bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Chronicles 7
1 Chronicles 7
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 8 →
1
កូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន ទាំងអស់មានបួននាក់។
2
កូនថូឡា គឺអ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល គេសុទ្ធតែជាកំពូលលើពួកវង្សរបស់ឪពុកគេ គឺថូឡា។ ពួកនោះជាមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន តាមតំណគេរៀងខ្លួន ហើយនៅក្នុងរាជ្យដាវីឌនោះ មានចំនួនពីរម៉ឺនពីរពាន់ប្រាំមួយនាក់។
3
កូនរបស់អ៊ូស៊ី គឺយីសរ៉ាហ៊ា ហើយកូនរបស់យីសរ៉ាហ៊ា គឺមីកែល អូបាឌា យ៉ូអែល និងយីសយ៉ា ទាំងអស់មានប្រាំនាក់ ដែលសុទ្ធតែជាមេដឹកនាំ
4
ហើយនៅជាមួយគេ មានពួកទាហានសម្រាប់ចម្បាំង ចំនួនបីម៉ឺនប្រាំមួយពាន់នាក់ តាមតំណតាមវង្សានុវង្សរបស់បុព្វបុរសគេ ព្រោះគេមានប្រពន្ធ មានកូនច្រើន។
5
ពួកបងប្អូនរបស់គេ នៅក្នុងពួកគ្រួអ៊ីសាខារទាំងប៉ុន្មាន ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលរាប់តាមពង្សាវតារគេ នោះមានចំនួនប្រាំបីម៉ឺនប្រាំពីរពាន់នាក់។
6
ឯកូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ និងយេឌីអែល ទាំងអស់មានបីនាក់។
7
កូនរបស់បេឡា គឺអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី ទាំងអស់មានប្រាំនាក់ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ហើយជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន តាមពង្សាវតាររបស់គេ នោះបានរាប់ចំនួនជាពីរម៉ឺនពីរពាន់សាមសិបបួននាក់។
8
កូនរបស់បេគើរ គឺសេមីរ៉ា យ៉ូអាស អេលាស៊ើរ អូលីយ៉ូណាយ អំរី យេរេម៉ូត អ័ប៊ីយ៉ា អ័ណាថូត និងអ័ឡាមែត នេះសុទ្ធតែជាកូនរបស់បេគើរ។
9
ក៏បានរាប់គេតាមពង្សាវតារ តាមតំណគេ សុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ឃើញមានចំនួនពីរម៉ឺនពីររយនាក់។
10
ឯកូនរបស់យេឌីអែល គឺប៊ីលហាន ហើយកូនរបស់ប៊ីលហាន គឺយេអ៊ូស បេនយ៉ាមីន អេហ៊ុឌ ក្នាអាណា សេថាន តើស៊ីស និងអ័ហ៊ីសាហារ។
11
នោះសុទ្ធតែជាកូនរបស់យេឌីអែល តាមពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលអាចនឹងចេញទៅច្បាំងក្នុងពួកពលទ័ពបាន មានចំនួនមួយម៉ឺនប្រាំពីរពាន់ពីររយនាក់។
12
មានស៊ូភីម និងហ៊ូភីម ជាកូនអ៊ា ហើយហ៊ូស៊ីម ជាកូនអ័ហ៊ើរដែរ។
13
កូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម សុទ្ធតែជាកូនរបស់នាងប៊ីលហា។
14
កូនរបស់ម៉ាណាសេ គឺអាសរាល ដែលប្រពន្ធចុងរបស់គាត់ ជាស្រីសាសន៍អើរ៉ាម បានបង្កើត នាងបង្កើតម៉ាគារ ជាឪពុកកាឡាត។
15
ម៉ាគារបានយកប្រពន្ធឈ្មោះម្អាកា ជាប្អូនស្រីរបស់ពួកហ៊ូភីម និងស៊ូភីម ហើយកូនទីពីររបស់ម៉ាណាសេ គឺស្លូផិហាត រីឯស្លូផិហាតគាត់មានសុទ្ធតែកូនស្រី។
16
ឯនាងម្អាកាជាប្រពន្ធម៉ាគារនាងបង្កើតបានកូនប្រុសមួយ ឲ្យឈ្មោះថា ពេរែស ប្អូនគាត់ឈ្មោះសេរែស ហើយកូនរបស់អ្នកនោះ គឺអ៊ូឡាម និងរ៉ាគែម។
17
ឯកូនរបស់អ៊ូឡាម គឺបេដាន នេះសុទ្ធតែជាកូនចៅរបស់កាឡាត ដែលជាកូនម៉ាគារ ជាកូនម៉ាណាសេ។
18
ហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់ បង្កើតអ៊ីសហូឌ អ័បៀស៊ើរ និងម៉ាឡា។
19
កូនរបស់សេមីដា គឺអ័សយ៉ាន ស៊ីគែម លីកហ៊ី អ័នីយ៉ាម។
20
កូនរបស់អេប្រាអិម គឺស៊ុថេឡា ស៊ុថេឡាបង្កើតបេរេឌ បេរេឌបង្កើតថាហាត ថាហាតបង្កើតអេឡាដា អេឡាដាបង្កើតថាហាត
21
ថាហាតគាត់បង្កើតសាបាឌ សាបាឌបង្កើតស៊ុថេឡា ស៊ុថេឡាបង្កើតអេសើរ និងអេលាឌ ដែលត្រូវពួកអ្នកនៅស្រុកកាថសម្លាប់ ដោយព្រោះអ្នកទាំងពីរនោះបានចុះទៅ ចង់យកហ្វូងសត្វរបស់គេ
22
ឯអេប្រាអិមជាឪពុក ក៏កាន់ទុក្ខជាយូរថ្ងៃ ហើយពួកបងប្អូនក៏មកជួយរំដោះទុក្ខ
23
រួចអេប្រាអិមចូលទៅឯប្រពន្ធ ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសមួយ គាត់ដាក់ឈ្មោះថា បេរា ព្រោះមានមហន្តរាយ កើតឡើងដល់គ្រួសាររបស់គាត់។
24
កូនស្រីរបស់គាត់ គឺសេអេរ៉ា ជាអ្នកសង់ក្រុងបេត-ហូរ៉ុនខាងក្រោម ហើយខាងលើផង និងក្រុងអ៊ូសេន-សេអេរ៉ាដែរ។
25
បេរាបង្កើតរេផា និងរេសែប រេផាបង្កើតថេឡា ថេឡាបង្កើតថាហាន
26
ថាហានបង្កើតឡាអាដាន ឡាអាដានបង្កើតអាំមិហ៊ូត អាំមិហ៊ូតបង្កើតអេលីសាម៉ា
27
អេលីសាម៉ាបង្កើតនុន នុនបង្កើតយ៉ូស្វេ។
28
រីឯកេរអាករ និងទីលំនៅរបស់គេ គឺនៅក្រុងបេត-អែល និងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន ខាងលិចដល់ក្រុងកេស៊ើរ និងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម និងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា និងភូមិនៅជុំវិញទាំងប៉ុន្មាន
29
ហើយតាមព្រំដែននៃពួកកូនចៅម៉ាណាសេ នោះមានក្រុងបេត-សៀន និងភូមិនៅជុំវិញ ក្រុងត្អាណាក និងភូមិនៅជុំវិញ ក្រុងមេគីដោ និងភូមិនៅជុំវិញ ក្រុងដោរ និងភូមិនៅជុំវិញទាំងប៉ុន្មាន។ ពួកកូនចៅយ៉ូសែប ជាកូនអ៊ីស្រាអែល គេនៅក្នុងទីក្រុងទាំងនោះ។
30
កូនរបស់អេស៊ើរគឺយីមណា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាកូនស្រី។
31
ឯកូនបេរា គឺហេប៊ើរ និងម៉ាលគាល ជាឪពុកប៊ីសាវីត។
32
ហេប៊ើរបង្កើតយ៉ាផ្លេត សូមើរ ហូថាម និងស៊ូអា ជាកូនស្រី។
33
កូនរបស់យ៉ាផ្លេត គឺផាសាក់ ប៊ីមហាល និងអ័សវ៉ាត នេះសុទ្ធតែជាកូនយ៉ាផ្លេត។
34
កូនរបស់សូមើរ គឺអ័ហ៊ី រ៉ូកា ហ៊ូបបា និងអើរ៉ាម។
35
កូនរបស់ហេលេមជាប្អូនគាត់ គឺសូផា យីមណា សេលេស និងអាំម៉ាល។
36
ឯកូនរបស់សូផា គឺស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា
37
បេស៊ើរ ហូឌ សាំម៉ា ស៊ីលសា យីតរ៉ាន និងប្អេរ៉ា។
38
កូនរបស់យេធើ គឺយេភូនេ ពីសផា និងអើរ៉ា
39
កូនរបស់អ៊ូឡា គឺអើរ៉ាស ហានាស និងរីសយ៉ា។
40
ទាំងអស់នេះសុទ្ធតែជាកូនចៅរបស់អេស៊ើរ ជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សជ្រើសរើស ហើយខ្លាំងពូកែ មានចិត្តក្លាហាន ជាមេលើពួកចៅហ្វាយ ដែលបានរាប់តាមពង្សាវតារ សម្រាប់ក្រសួងខាងចម្បាំង មានចំនួនជាពីរម៉ឺនប្រាំមួយពាន់នាក់។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29