bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Corinthians 12
1 Corinthians 12
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
1
ចំណែកឯអំណោយទានខាងវិញ្ញាណ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាល្ងង់ខ្លៅទេ។
2
អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នានៅជាសាសន៍ដទៃនៅឡើយ អ្នករាល់គ្នាបានបណ្ដោយខ្លួនឲ្យវង្វេងទៅតាមរូបព្រះដែលមិនចេះនិយាយ។
3
ហេតុនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា គ្មានអ្នកណាម្នាក់និយាយដោយព្រះវិញ្ញាណរបស់ព្រះថា «ព្រះយេស៊ូវត្រូវបណ្តាសា» នោះឡើយ ហើយក៏គ្មានអ្នកណាអាចនិយាយថា «ព្រះយេស៊ូវជាព្រះអម្ចាស់» បានដែរ ប្រសិនបើគ្មានព្រះវិញ្ញាណបរិសុទ្ធ។
4
រីឯអំណោយទានមានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយទេ
5
ហើយក៏មានមុខងារផ្សេងៗពីគ្នា តែជាព្រះអម្ចាស់ដដែល។
6
មានសកម្មភាពផ្សេងៗពីគ្នា តែគឺព្រះដដែលនោះឯងដែលធ្វើសកម្មភាពគ្រប់ទាំងអស់ នៅក្នុងមនុស្សទាំងអស់។
7
ព្រះអង្គប្រទានឲ្យម្នាក់ៗមានការសម្ដែងរបស់ព្រះវិញ្ញាណ ដើម្បីជាប្រយោជន៍រួម
8
ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្ដីប្រកបដោយប្រាជ្ញា តាមរយៈព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសម្ដីប្រកបដោយចំណេះដឹង តាមព្រះវិញ្ញាណដដែល
9
ឲ្យម្នាក់ទៀតមានជំនឿ ដោយសារព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានអំណោយទាននៃការប្រោសឲ្យជា ដោយសារព្រះវិញ្ញាណតែមួយ
10
ឲ្យម្នាក់ទៀតសម្ដែងការអស្ចារ្យ ឲ្យម្នាក់ទៀតថ្លែងទំនាយ ឲ្យម្នាក់ទៀតសង្កេតស្គាល់វិញ្ញាណ ឲ្យម្នាក់ទៀតនិយាយភាសាដទៃផ្សេងៗ ហើយឲ្យម្នាក់ទៀតបកប្រែភាសាដទៃ។
11
ប៉ុន្ដែ គឺព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើសកម្មភាពគ្រប់ទាំងអស់ ទាំងចែកឲ្យម្នាក់ៗរៀងៗខ្លួន តាមដែលទ្រង់សព្វព្រះហឫទ័យ។
12
ដ្បិតដូចដែលរូបកាយមួយមានអវយវៈច្រើន ហើយអវយវៈទាំងអស់នៅក្នុងរូបកាយនោះ ទោះមានច្រើនមែន តែរួមគ្នាជារូបកាយតែមួយយ៉ាងណា នោះព្រះគ្រីស្ទក៏ដូច្នោះដែរ។
13
ដ្បិតយើងទាំងអស់គ្នា ទោះបីជាសាសន៍យូដា ឬសាសន៍ក្រិកក្ដី ជាបាវបម្រើ ឬអ្នកជាក្តី យើងបានទទួលពិធីជ្រមុជចូលទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ ហើយព្រះប្រទានឲ្យយើងគ្រប់គ្នាផឹកពីព្រះវិញ្ញាណតែមួយ។
14
រូបកាយមិនមែនមានអវយវៈតែមួយទេ គឺមានច្រើន។
15
បើជើងនិយាយថា «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ» ក៏ជើងនោះនៅតែជាចំណែកមួយរបស់រូបកាយដដែល។
16
បើត្រចៀកនិយាយថា «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាភ្នែក» ក៏ត្រចៀកនោះនៅតែជាចំណែកមួយរបស់រូបកាយដដែល។
17
បើរូបកាយទាំងមូលសុទ្ធតែជាភ្នែក តើនឹងស្ដាប់នៅត្រង់ណា? បើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក តើនឹងដឹងក្លិននៅត្រង់ណា?
18
ប៉ុន្ដែ តាមពិត ព្រះបានដាក់អវយវៈនីមួយៗនៅក្នុងរូបកាយ ឲ្យមានមុខងាររៀងខ្លួន តាមព្រះហឫទ័យរបស់ព្រះអង្គ។
19
បើទាំងអស់សុទ្ធតែជាអវយវៈតែមួយ តើរូបកាយនៅឯណា?
20
តាមពិត អវយវៈមានច្រើន តែរូបកាយមានតែមួយទេ។
21
ភ្នែកមិនអាចនិយាយទៅដៃថា «ខ្ញុំមិនត្រូវការឯង» នោះទេ ឯក្បាលក៏មិនអាចនិយាយទៅជើងថា «ខ្ញុំមិនត្រូវការឯង» នោះដែរ។
22
ផ្ទុយទៅវិញ អវយវៈណានៅក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះយើងត្រូវការជាចាំបាច់
23
ហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាន នោះយើងរាប់អានកាន់តែខ្លាំង ហើយអវយវៈណារបស់យើងដែលមិនល្អមើល នោះយើងកាន់តែគោរពយ៉ាងពិសេសវិញ
24
រីឯអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ។ ព្រះបានរៀបចំរូបកាយរបស់យើង ដោយប្រទានឲ្យអវយវៈណាដែលខ្វះខាត បានកាន់តែមានតម្លៃវិសេស
25
ដើម្បីកុំឲ្យមានការបាក់បែកនៅក្នុងរូបកាយ គឺឲ្យអវយវៈទាំងប៉ុន្មានបានជួយគាំពារគ្នាទៅវិញទៅមក។
26
ប្រសិនបើអវយវៈណាមួយឈឺ នោះទាំងអស់ឈឺជាមួយគ្នា បើអវយវៈណាមួយបានតម្កើងឡើង នោះទាំងអស់ក៏រីករាយជាមួយដែរ។
27
អ្នករាល់គ្នាជារូបកាយរបស់ព្រះគ្រីស្ទ ហើយជាអវយវៈរបស់រូបកាយរៀងៗខ្លួន។
28
ក្នុងក្រុមជំនុំ ទីមួយ ព្រះបានតែងតាំងអ្នកខ្លះជាសាវក ទីពីរ ជាហោរា ទីបី ជាគ្រូបង្រៀន បន្ទាប់មក ជាអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អ្នកដែលមានអំណោយទានខាងការប្រោសឲ្យជា ខាងកិច្ចការជំនួយ ខាងការគ្រប់គ្រង ខាងនិយាយភាសាដទៃផ្សេងៗ។
29
តើគ្រប់គ្នាសុទ្ធតែជាសាវកឬ? តើគ្រប់គ្នាសុទ្ធតែជាហោរាឬ? តើគ្រប់គ្នាសុទ្ធតែជាគ្រូបង្រៀនឬ? តើគ្រប់គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ?
30
តើគ្រប់គ្នាសុទ្ធតែមានអំណោយទានខាងការប្រោសឲ្យជាឬ? តើគ្រប់គ្នាសុទ្ធតែនិយាយភាសាដទៃឬ? តើគ្រប់គ្នាសុទ្ធតែបកប្រែភាសាដទៃឬ?
31
ចូរសង្វាតឲ្យបានអំណោយទានដែលប្រសើរជាងគេចុះ។ ប៉ុន្តែ ខ្ញុំនឹងបង្ហាញអ្នករាល់គ្នាអំពីផ្លូវមួយដែលវិសេសជាងទៅទៀត។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16