bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Corinthians 15
1 Corinthians 15
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
1
ឥឡូវនេះ បងប្អូនអើយ ខ្ញុំសូមរំឭកអ្នករាល់គ្នាអំពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នា ជាដំណឹងល្អដែលអ្នករាល់គ្នាបានទទួល ក៏ឈរមាំក្នុងដំណឹងល្អនោះដែរ
2
អ្នករាល់គ្នាកំពុងតែបានសង្គ្រោះដោយសារដំណឹងល្អនោះ ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានប្រកាសប្រាប់ ពុំនោះទេ អ្វីដែលអ្នករាល់គ្នាបានជឿមុខជាឥតប្រយោជន៍។
3
ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលមក គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ
4
ហើយថា ព្រះអង្គត្រូវគេបញ្ចុះក្នុងផ្នូរ រួចព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមបទគម្ពីរ
5
ហើយថា ព្រះអង្គបានលេចឲ្យលោកកេផាសឃើញ រួចឲ្យសាវកទាំងដប់ពីរឃើញដែរ។
6
បន្ទាប់មក ព្រះអង្គបានលេចឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ ក្នុងចំណោមបងប្អូនអ្នកទាំងនោះ ភាគច្រើននៅរស់នៅឡើយ តែមានខ្លះបានស្លាប់ផុតទៅហើយ។
7
បន្ទាប់មកទៀត ព្រះអង្គបានលេចឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់គ្នាឃើញ។
8
ចុងក្រោយបង្អស់ ព្រះអង្គក៏លេចឲ្យខ្ញុំឃើញ សូម្បីតែខ្ញុំនេះដូចជាកូនដែលកើតមិនគ្រប់ខែ។
9
ដ្បិតក្នុងចំណោមពួកសាវក ខ្ញុំជាអ្នកតូចជាងគេ មិនសមនឹងហៅជាសាវកផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះ។
10
ប៉ុន្តែ ដែលខ្ញុំជាយ៉ាងណាសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ មិនមែនឥតប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការលើសជាងអ្នកទាំងនោះទៅទៀត ប៉ុន្តែ មិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះ ដែលស្ថិតនៅជាមួយខ្ញុំវិញ។
11
ដូច្នេះ ទោះជាខ្ញុំ ឬអ្នកទាំងនោះក្តី យើងប្រកាស ហើយអ្នករាល់គ្នាក៏បានជឿ។
12
ប្រសិនបើយើងប្រកាសថា ព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ម្តេចបានជាអ្នករាល់គ្នាខ្លះនិយាយថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ?
13
ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ
14
ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញទេ នោះដំណឹងដែលយើងប្រកាស ឥតប្រយោជន៍សោះ ហើយជំនឿរបស់អ្នករាល់គ្នា ក៏ឥតប្រយោជន៍ដែរ។
15
យ៉ាងនោះ ឈ្មោះថាយើងជាស្មរបន្ទាល់ក្លែងក្លាយពីព្រះ ព្រោះយើងបានធ្វើបន្ទាល់ពីព្រះថា ព្រះអង្គបានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញ តែបើមនុស្សស្លាប់មិនរស់ឡើងវិញមែន នោះព្រះអង្គក៏មិនបានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញដែរ។
16
ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ
17
ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះជំនឿរបស់អ្នករាល់គ្នា ឥតប្រយោជន៍សោះ អ្នករាល់គ្នានៅជាប់ក្នុងអំពើបាបដដែល
18
ឯអស់អ្នកដែលបានស្លាប់ក្នុងព្រះគ្រីស្ទ ក៏បានវិនាសដែរ។
19
ប្រសិនបើយើងសង្ឃឹមលើព្រះគ្រីស្ទតែក្នុងជីវិតនេះប៉ុណ្ណោះ នោះក្នុងចំណោមមនុស្សទាំងអស់ យើងវេទនាជាងគេបំផុត។
20
ប៉ុន្តែ ព្រះគ្រីស្ទពិតជាមានព្រះជន្មរស់ពីស្លាប់ឡើងវិញមែន ជាផលដំបូងក្នុងចំណោមអស់អ្នកដែលបានស្លាប់។
21
ដ្បិតដែលសេចក្តីស្លាប់បានមកដោយសារមនុស្សម្នាក់ នោះសេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញ ក៏មកដោយសារមនុស្សម្នាក់ដែរ
22
ដ្បិតមនុស្សទាំងអស់ស្លាប់ក្នុងលោកអ័ដាមយ៉ាងណា នោះមនុស្សទាំងអស់ក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ
23
តែម្នាក់ៗតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង បន្ទាប់មក អស់អ្នកដែលជារបស់ព្រះគ្រីស្ទនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមក។
24
ពេលនោះ ចូលដល់ចុងបំផុតហើយ ជាពេលដែលព្រះអង្គប្រគល់ព្រះរាជ្យថ្វាយព្រះ ជាព្រះវរបិតា ក្រោយពីព្រះអង្គបានបំផ្លាញអស់ទាំងរាជ្យ អំណាច និងឥទ្ធិឫទ្ធិទាំងប៉ុន្មានរួចហើយ។
25
ដ្បិតព្រះគ្រីស្ទត្រូវសោយរាជ្យ រហូតទាល់តែព្រះបានដាក់ខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទរបស់ព្រះអង្គ ។
26
ខ្មាំងសត្រូវចុងក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺសេចក្តីស្លាប់
27
ដ្បិត «ព្រះបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះបាទរបស់ព្រះអង្គ» ។ ប៉ុន្ដែ ដែលចែងថា «ដាក់អ្វីៗទាំងអស់ឲ្យនៅក្រោម» នោះច្បាស់ហើយថា មិនមែនរួមបញ្ចូលទាំងព្រះអង្គដែលដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមព្រះគ្រីស្ទនោះឡើយ។
28
កាលអ្វីៗទាំងអស់ស្ថិតនៅក្រោមព្រះអង្គហើយ នោះព្រះរាជ្យបុត្រាផ្ទាល់ ក៏នឹងត្រូវស្ថិតនៅក្រោមព្រះ ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះធ្វើជាអ្វីៗទាំងអស់ ក្នុងគ្រប់ការទាំងអស់។
29
បើមិនដូច្នោះទេ អស់អ្នកដែលទទួលពិធីជ្រមុជទឹកក្នុងនាមមនុស្សស្លាប់ នឹងធ្វើដូចម្តេច? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ហេតុអ្វីបានជាគេទទួលពិធីជ្រមុជទឹកក្នុងនាមមនុស្សស្លាប់ដូច្នេះ?
30
ហេតុអ្វីបានជាយើងត្រូវប្រថុយខ្លួននឹងគ្រោះថ្នាក់រាល់វេលាដូច្នេះ?
31
បងប្អូនអើយ ខ្ញុំស្បថដោយអំនួតដែលខ្ញុំអួតពីអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងថា ខ្ញុំស្លាប់រាល់ថ្ងៃ។
32
ប្រសិនបើខ្ញុំបានតយុទ្ធនឹងសត្វសាហាវនៅក្រុងអេភេសូរ តាមរបៀបជាមនុស្ស នោះតើមានប្រយោជន៍អ្វីដល់ខ្ញុំ? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ «ចូរយើងស៊ីផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ »
33
សូមកុំភាន់ច្រឡំ «ពួកម៉ាកអាក្រក់តែងបង្ខូចកិរិយាល្អ»។
34
ចូរភ្ញាក់ដឹងខ្លួន រស់នៅដោយសុចរិត ហើយឈប់ធ្វើបាប ដ្បិតអ្នកខ្លះមិនស្គាល់ព្រះទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។
35
ប៉ុន្តែ នឹងមានម្នាក់សួរថា៖ «តើមនុស្សស្លាប់នឹងរស់ឡើងវិញយ៉ាងដូចម្តេច? តើគេរស់ឡើងវិញមានរូបកាយបែបណា?»
36
មនុស្សល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះ បើវាមិនស្លាប់ទេ នោះវាក៏មិនរស់ឡើងវិញដែរ។
37
គ្រាប់ពូជដែលអ្នកសាបព្រោះនោះ មិនមែនដូចជាដើមដែលត្រូវដុះឡើងនោះទេ គឺជាគ្រាប់សុទ្ធសាធ ដូចជាគ្រាប់ស្រូវ ឬគ្រាប់អ្វីផ្សេងទៀតដែរ។
38
ប៉ុន្តែ ព្រះប្រទានឲ្យពូជនោះមានរូបរាង តាមព្រះហឫទ័យរបស់ព្រះអង្គ ហើយឲ្យពូជនីមួយៗ មានរូបរាងតាមប្រភេទរបស់វា។
39
គ្រប់ទាំងសាច់ក៏មិនដូចគ្នាដែរ គឺមានសាច់ម្យ៉ាងសម្រាប់មនុស្ស សាច់ម្យ៉ាងសម្រាប់សត្វចតុបាទ សាច់ម្យ៉ាងសម្រាប់សត្វស្លាប និងសាច់ម្យ៉ាងសម្រាប់ត្រី។
40
មានរូបកាយនៅស្ថានសួគ៌ និងរូបកាយនៅផែនដី តែសិរីល្អរបស់រូបកាយនៅស្ថានសួគ៌ ផ្សេងពីរូបកាយនៅផែនដី។
41
ព្រះអាទិត្យមានសិរីល្អម៉្យាង ព្រះចន្ទមានសិរីល្អម៉្យាង ផ្កាយក៏មានសិរីល្អម៉្យាង ហើយសូម្បីតែផ្កាយក៏មានសិរីល្អផ្សេងគ្នាដែរ។
42
ចំណែកឯមនុស្សស្លាប់ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលបានកប់ទៅ ជារូបកាយពុករលួយ តែរូបកាយដែលរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយ។
43
រូបកាយដែលបានកប់ទៅ ជារូបកាយអាប់ឱន តែរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីល្អ។ រូបកាយដែលបានកប់ទៅ ជារូបកាយទន់ខ្សោយ តែរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយចេស្តា។
44
រូបកាយដែលបានកប់ទៅ ជារូបកាយខាងសាច់ឈាម តែរូបកាយដែលរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ ហើយបើមានរូបកាយខាងសាច់ឈាម នោះរូបកាយខាងវិញ្ញាណក៏មានដែរ។
45
ហេតុនេះហើយបានជាមានសេចក្តីចែងទុកមកថា «លោកអ័ដាមដែលជាមនុស្សមុនដំបូង បានត្រឡប់ជាមានព្រលឹងរស់ឡើង» តែលោកអ័ដាមចុងក្រោយបង្អស់ ត្រឡប់ជាវិញ្ញាណដែលផ្ដល់ជីវិត។
46
ប៉ុន្តែ មិនមែនរូបកាយខាងវិញ្ញាណទេដែលកើតមុន គឺរូបកាយខាងសាច់ឈាមវិញ បន្ទាប់មក ទើបរូបកាយខាងវិញ្ញាណមកតាមក្រោយ។
47
មនុស្សទីមួយកើតចេញពីដីមក គឺធ្វើពីធូលីដី រីឯមនុស្សទីពីរវិញ មកពីស្ថានសួគ៌។
48
មនុស្សម្នាក់ដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដីក៏យ៉ាងនោះដែរ ហើយមនុស្សម្នាក់ដែលមកពីស្ថានសួគ៌ជាយ៉ាងណា អស់អ្នកដែលកើតពីស្ថានសួគ៌ក៏យ៉ាងនោះដែរ។
49
យើងមានរូបរាងដូចមនុស្សដែលធ្វើពីធូលីមកយ៉ាងណា នោះយើងក៏នឹងមានរូបរាងដូចមនុស្សដែលមកពីស្ថានសួគ៌យ៉ាងនោះដែរ។
50
បងប្អូនអើយ សេចក្តីដែលខ្ញុំចង់និយាយនេះ គឺថា សាច់ឈាមមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ ហើយសេចក្តីពុករលួយ ក៏មិនអាចគ្រងសេចក្តីដែលមិនចេះពុករលួយបានដែរ។
51
មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាពីអាថ៌កំបាំង គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទេ តែយើងទាំងអស់គ្នានឹងត្រូវផ្លាស់ប្រែ
52
ក្នុងរយៈពេលដ៏ខ្លី គឺមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលឮសំឡេងត្រែចុងក្រោយ។ ដ្បិតសំឡេងត្រែនឹងបន្លឺឡើង ហើយមនុស្សស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងនឹងត្រូវផ្លាស់ប្រែ។
53
ដ្បិតរូបកាយដែលពុករលួយនេះ ត្រូវតែពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ត្រូវតែពាក់សេចក្តីមិនចេះស្លាប់វិញ។
54
នៅពេលរូបកាយពុករលួយនេះ ពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ពាក់សេចក្តីមិនចេះស្លាប់ នោះសេចក្ដីដែលបានចែងទុកមកនឹងបានសម្រេច គឺថា៖ «ជ័យជម្នះបានលេបសេចក្តីស្លាប់បាត់ហើយ»
55
«ឱសេចក្តីស្លាប់អើយ តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្តីស្លាប់អើយ តើទ្រនិចរបស់ឯងនៅឯណា?»
56
រីឯទ្រនិចនៃសេចក្តីស្លាប់ គឺអំពើបាប ហើយអំណាចរបស់បាប គឺក្រឹត្យវិន័យ
57
តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
58
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16