bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Corinthians 6
1 Corinthians 6
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
1
ក្នុងចំណោមអ្នករាល់គ្នា ពេលអ្នកណាម្នាក់មានរឿងឈ្លោះប្រកែកនឹងម្នាក់ទៀត ម្ដេចក៏ហ៊ានយករឿងនោះទៅប្ដឹងពួកមនុស្សទុច្ចរិត ហើយមិនទុកឲ្យពួកបរិសុទ្ធកាត់ក្ដី?
2
តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ?
3
តើអ្នករាល់គ្នាមិនដឹងទេឬ? យើងត្រូវជំនុំជម្រះពួកទេវតាទៀតផង កុំថាឡើយរឿងរ៉ាវក្នុងជីវិតនេះ!
4
ដូច្នេះ បើអ្នករាល់គ្នាមានរឿងក្ដីក្នុងជីវិតនេះ ម្ដេចក៏អ្នករាល់គ្នាឲ្យមនុស្សដែលក្រុមជំនុំមិនសូវរាប់អានកាត់ក្ដីទៅវិញ?
5
ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។ ក្នុងចំណោមអ្នករាល់គ្នា តើគ្មានអ្នកណាម្នាក់មានប្រាជ្ញា អាចនឹងអារកាត់រវាងពួកបងប្អូនរបស់ខ្លួនបានទេឬ?
6
ផ្ទុយទៅវិញ បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿទៀតផង!
7
តាមពិត ដែលគ្រាន់តែមានរឿងក្តីនឹងគ្នា នោះអ្នករាល់គ្នាខុសទាំងស្រុងរួចទៅហើយ។ ហេតុអ្វីបានជាមិនស៊ូទ្រាំនឹងបងប្អូនដែលធ្វើខុសលើខ្លួន? ហេតុអ្វីបានជាមិនស៊ូទ្រាំឲ្យគេកេងបន្លំខ្លួនជាជាង?
8
តែអ្នករាល់គ្នាខ្លួនឯងធ្វើខុស ហើយកេងបន្លំគ្នា ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួន។
9
តើអ្នករាល់គ្នាមិនដឹងថា ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិត មិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានទេឬ? សូមកុំច្រឡំឲ្យសោះ! ពួកសហាយស្មន់ ពួកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកប្រុសពេស្យា ពួករួមសង្វាសនឹងភេទដូចគ្នា
10
ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់ នោះមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
11
ពីដើមអ្នករាល់គ្នាខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ តែព្រះបានលាងសម្អាតអ្នករាល់គ្នា បានញែកអ្នករាល់គ្នាជាបរិសុទ្ធ បានរាប់អ្នករាល់គ្នាជាសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងដោយសារព្រះវិញ្ញាណនៃព្រះរបស់យើងរួចហើយ។
12
អ្នកខ្លះពោលថា៖ «ខ្ញុំមានច្បាប់នឹងធ្វើការទាំងអស់បាន» ប៉ុន្តែ មិនមែនការទាំងអស់សុទ្ធតែមានប្រយោជន៍នោះទេ។ «ខ្ញុំមានច្បាប់នឹងធ្វើការទាំងអស់បាន» ប៉ុន្តែ ខ្ញុំមិនឲ្យអ្វីមួយធ្វើចៅហ្វាយលើខ្ញុំឡើយ។
13
អ្នកខ្លះទៀតពោលថា៖ «អាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលអាហារ» តែព្រះនឹងបំផ្លាញទាំងពីរនេះចោល។ រូបកាយមិនមែនសម្រាប់ប្រព្រឹត្តអំពើសហាយស្មន់ទេ គឺសម្រាប់ព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។
14
ព្រះដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារព្រះចេស្តារបស់ព្រះអង្គដែរ។
15
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រីស្ទទេឬ? ដូច្នេះ តើគប្បីឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រីស្ទ ទៅធ្វើជាអវយវៈរបស់ស្ត្រីពេស្យាឬ? ទេ មិនបានជាដាច់ខាត!
16
តើអ្នករាល់គ្នាមិនដឹងថា អ្នកណាដែលរួមរ័កជាមួយស្ត្រីពេស្យា អ្នកនោះជារូបកាយតែមួយជាមួយនាងទេឬ? ដ្បិតមានសេចក្ដីចែងទុកមកថា៖ «អ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ»
17
រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់វិញ នោះក៏ជាវិញ្ញាណតែមួយជាមួយព្រះអង្គដែរ។
18
ចូររត់ចេញពីអំពើសហាយស្មន់ទៅ! រាល់អំពើបាបដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកដែលប្រព្រឹត្តសហាយស្មន់ អ្នកនោះធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ។
19
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ
20
ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16