bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Chronicles 4
1 Chronicles 4
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 5 →
1
កូនរបស់យូដា គឺពេរេស ហេស្រុន កើមី ហ៊ើរ និងសូបាល។
2
ឯរីអាយ៉ា កូនសូបាល បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ និងឡាហាឌ នេះហើយជាគ្រួនៃពួកសូរ៉ាត។
3
កូន របស់អេថាមគឺ យេសរាល យីសម៉ា និងយីឌបាស ហើយប្អូនស្រីរបស់គេ ឈ្មោះហាសលែលពូនី
4
ឯកូនពេនួលជាអ្នកតាំងក្រុងកេដោរ និងអេស៊ើរជាអ្នកតាំងក្រុងហ៊ូសា នោះសុទ្ធតែជាកូនចៅរបស់ហ៊ើរ ជាកូនច្បងនៃនាងអេប្រាតា ហើយជាអ្នកតាំងក្រុងបេថ្លេហិម។
5
ឯអាសហ៊ើរ ជាអ្នកតាំងក្រុងត្កូអា គាត់មានប្រពន្ធពីរ មួយឈ្មោះហេឡា ហើយមួយឈ្មោះណាអារ៉ា
6
នាងណាអារ៉ាបង្កើតបានអ័ហ៊ូសាម ហេភើរ ថេម៉ានី និងអ័ហាសថារីឲ្យគាត់ នោះសុទ្ធតែជាកូនរបស់នាងណាអារ៉ាទាំងប៉ុន្មាន។
7
ឯកូនរបស់ហេឡា គឺសេរ៉ែត អ៊ីសហារ និងអេតណាន។
8
កោសបង្កើតអ័នូប និងសូបេបា ហើយគ្រួអ័ខាហែល ជាកូនហារូម។
9
យ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា «ព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ»។
10
យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។
11
ឯកេលូបជាប្អូនស៊ូហា បង្កើតមហ៊ារ ដែលជាឪពុកអែសថូន
12
អែសថូនបង្កើតបេត-រ៉ាផា ផាសេហា និងថេហ៊ីណា ជាអ្នកតាំងក្រុងណាហាស នោះសុទ្ធតែជាពួកអ្នកនៅត្រង់រេកា។
13
កូនរបស់កេណាស គឺអូធ្នាល និងសេរ៉ាយ៉ា កូនរបស់អូធ្នាល គឺហាថាត និងមេវណូថាយ ។
14
មេវណូថាយបង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាបុព្វបុរសរបស់ពួកអ្នកដែលរស់នៅតំបន់កេ-ហារ៉ាស៊ីម ព្រោះគេសុទ្ធតែជាជាងរចនា។
15
ឯកូនរបស់កាលែប ជាកូនយេភូនេ គឺអ៊ីរូវ អេឡា និងណាអាម ហើយកូនរបស់អេឡា គឺកេណាស។
16
កូនរបស់យេហាលែល គឺស៊ីភ ស៊ីផា ធារីយ៉ា និងអ័សើរ៉ែល។
17
កូនរបស់អែសរ៉ា គឺយេធើ ម៉ារេឌ អេភើរ និងយ៉ាឡូន។ ព្រះនាងប៊ីធា ជាបុត្រីផារ៉ោន ដែលបានរៀបការជាមួយម៉ារេឌ ព្រះនាងបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។
18
ឯប្រពន្ធរបស់គាត់ ដែលជាសាសន៍យូដា បង្កើតយេរេឌជាអ្នកសង់ក្រុងកេដោរ ហេប៊ើរ ជាអ្នកសង់ក្រុងសូគរ និងយេគូធាល ជាអ្នកសង់ក្រុងសាណូអា។
19
កូនរបស់ប្រពន្ធហូឌា ជាប្អូនស្រីណាហាំ គឺជាពួកអ្នកតាំងក្រុងកៃឡា ស្រុករបស់ពួកកាមីត និងក្រុងអែសធេម៉ូរ ជាស្រុករបស់ពួកម៉ាកាធី។
20
កូនរបស់ស៊ីម៉ូន គឺអាំណូន រីនណា បេន-ហាណាន់ និងធីឡូន ហើយកូនរបស់អ៊ីស៊ី គឺសូហេត និងបេន-សូហេត។
21
កូនរបស់សេឡា ដែលជាកូនយូដា គឺអ៊ើរ ជាអ្នកតាំងក្រុងលេកា ហើយឡាអាដា ជាអ្នកតាំងក្រុងម៉ារីសា ជាមេអស់ទាំងគ្រួនៃពួកអ្នកដែលត្បាញសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ក្នុងវង្សរបស់អាសបេអា
22
ព្រមទាំងពួកយ៉ូគីម ជាពួកអ្នកដែលនៅកូសេបា យ៉ូអាស និងសារ៉ាប ដែលគ្រប់គ្រងនៅស្រុកម៉ូអាប់ និងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីមកពីចាស់បុរាណ)។
23
អស់អ្នកទាំងនេះជាពួកជាងស្មូន នៅកណ្ដាលដំណាំ និងសួនច្បារ គេអាស្រ័យនៅទីនោះជិតស្តេច ដើម្បីធ្វើការថ្វាយទ្រង់។
24
រីឯកូនរបស់ស៊ីម្មាន គឺនេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល
25
សូលមានកូនឈ្មោះសាលូម សាលូមមានកូនឈ្មោះមីបសាម មីមសាមមានកូនឈ្មោះមីសម៉ា។
26
មីសម៉ាមានកូនឈ្មោះហាមូអែល ហាមូអែលមានកូនឈ្មោះសាគើរ សាគើរមានកូនឈ្មោះស៊ីម៉ាយ
27
ឯស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចម្រើន ដូចជាពួកកូនចៅយូដាទេ។
28
អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល
29
ប៊ីលហា អេសែម ថូឡាឌ
30
បេធូល ហោម៉ា ស៊ីកឡាក់
31
បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម នេះជាទីក្រុងរបស់គេ ដរាបដល់រាជ្យព្រះបាទដាវីឌ។
32
ភូមិរបស់គេទាំងអស់មានប្រាំ គឺអេថាម អាយីន រីម៉ូន ថូកែន និងអេសាន
33
ព្រមទាំងភូមិដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ក្រុងបាលផង នេះជាទីលំនៅរបស់គេ និងតំណគេតមក។
34
ឯមសូបាប់ យ៉ាមលេក និងយ៉ូសា ជាកូនអ័ម៉ាសា
35
យ៉ូអែល និងយេហ៊ូវ ជាកូនយ៉ូស៊ីបយ៉ា យ៉ូស៊ីបយ៉ាជាកូនសេរ៉ាយ៉ា សេរ៉ាយ៉ាជាកូនអ័ស៊ីអែល
36
អេលីយ៉ូណាយ យ្អាកូបា យេសូហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា
37
និងស៊ីសា ជាកូនស៊ីភី ស៊ីភីជាកូនអ័ឡូន អ័ឡូនជាកូនយេដាយ៉ា យេដាយ៉ាជាកូនស៊ីមរី ស៊ីមរីជាកូនសេម៉ាយ៉ា។
38
អ្នកទាំងនោះដែលមានឈ្មោះកត់ទុក សុទ្ធតែជាអ្នកប្រធានក្នុងពូជអំបូររបស់គេ ហើយពូជពង្សរបស់ឪពុកគេក៏ចម្រើនឡើងយ៉ាងសន្ធឹក។
39
ពួកនោះបានទៅត្រង់ទ្វារចូលស្រុកកេដោរ គឺខាងកើតច្រកភ្នំ ដើម្បីស្វែងរកស្មៅសម្រាប់ចិញ្ចឹមហ្វូងសត្វ
40
នៅទីនោះ គេឃើញមានស្មៅបរិបូរល្អ ស្រុកនោះក៏ធំទូលាយ ហើយសុខស្រួលផង ដ្បិតពួកសាសន៍ហាំបាននៅទីនោះពីដើម។
41
ពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមករស់នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញជំរំរបស់គេ និងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃ ហើយតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសម្រាប់ហ្វូងសត្វ។
42
ពួកកូនចៅស៊ីម្មានប្រាំរយនាក់ ក៏ទៅស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា និងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេដឹកនាំ។
43
ពួកគេប្រហារសំណល់ពួកអាម៉ាឡេក ដែលនៅសេសសល់ រួចតាំងទីលំនៅនៅស្រុកនោះ រហូតដល់សព្វថ្ងៃ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29