bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Corinthians 16
1 Corinthians 16
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
1
ឥឡូវនេះ ខាងឯការរៃប្រាក់សម្រាប់ពួកបរិសុទ្ធ ចូរអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានបង្គាប់ដល់ក្រុមជំនុំនានានៅស្រុកកាឡាទីចុះ
2
គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។
3
កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាដែលអ្នករាល់គ្នាពេញចិត្ត ឲ្យកាន់សំបុត្រ ហើយយកអំណោយរបស់អ្នករាល់គ្នាទៅក្រុងយេរូសាឡិម។
4
ប្រសិនបើគួរឲ្យខ្ញុំទៅដែរ នោះពួកគេនឹងធ្វើដំណើរជាមួយខ្ញុំ។
5
កាលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនហើយ ខ្ញុំនឹងមកជួបអ្នករាល់គ្នា (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូនសិន)
6
ហើយប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយអ្នករាល់គ្នា ឬអាចនៅពេញមួយរដូវរងាផង ដើម្បីឲ្យអ្នករាល់គ្នាបានជូនដំណើរខ្ញុំបន្តទៅកន្លែងដែលខ្ញុំត្រូវទៅ។
7
ដ្បិតខ្ញុំមិនចង់មកជួបអ្នករាល់គ្នា ត្រឹមតែពេលឆ្លងកាត់ឥឡូវនេះទេ ដ្បិតខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ។
8
ប៉ុន្តែ ខ្ញុំនឹងស្នាក់នៅក្រុងអេភេសូរ រហូតដល់បុណ្យថ្ងៃទីហាសិប
9
ដ្បិតមានទ្វារយ៉ាងធំបានបើកចំហរ សម្រាប់ឲ្យខ្ញុំបំពេញការងារយ៉ាងមានប្រសិទ្ធភាព ហើយក៏មានអ្នកប្រឆាំងជាច្រើនដែរ។
10
ប្រសិនបើធីម៉ូថេមកដល់ សូមរាក់ទាក់ទទួល កុំឲ្យគាត់ព្រួយបារម្ភក្នុងចំណោមអ្នករាល់គ្នា ដ្បិតគាត់ក៏ធ្វើការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ
11
ដូច្នេះ កុំឲ្យអ្នកណាមើលងាយគាត់ឡើយ តែត្រូវជួយគាត់ឲ្យបន្តដំណើរដោយសុខសាន្ត ដើម្បីឲ្យគាត់បានមកជួបខ្ញុំ ដ្បិតខ្ញុំ និងពួកបងប្អូនកំពុងរង់ចាំគាត់។
12
រីឯលោកអ័ប៉ុឡូស ជាបងប្អូនយើង ខ្ញុំបានដាស់តឿនគាត់យ៉ាងខ្លាំងឲ្យមកសួរសុខទុក្ខអ្នករាល់គ្នា ជាមួយពួកបងប្អូនឯទៀត តែគាត់មិនព្រមមកឥឡូវនេះទេ គាត់នឹងមក នៅពេលណាគាត់មានឱកាស។
13
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។
14
ត្រូវឲ្យអ្នករាល់គ្នាធ្វើគ្រប់ការទាំងអស់ ដោយសេចក្តីស្រឡាញ់។
15
បងប្អូនអើយ អ្នករាល់គ្នាជ្រាបហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាស ជាផលដំបូងនៅស្រុកអាខៃ ហើយគេបានដាក់ខ្លួនបម្រើដល់ពួកបរិសុទ្ធ។
16
ដូច្នេះ ខ្ញុំសូមដាស់តឿនឲ្យអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះចុះ ព្រមទាំងអស់អ្នកដែលធ្វើការនឿយហត់ រួមជាមួយបងប្អូនទាំងនោះផង។
17
ខ្ញុំត្រេកអរនឹងការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាតុស និងលោកអ័ខៃកុស ព្រោះអ្នកទាំងនោះបានបំពេញសេចក្ដីដែលអ្នករាល់គ្នាខកខាន
18
ដ្បិតគេបានធ្វើឲ្យវិញ្ញាណខ្ញុំ និងវិញ្ញាណអ្នករាល់គ្នាធូរស្បើយ។ ដូច្នេះ សូមរាប់អានមនុស្សបែបនេះចុះ។
19
ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកអ្នករាល់គ្នា។ លោកអ័រគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំនុំដែលប្រជុំនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ក្នុងព្រះអម្ចាស់ដែរ។
20
ពួកបងប្អូនទាំងអស់គ្នា ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ សូមអ្នករាល់គ្នាជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធផង។
21
ខ្ញុំ ប៉ុល សរសេរពាក្យជម្រាបសួរនេះ ដោយដៃរបស់ខ្ញុំផ្ទាល់។
22
បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យអ្នកនោះត្រូវបណ្តាសាទៅចុះ។ ម៉ារ៉ាណាថា!
23
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ!
24
សូមឲ្យសេចក្តីស្រឡាញ់របស់ខ្ញុំ នៅជាមួយអ្នកទាំងអស់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។ អាម៉ែន។:៚
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16