bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Chronicles 17
1 Chronicles 17
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 18 →
1
ពេលព្រះបាទដាវីឌបានគង់នៅក្នុងដំណាក់ ទ្រង់មានរាជឱង្ការទៅហោរាណាថាន់ថា៖ «មើល៍! ខ្ញុំនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា មានតែសំពត់បាំងប៉ុណ្ណោះ»។
2
ដូច្នេះ ណាថាន់ទូលថា៖ «សូមទ្រង់ធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នាដែលនៅក្នុងព្រះហឫទ័យចុះ ដ្បិតព្រះគង់ជាមួយទ្រង់ហើយ»។
3
តែនៅពេលយប់នោះ ព្រះបន្ទូលរបស់ព្រះបានមកដល់ណាថាន់ថា៖
4
«ចូរទៅប្រាប់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើងថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឯងមិនត្រូវស្អាងព្រះវិហារឲ្យយើងបាននៅនោះឡើយ។
5
ដ្បិតតាំងពីយើងនាំសាសន៍អ៊ីស្រាអែលឡើងមក ដរាបដល់សព្វថ្ងៃនេះ នោះយើងមិនបាននៅក្នុងព្រះវិហារណាទេ គឺបានទៅពីត្រសាលមួយដល់ត្រសាលមួយ ហើយពីរោងឧបោសថមួយដល់រោងឧបោសថមួយទៀត។
6
នៅគ្រប់ទីកន្លែង ដែលយើងដើរជាមួយពួកអ៊ីស្រាអែល នោះតើយើងដែលនិយាយមួយម៉ាត់ នឹងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលណាមួយ ដែលយើងបានបង្គាប់ឲ្យឃ្វាលប្រជារាស្ត្ររបស់យើងថា ហេតុអ្វីបានជាឯងមិនបានស្អាងព្រះវិហារ ពីឈើតាត្រៅឲ្យយើងឬទេ?
7
ដូច្នេះ អ្នកត្រូវនិយាយនឹងដាវីឌ ជាអ្នកបម្រើរបស់យើងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះ យើងបានយកឯងពីក្រោលសត្វ គឺពីការឃ្វាលហ្វូងចៀមមក ឲ្យធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្រយើង
8
យើងបាននៅជាមួយឯង នៅគ្រប់ទីកន្លែងណាដែលឯងបានទៅដែរ ក៏បានដកខ្មាំងទាំងអស់ពីមុខឯងចេញ ហើយបានលើកឈ្មោះឯងជាធំ ដូចជាឈ្មោះនៃអស់អ្នកធំដែលនៅផែនដី
9
យើងបានតម្រូវឲ្យពួកអ៊ីស្រាអែល ជាប្រជារាស្ត្រយើង មានទីលំនៅ ដើម្បីឲ្យគេបាននៅជាប់ក្នុងស្រុករបស់គេ ឥតដែលត្រូវរើទៅឯណាទៀត ពួកខូចអាក្រក់នឹងមិនពង្រេចពង្រឹលគេដូចកាលពីមុន
10
គឺដូចជាគ្រាកាលចាប់តាំងពីថ្ងៃដែលយើងបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងនោះឡើយ យើងបានបង្ក្រាបអស់ទាំងខ្មាំងសត្រូវឯងហើយ (មួយទៀតទូលបង្គំក្រាបទូលថា ព្រះយេហូវ៉ានឹងតាំងព្រះវង្សាទ្រង់ឡើង)
11
កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ នៅខណៈដែលឯងត្រូវទៅជួបជុំនឹងបុព្វបុរសឯង នោះយើងនឹងតាំងពូជពង្សឯងឡើង គឺជាម្នាក់ក្នុងពួកកូនឯង ហើយនឹងតាំងរាជ្យរបស់អ្នកនោះ ឲ្យខ្ជាប់ខ្ជួនឡើង
12
អ្នកនោះនឹងស្អាងព្រះវិហារមួយឲ្យយើង ហើយយើងនឹងប្រោសឲ្យរាជ្យអ្នកនោះបានស្ថិតស្ថេរនៅ ជារៀងរាបដរាបទៅ
13
យើងនឹងធ្វើជាឪពុកដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង យើងមិនដែលដកសេចក្ដីសប្បុរសរបស់យើង ចេញពីអ្នកនោះ ដូចជាបានដកចេញពីអ្នកដែលនៅមុខឯងនោះឡើយ
14
គឺនឹងតាំងអ្នកនោះ នៅក្នុងព្រះវិហារ ហើយក្នុងនគររបស់យើងឲ្យនៅជាដរាប ហើយរាជ្យអ្នកនោះនឹងបាននៅជាប់ ជារៀងរាបដរាបទៅ»។
15
ណាថាន់ក៏ទូលដល់ដាវីឌ តាមគ្រប់ទាំងព្រះបន្ទូលនេះ ហើយតាមការជាក់ស្តែងនេះ គ្រប់ជំពូក។
16
ដូច្នេះ ព្រះបាទដាវីឌចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា៖ «ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ តើទូលបង្គំជាអ្វី? តើកូនចៅទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ?
17
ប៉ុន្តែ ឱព្រះអើយ នេះជាការយ៉ាងតូច នៅព្រះនេត្ររបស់ព្រះអង្គទេ បានជាព្រះអង្គមានព្រះបន្ទូលពីពូជពង្សនៃទូលបង្គំ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ព្រះអង្គបានទតមកទូលបង្គំ តាមសណ្ឋានមនុស្សជាន់ខ្ពស់
18
តើដាវីឌទូលបង្គំនឹងទូលដល់ព្រះអង្គយ៉ាងដូចម្តេចទៀត ពីកិត្តិយសដែលព្រះអង្គបានប្រទានមកទូលបង្គំ? ដ្បិតព្រះអង្គស្គាល់ទូលបង្គំហើយ។
19
ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើការធំទាំងនេះ ដោយយល់ដល់ទូលបង្គំ ហើយតាមបំណងព្រះហឫទ័យព្រះអង្គ ដើម្បីសម្ដែងឲ្យស្គាល់អស់ទាំងការដ៏ធំទាំងនេះ។
20
ឱព្រះយេហូវ៉ាអើយ គ្មានព្រះណាដូចជាព្រះអង្គឡើយ ហើយតាមគ្រប់ទាំងសេចក្ដីដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះណាក្រៅពីព្រះអង្គដែរ។
21
តើមានសាសន៍ណាមួយនៅផែនដីដូចអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គនេះ ដែលព្រះបានយាងទៅប្រោសលោះ ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យបានល្បីព្រះនាម ដោយការយ៉ាងធំ ហើយគួរស្ញែងខ្លាច ដោយបណ្តេញសាសន៍ដទៃពីមុខប្រជារាស្ត្រព្រះអង្គចេញ ជាប្រជារាស្ត្រដែលព្រះអង្គបានលោះពីស្រុកអេស៊ីព្ទមកដូច្នេះ?
22
ដ្បិតព្រះអង្គបានយកអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ ធ្វើជារបស់ព្រះអង្គជារៀងរហូតតទៅ ឱព្រះយេហូវ៉ាអើយ ព្រះអង្គក៏ជាព្រះដល់គេដែរ។
23
ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូល ពីដំណើរទូលបង្គំ និងពីពូជពង្សរបស់ទូលបង្គំ បានជាប់តទៅ ហើយសូមព្រះអង្គសម្រេច ដូចជាព្រះអង្គបានមានព្រះបន្ទូលនោះ។
24
សូមឲ្យសេចក្ដីនោះបានតាំងឡើង ដើម្បីឲ្យព្រះនាមព្រះអង្គបានតម្កើងឡើងជាដរាប ដោយពាក្យថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គជាព្រះនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដល់ពួកអ៊ីស្រាអែល ហើយពូជពង្សរបស់ព្រះបាទដាវីឌ ក៏បានខ្ជាប់ខ្ជួននៅចំពោះព្រះអង្គដែរ។
25
ដ្បិត ឱព្រះនៃទូលបង្គំអើយ ព្រះអង្គបានសម្ដែងឲ្យទូលបង្គំដឹងថា ព្រះអង្គនឹងតាំងវង្សទូលបង្គំឡើង ហេតុនោះបានជាទូលបង្គំបាននឹកក្នុងចិត្តចង់អធិស្ឋាននៅចំពោះព្រះអង្គ។
26
ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះ ហើយព្រះអង្គបានមានព្រះបន្ទូលសេចក្ដីល្អនេះដល់ទូលបង្គំ។
27
ព្រះអង្គសព្វព្រះហឫទ័យនឹងប្រទានពរដល់វង្សរបស់ទូលបង្គំ ឲ្យបាននៅជាប់ចំពោះព្រះអង្គតទៅ ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រទានពរ ហើយវង្សទូលបង្គំនឹងបានពរជារៀងរហូត»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29