលា សេម៉ារីយ៉ា សេផាធា ជាអ្នកស្រុកហារ៉ូប
6
អែលកាណា យីសយ៉ា អ័សារាល យ៉ូអេស៊ើរ យ៉ាសុបៀម ជាពួកកូរេ
7
ហើយយ៉ូអេឡា និងសេបាឌា ជាកូនយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។
8
មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ បានទៅខាងព្រះបាទដាវីឌ ក្នុងជម្រកមួយនៅទីរហោស្ថាន គេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ស្ទាត់ក្នុងចម្បាំង ក៏ចេះប្រើទាំងខែល និងលំពែង គេមានមុខដូចជាមុខសិង្ហ ហើយក៏រហ័សដូចជាឈ្លូសនៅលើភ្នំ
9
គឺអេស៊ើរ ជាមេលើគេ អ្នកបន្ទាប់គឺ អូបាឌា ទីបី អេលាប
10
ទីបួន មីសម៉ាណា ទីប្រាំ យេរេមី
11
ទីប្រាំមួយ អ័ថាយ ទីប្រាំពីរ អេលាល
12
ទីប្រាំបី យ៉ូហាណាន ទីប្រាំបួន អែលសាបាឌ
13
ទីដប់ យេរេមី និងទីដប់មួយ គឺម៉ាបាណាយ។
14
ពួកកូនចៅកាដទាំងនេះសុទ្ធតែជាមេលើពលទ័ព អ្នកដែលខ្សោយជាងគេ នោះក៏ស្មើនឹងមួយរយនាក់ ហើយអ្នកដែលខ្លាំងជាងគឺស្មើនឹងមួយពាន់នាក់។
15
ទាំងនេះជាពួកអ្នកដែលបានឆ្លងទន្លេយ័រដាន់នៅខែទីមួយ ក្នុងវេលាដែលទន្លេបានឡើងលិចច្រាំងទាំងអស់ ពួកគេច្បាំងនឹងពួកមនុស្សនៅច្រកភ្នំទាំងអស់ នៅខាងកើត និងខាងលិចផង ក៏បំបាក់ទ័ពឲ្យគេរត់ទៅ។
16
មានអ្នកខ្លះក្នុងចំណោមកុលសម្ព័ន្ធបេនយ៉ាមីន និងយូដា បានមកគាល់ព្រះបាទដាវីឌ នៅឯជម្រកនោះ។
17
ព្រះបាទដាវីឌបានចេញទៅទទួលគេ ហើយមានរាជឱង្ការថា៖ «ប្រសិនបើអ្នករាល់គ្នាមកក្នុងបំណងមិត្តភាព ដើម្បីនឹងជួយខ្ញុំពិត នោះចិត្តខ្ញុំនឹងមូលជាប់នឹងអ្នករាល់គ្នា តែប្រសិនបើមក ដើម្បីក្បត់ បញ្ជូនខ្ញុំទៅពួកខ្មាំងសត្រូវ ដែលខ្ញុំគ្មានធ្វើខុសអ្វីនោះ សូមឲ្យព្រះនៃបុព្វបុរសយើងរាល់គ្នាទតមើល ហើយកាត់ទោសអ្នកចុះ»។
18
ព្រះវិញ្ញាណបានមកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួកសាមសិបនាក់ ហើយលោកទូលថា៖ «ឱ ព្រះបាទដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ព្រះករុណាហើយ! ឱបុត្រអ៊ីសាយអើយ យើងខ្ញុំកាន់ខាងព្រះករុណាហើយ សូមព្រះករុណាបានប្រកបដោយ សេចក្ដីសុខចម្រើន ព្រមទាំងពួកអ្នកដែលជួយខាងព្រះករុណាផង ដ្បិតព្រះរបស់ព្រះករុណា បានជួយព្រះករុណាហើយ»។ បន្ទាប់មក ព្រះបាទដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។
19
ក្នុងកុលសម្ព័ន្ធម៉ាណាសេក៏មានអ្នកខ្លះបានមកចូលខាងព្រះបាទដាវីឌដែរ គឺក្នុងវេលាដែលទ្រង់ចេញទៅច្បាំងនឹងស្ដេចសូល ជាមួយពួកភីលីស្ទីន (តែមិនបានជួយគេទេ ព្រោះពួកមេរបស់សាសន៍ភីលីស្ទីន គេបានពិគ្រោះគ្នា រួចបង្គាប់ឲ្យទ្រង់ទៅវិញ ដោយថា៖ «ក្រែងគាត់ចូលដៃខាងស្ដេចសូល ជាចៅហ្វាយគាត់វិញ ហើយនាំឲ្យយើងអន្តរាយ»)។
20
នៅពេលដែលទ្រង់វិលទៅក្រុងស៊ីកឡាក់វិញ មានពួកម៉ាណាសេខ្លះចូលខាងទ្រង់ គឺអ័ឌណា យ៉ូសាបាឌ យេឌីអែល មីកែល យ៉ូសាបាឌ អេលីហ៊ូវ និងស៊ីលថាយ ដែលសុទ្ធតែជាមេលើទ័ពនៃពួកម៉ាណាសេមួយពាន់នាក់។
21
អ្នកទាំងនោះបានជួយព្រះបាទដាវីឌទាស់នឹងពួកចោរ ដ្បិតគេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជាមេទ័ពផង។
22
ជារៀងរាល់ថ្ងៃ មានមនុស្សចូលមកខាងព្រះបាទដាវីឌ ដើម្បីជួយទ្រង់ រហូតដល់មានពួកទ័ពយ៉ាងសន្ធឹក គឺដូចជាពួកពលនៃព្រះ។
23
អ្នកទាំងនេះ ជាពួកអ្នកកាន់គ្រឿងសស្ត្រាវុធ ដែលមកតាមព្រះបាទដាវីឌ នៅក្រុងហេប្រុន ដើម្បីនឹងផ្ទេររាជ្យរបស់ស្ដេចសូលមកព្រះបាទដាវីឌវិញ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា មានចំនួនដូចតទៅនេះ
24
គឺពួកកូនចៅយូដា ដែលកាន់ខែល និងលំពែង ប្រុងនឹងទៅច្បាំងហើយ មានប្រាំមួយពាន់ប្រាំបីរយនាក់។
25
ខាងពួកកូនចៅស៊ីម្មាន មានពួកមនុស្សខ្លាំងពូកែ សម្រាប់ចេញទៅច្បាំងប្រាំពីរពាន់មួយរយនាក់។
26
ខាងពួកកូនចៅលេវីមានបួនពាន់ប្រាំមួយរយនាក់
27
ហើយយេហូយ៉ាដា ជាមេពួកវង្សលោកអើរ៉ុន ក៏មានបីពាន់ប្រាំពីររយនាក់មកជាមួយលោកដែរ។
28
មានសាដុកជាមនុស្សកំលោះខ្លាំងពូកែ មានចិត្តក្លាហាន ព្រមទាំងមេទ័ពម្ភៃពីរនាក់ មកពីជំនួរវង្សរបស់ឪពុកលោក។
29
ខាងពួកកូនចៅបេនយ៉ាមីន ជាសាច់ញាតិព្រះបាទសូល មានបីពាន់នាក់ ដ្បិតដរាបដល់គ្រានោះ ចំណែកពួកបេនយ៉ាមីនជាច្រើនគ្នា គេបាននៅតែស្មោះត្រង់នឹងពួកវង្សរបស់ស្ដេចសូល។
30
ខាងពួកកូនចៅអេប្រាអិម មានពីរម៉ឺនប្រាំបីរយនាក់ សុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលមានឈ្មោះល្បីនៅក្នុងជំនួរវង្សរបស់ឪពុកគេ។
31
ខាងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងនោះ មានមួយម៉ឺនប្រាំបីពាន់នាក់ ដែលបានតម្រូវឈ្មោះ ឲ្យមកអភិសេកព្រះបាទដាវីឌឡើងជាស្តេច។
32
ខាងពួកកូនចៅអ៊ីសាខារ មានមនុស្សដែលអាចសម្គាល់ពេលវេលា អាចដឹងថាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមានពីររយនាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់។
33
ខាងពួកសាប់យូឡូន មានប្រាំម៉ឺននាក់ ជាទាហានដែលបានហ្វឹកហាត់ ប្រដាប់ដោយគ្រឿងសស្ត្រាវុធគ្រប់មុខសម្រាប់ចេញទៅច្បាំង ដើម្បីជួយដាវីឌដោយចិត្តស្មោះ។
34
ខាងពួកណែបថាលី មានមេទ័ពមួយពាន់នាក់ ហើយមានបីម៉ឺនប្រាំពីរពាន់នាក់ដែលកាន់ខែល និងលំពែងមកជាមួយគេដែរ។
35
ខាងពួកដាន់ មានពីរម៉ឺនប្រាំបីពាន់ប្រាំមួយរយនាក់ ដែលថ្នឹកនឹងចម្បាំង។
36
ខាងពួកអេស៊ើ មានពីរម៉ឺននាក់ដែលអាចចេញទៅជាមួយពលទ័ព ជាមនុស្សថ្នឹកនឹងចម្បាំងដែរ។
37
នៅខាងកើតទន្លេយ័រដាន់ ក្នុងពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង មានចំនួនមួយសែនពីរម៉ឺននាក់ដែលមានគ្រឿងចម្បាំងគ្រប់មុខ។
38
ពួកអ្នកទាំងនោះសុទ្ធតែជាមនុស្សថ្នឹកក្នុងចម្បាំង បានមកដល់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងអភិសេកទ្រង់ឡើងធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតែងតាំងព្រះបាទដាវីឌឡើងជាស្តេចដែរ។
39
ពួកគេនៅទីនោះជាមួយព្រះបាទដាវីឌអស់រយៈពេលបីថ្ងៃ មានការជប់លៀងផង ដ្បិតពួកបងប្អូនគេបានរៀបចំទទួល។
40
មួយទៀត ពួកណាដែលនៅជិតល្មមត្រឹមពួកអ៊ីសាខារ ពួកសាប់យូឡូន និងពួកណែបថាលី គេបានយកស្បៀងអាហារផ្ទុកលើសត្វលា អូដ្ឋ លាកាត់ និងគោមកដែរ គឺមាននំបុ័ង ផែនល្វាក្រៀម ចង្កោមទំពាំងបាយជូរ ស្រាទំពាំងបាយជូរ ប្រេង គោ និងចៀមយ៉ាងសន្ធឹក ដ្បិតមានអំណរអរនៅក្នុងពួកអ៊ីស្រាអែល។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29