bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Chronicles 2
1 Chronicles 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 3 →
1
ទាំងនេះជាកូនរបស់អ៊ីស្រាអែល គឺរូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូឡូន
2
ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាដ និងអេស៊ើរ។
3
ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ និងសេឡា ទាំងបីនាក់នេះជាកូនរបស់ស៊ូអា សាសន៍កាណាន បានបង្កើតឲ្យគាត់។ ឯអ៊ើរ កូនច្បងយូដា គាត់ជាមនុស្សអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រះអង្គក៏បានដកយកជីវិតគាត់ទៅ។
4
តាម៉ារជាកូនប្រសារបស់យូដា ក៏បង្កើតពេរេស និងសេរ៉ាសឲ្យគាត់ដែរ។ ដូច្នេះ កូនរបស់យូដាទាំងអស់មានប្រាំនាក់។
5
ឯកូនរបស់ពេរេស គឺហេស្រុន និងហាមុល។
6
កូនរបស់សេរ៉ាស គឺស៊ីមរី អេថាន ហេម៉ាន កាលកូល និងដារ៉ា ទាំងអស់មានប្រាំនាក់។
7
កូនរបស់កើមី គឺអេកានជាអ្នកដែលនាំឲ្យមានសេចក្ដីវេទនា នៅក្នុងពួកអ៊ីស្រាអែល ដោយបានបំពានចំពោះរបស់ដែលបានថ្វាយដល់ព្រះ។
8
ឯកូនអេថាន គឺអ័សារា។
9
កូនរបស់ហេស្រុន នោះគឺយេរ៉ាម្អែល រ៉ាម និងកាលែប។
10
រ៉ាមបង្កើតអ័មីណាដាប់ ហើយអ័មីណាដាប់បង្កើតណាសូន ដែលជាកំពូលលើពួកកូនចៅយូដា។
11
ណាសូនបង្កើតសាលម៉ូន សាលម៉ូនបង្កើតបូអូស
12
បូអូសបង្កើតអូបិឌ អូបិឌបង្កើតអ៊ីសាយ
13
អ៊ីសាយបង្កើតអេលាប ជាកូនច្បង អ័ប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី
14
នេថានេលជាកូនទីបួន រ៉ាដាយជាកូនទីប្រាំ
15
អូសែមជាកូនទីប្រាំមួយ និងដាវីឌជាកូនទីប្រាំពីរ។
16
ឯបងប្អូនស្រីរបស់អ្នកទាំងនោះ គឺសេរូយ៉ា និងអ័ប៊ីកែល។ ឯកូនរបស់នាងសេរូយ៉ា គឺអ័ប៊ីសាយ យ៉ូអាប់ និងអេសាអែល ទាំងអស់មានបីនាក់។
17
នាងអ័ប៊ីកែលបង្កើតអ័ម៉ាសា ឪពុកអ័ម៉ាសាឈ្មោះយេធើជាសាសន៍អ៊ីសម៉ាអែល។
18
កាលែប កូនរបស់ហេស្រុន បង្កើតបានកូនជាមួយអ័ស៊ូបាប្រពន្ធគាត់ ហើយជាមួយយេរីអូតដែរ កូនរបស់គេ គឺយេស៊ើរ សូបាប់ និងអើដូន។
19
ពេលអ័ស៊ូបាស្លាប់ទៅ កាលែបបានយកនាងអេប្រាតាធ្វើជាប្រពន្ធ នាងនោះបង្កើតបានកូនប្រុសមួយឲ្យគាត់ ឈ្មោះថាហ៊ើរ។
20
ហ៊ើរបង្កើតយូរី យូរីបង្កើតបេតសាលាល។
21
ក្រោយមក ហេស្រុនក៏ចូលទៅយកកូនស្រីម្នាក់របស់ម៉ាគារ ជាឪពុកកាឡាត ធ្វើជាប្រពន្ធ ក្នុងកាលដែលគាត់បានអាយុហុកសិបឆ្នាំហើយ នាងនោះបង្កើតសេគូបឲ្យគាត់
22
សេគូបបង្កើតយ៉ាអ៊ារ ជាអ្នកដែលមានទីក្រុងម្ភៃបីនៅស្រុកកាឡាត
23
គាត់វាយយកបានស្រុកកេស៊ូរី និងស្រុកអើរ៉ាម ព្រមទាំងទីក្រុងយ៉ាអ៊ារទាំងនោះ និងក្រុងកេណាត ព្រមទាំងភូមិនានាដែលនៅជុំវិញ គឺយកបានទីក្រុងពីគេទាំងអស់ហុកសិប ទីក្រុងទាំងនោះជារបស់ម៉ាគារឪពុកកាឡាត។
24
ក្រោយដែលហេស្រុនបានស្លាប់នៅត្រង់ក្រុងកាលែប-អេប្រាតាហើយ នោះអ័ប៊ីយ៉ា ជាប្រពន្ធគាត់ ក៏សម្រាលកូនឲ្យគាត់ ឈ្មោះអាសហ៊ើរ ដែលជាឪពុកត្កូអា។
25
ឯកូនរបស់យេរ៉ាម្អែល ជាកូនច្បងហេស្រុន នោះគឺរ៉ាម ជាកូនច្បង រួចប៊ូណា អូរេន អូសែម និងអ័ហ៊ីយ៉ា។
26
យេរ៉ាម្អែលក៏មានប្រពន្ធមួយទៀតឈ្មោះអ័ថារ៉ា នាងនោះជាម្តាយអូណាម។
27
កូនរបស់រ៉ាម ជាកូនច្បងយេរ៉ាម្អែល នោះគឺម៉ាអាស យ៉ាមីន និងអេគើរ។
28
កូនរបស់អូណាម គឺសាម៉ាយ និងយ៉ាដា ឯកូនរបស់សាម៉ាយ គឺណាដាប និងអ័ប៊ីស៊ើរ។
29
ប្រពន្ធអ័ប៊ីស៊ើរ នោះឈ្មោះអ័ប៊ីហែល នាងបង្កើតអ័បាន់ និងម៉ូលីឌឲ្យគាត់។
30
កូនរបស់ណាដាប គឺសេលេឌ និងអ័ផែម តែសេលេឌនេះគាត់ស្លាប់ទៅឥតមានកូន។
31
កូនរបស់អ័ផែម គឺអ៊ីស៊ី កូនរបស់អ៊ីស៊ី គឺសេសាន កូនរបស់សេសាន គឺអ័ឡាយ។
32
កូនរបស់យ៉ាដា ជាប្អូនសាម៉ាយ គឺយេធើ និងយ៉ូណាថាន តែយេធើគាត់ស្លាប់ទៅដោយឥតមានកូន។
33
កូនរបស់យ៉ូណាថាន គឺពេលេត និងសាសា សុទ្ធតែជាកូនចៅរបស់យេរ៉ាម្អែល។
34
សេសានគ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រី ក៏មានអ្នកបម្រើសាសន៍អេស៊ីព្ទម្នាក់ឈ្មោះយ៉ារហា។
35
សេសានឲ្យកូនស្រីរបស់គាត់ ទៅធ្វើជាប្រពន្ធរបស់យ៉ារហា ជាបាវបម្រើនោះ នាងបង្កើតអ័ថាយឲ្យគាត់។
36
អ័ថាយបង្កើតណាថាន់ ណាថាន់បង្កើតសាបាឌ។
37
សាបាឌបង្កើតអែបឡាល អែបឡាលបង្កើតអូបិឌ។
38
អូបិឌបង្កើតយេហ៊ូវ យេហ៊ូវបង្កើតអ័សារា
39
អ័សារាបង្កើតហាលេស ហាលេសបង្កើតអេឡាសា
40
អេឡាសាបង្កើតអ៊ីសម៉ាយ អ៊ីសម៉ាយបង្កើតសាលូម
41
សាលូមបង្កើតយេកាមា ហើយយេកាមាបង្កើតអេលីសាម៉ា។
42
រីឯកូនរបស់កាលែប ជាប្អូនយេរ៉ាម្អែល គឺមេសា ជាកូនច្បង ដែលជាឪពុកស៊ីភ ហើយកូនម្នាក់ទៀតឈ្មោះម៉ារីសា ដែលជាឪពុកហេប្រុន។
43
កូនរបស់ហេប្រុន គឺកូរេ ថាពួរ រេគេម និងសេម៉ា។
44
សេម៉ាបង្កើតរ៉ាហាំ ជាឪពុកយ៉ូរគាម ហើយរេគេមបង្កើតសាម៉ាយ។
45
កូនរបស់សាម៉ាយ គឺម៉ាអូន ហើយម៉ាអូន ជាឪពុកបេត-ស៊ើរ។
46
ឯអេផា ជាប្រពន្ធចុងរបស់កាលែប នាងបង្កើតបានហារ៉ាន ម៉ូសា និងកាសេស ហើយហារ៉ានបង្កើតកាសេស។
47
កូនរបស់យ៉ាដាយ គឺរេគេម យ៉ូថាម កេសាន ពេលេត អេផា និងសាអាប់។
48
ម្អាកាជាប្រពន្ធចុងរបស់កាលែប នាងបង្កើតសេប៊ើរ និងទាហាណា។
49
នាងនោះក៏បង្កើតសាអាប់ ជាអ្នកតាំងក្រុងម៉ាត់ម៉ាណា ស៊ីវ៉ា ជាអ្នកតាំងក្រុងម៉ាកបេណា និងក្រុងគីបៀរដែរ ឯកូនស្រីកាលែបនាងឈ្មោះអាកសា។
50
ទាំងអស់នេះជាកូនចៅរបស់កាលែប។ កូនរបស់ហ៊ើរ ដែលជាកូនច្បងរបស់នាងអេប្រាតា គឺសូបាល ជាអ្នកតាំងក្រុងគារយ៉ាត់-យារីម
51
សាលម៉ា ជាអ្នកតាំងក្រុងបេថ្លេហិម ហារេប ជាអ្នកតាំងក្រុងបេត-កាឌើរ
52
ហើយសូបាលជាអ្នកតាំងក្រុងគារយ៉ាត់-យារីម គាត់ក៏មានកូនប្រុសដែរ គឺហារ៉ូអេ និងពួកហាស៊ី-ហាមេនូហូត។
53
ឯពួកគ្រួនៅក្រុងគារយ៉ាត់-យារីម គឺពួកយេធើ ពួកពូធី ពួកស៊ូម៉ាធី និងពួកមីសរ៉ា ពួកនោះក៏បង្កើតពួកសូរ៉ាត និងពួកអែសថោល។
54
កូនរបស់សាលម៉ា គេបង្កើតពួកបេថ្លេហិម ពួកនថូផា ពួកអាត្រូត-បេត-យ៉ូអាប់ និងពួកហាស៊ី-ហាម៉ាណាធី គឺជាពួកសោរីត។
55
ព្រមទាំងគ្រួពួកស្មៀនទាំងប៉ុន្មាន ដែលនៅក្រុងយ៉ាបេស គឺពួកធីរ៉ាត ពួកស៊ីមាត និងពួកស៊ូកាត នេះសុទ្ធតែជាពួកកែនដែលកើតពីហាម៉ាត ជាឪពុកនៃជំនួរវង្សរបស់រេកាប។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29