bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Corinthians 7
1 Corinthians 7
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 8 →
1
ឯសេចក្តីដែលអ្នករាល់គ្នាបានសរសេរថា «ប្រសិនបើបុរសមិនប៉ះពាល់ស្ត្រី នោះជាការប្រសើរ»។
2
ប៉ុន្ដែ ដោយព្រោះមានអំពើសហាយស្មន់កើតឡើង បុរសម្នាក់ៗត្រូវមានប្រពន្ធជារបស់ខ្លួន ហើយស្រី្តម្នាក់ៗ ក៏ត្រូវមានប្តីជារបស់ខ្លួនដែរ។
3
ប្តីត្រូវបំពេញករណីយកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន ហើយប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្តីរបស់ខ្លួនដែរ។
4
ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្តី ឯប្តីក៏ដូច្នោះដែរ មិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្រពន្ធ។
5
មិនត្រូវបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមគ្នាទុកពេលមួយឲ្យទំនេរសម្រាប់អធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ ក្រែងអារក្សសាតាំងល្បួងអ្នករាល់គ្នា ដោយព្រោះមិនចេះអត់ទ្រាំ។
6
ប៉ុន្តែ ខ្ញុំនិយាយសេចក្តីនេះដោយអធ្យាស្រ័យទេ មិនមែនដោយបង្គាប់ឡើយ។
7
ខ្ញុំចង់ឲ្យមនុស្សទាំងអស់បានដូចជាខ្ញុំ ក៏ប៉ុន្តែ ម្នាក់ៗមានអំណោយទានមួយមកពីព្រះរៀងៗខ្លួន ម្នាក់មានយ៉ាងនេះ ម្នាក់ទៀតមានយ៉ាងនោះ។
8
ខ្ញុំសូមនិយាយចំពោះអ្នកនៅលីវ និងស្រ្ដីមេម៉ាយថា បើគេនៅដូចជាខ្ញុំបាន នោះជាការប្រសើរ។
9
ប៉ុន្តែ បើគេអត់ទ្រាំមិនបាន ចូររៀបការចុះ ដ្បិតដែលរៀបការ នោះប្រសើរជាងទុកឲ្យមានតណ្ហាពុះកញ្ជ្រោល។
10
ប៉ុន្តែ ចំពោះអ្នករៀបការហើយ ខ្ញុំសូមទូន្មានតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្តីឡើយ
11
(តែបើនាងជ្រុលជាបែកពីប្តីហើយ នោះចូរនៅជាឥតប្តីទៅ ពុំនោះទេសូមទៅជានានឹងប្តីខ្លួនវិញ) ឯប្តី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។
12
ចំពោះអ្នកឯទៀត (នេះមិនមែនមកពីព្រះអម្ចាស់ទេ គឺជាពាក្យខ្ញុំ) ខ្ញុំសូមជម្រាបថា បើបងប្អូនណាមានប្រពន្ធជាអ្នកមិនជឿ ហើយនាងព្រមរស់នៅជាមួយ នោះមិនត្រូវលែងនាងឡើយ
13
ហើយបើស្ត្រីណាមានប្តីជាអ្នកមិនជឿវិញ តែគាត់ព្រមរស់នៅជាមួយ នោះក៏មិនត្រូវលែងគាត់ដែរ។
14
ដ្បិតប្តីដែលមិនជឿនោះបានរាប់ជាបរិសុទ្ធតាមរយៈប្រពន្ធ ហើយប្រពន្ធដែលមិនជឿ ក៏បានរាប់ជាបរិសុទ្ធតាមរយៈប្តីដែរ ពុំនោះទេ កូនរបស់អ្នករាល់គ្នាមិនស្អាតឡើយ ប៉ុន្តែ ឥឡូវនេះ ពួកគេស្អាតហើយ។
15
ប៉ុន្តែ បើដៃគូដែលមិនជឿចុះចេញ ឲ្យគេទៅចុះ រឿងបែបនេះ បងប្អូនប្រុស ឬស្រីនោះមិនជាប់ចំណងទៀតទេ ដ្បិតព្រះបានត្រាស់ហៅអ្នករាល់គ្នាមករស់ក្នុងសេចក្តីសុខសាន្ត។
16
បងប្អូនជាប្រពន្ធរាល់គ្នាអើយ តើនាងដឹងដូចម្ដេចបានថា នាងអាចនឹងសង្គ្រោះប្ដីរបស់នាង? បងប្អូនជាប្តីរាល់គ្នាអើយ តើអ្នកដឹងដូចម្ដេចបានថា អ្នកអាចនឹងសង្គ្រោះប្រពន្ធរបស់អ្នក?
17
តែទោះជាយ៉ាងណាក៏ដោយ ម្នាក់ៗត្រូវរស់នៅតាមចំណែកដែលព្រះអម្ចាស់បានចែកឲ្យ តាមការដែលព្រះបានត្រាស់ហៅអ្នករាល់គ្នាចុះ។ ខ្ញុំបង្គាប់ដូច្នេះនៅគ្រប់ក្រុមជំនុំទាំងអស់។
18
បើព្រះអង្គត្រាស់ហៅអ្នកណាពេលកាត់ស្បែករួចហើយ អ្នកនោះមិនត្រូវលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ ហើយបើព្រះអង្គត្រាស់ហៅអ្នកណាដែលមិនបានកាត់ស្បែក អ្នកនោះក៏មិនត្រូវកាត់ស្បែកដែរ។
19
ព្រោះការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺប្រតិបត្តិតាមបទបញ្ជារបស់ព្រះវិញ។
20
បើម្នាក់ៗមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះចុះ។
21
ពេលព្រះត្រាស់ហៅ តើអ្នកជាបាវបម្រើគេឬ? កុំខ្វល់ពីរឿងនោះឡើយ តែបើអ្នកអាចដោះខ្លួនបាន ចូរដោះខ្លួនចេញទៅ
22
ដ្បិតក្នុងព្រះអម្ចាស់ អ្នកណាដែលធ្វើជាបាវបម្រើគេ ក្នុងកាលដែលព្រះអម្ចាស់ត្រាស់ហៅ អ្នកនោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលព្រះអង្គត្រាស់ហៅ នោះដូចគ្នា គឺអ្នកនោះជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ។
23
ព្រះអង្គបានចេញថ្លៃលោះអ្នករាល់គ្នាហើយ សូមកុំឲ្យត្រឡប់ជាបាវបម្រើរបស់មនុស្សទៀតឡើយ។
24
បងប្អូនអើយ អ្នករាល់គ្នាមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះនៅចំពោះព្រះចុះ។
25
រីឯស្រ្ដីដែលនៅក្រមុំ ខ្ញុំពុំបានទទួលបង្គាប់ពីព្រះអម្ចាស់ទេ តែខ្ញុំជូនយោបល់ក្នុងនាមជាមនុស្សដែលគួរឲ្យទុកចិត្ត ដោយសារសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់។
26
ខ្ញុំយល់ឃើញថា ដោយព្រោះស្ថានភាពតឹងតែងសព្វថ្ងៃនេះ នោះបើអ្នកនៅបែបនេះ ជាការប្រសើរ។
27
តើអ្នកមានប្រពន្ធហើយឬ? កុំរកផ្លូវលែងលះឲ្យសោះ។ តើអ្នកមិនទាន់មានប្រពន្ធឬ? កុំចង់រកប្រពន្ធអី។
28
ប៉ុន្តែ បើអ្នករៀបការ មិនមែនមានន័យថាមានបាបឡើយ ហើយបើស្ត្រីក្រមុំណារៀបការ នាងក៏គ្មានបាបដែរ តែអស់អ្នកដែលរៀបការ នឹងជួបទុក្ខលំបាកក្នុងជីវិតនេះ ព្រោះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីការនោះ។
29
បងប្អូនអើយ ខ្ញុំសូមជម្រាបថា ពេលវេលាកាន់តែកៀកណាស់ហើយ ពីពេលនេះទៅមុខ អស់អ្នកដែលមានប្រពន្ធ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ
30
អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាគ្មានអ្វីសោះ
31
ហើយអស់អ្នកដែលប្រើប្រាស់ពិភពលោកនេះ ក៏ដូចជាមិនបានប្រើដែរ ដ្បិតពិភពលោកនេះកំពុងតែប្រែប្រួល។
32
ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខ្វល់ខ្វាយអ្វីឡើយ។ អ្នកដែលគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះអម្ចាស់
33
តែអ្នកដែលមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្រពន្ធ
34
ហើយចិត្តរបស់អ្នកនោះបែងចែក។ ឯស្ត្រីគ្មានប្តី និងស្ត្រីក្រមុំ នោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានបរិសុទ្ធទាំងរូបកាយ ទាំងវិញ្ញាណ តែស្ត្រីដែលមានប្តី នាងខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្តី។
35
ខ្ញុំនិយាយដូច្នេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនដាក់អន្ទាក់អ្នករាល់គ្នាទេ គឺចង់ឲ្យអ្នករាល់គ្នារស់នៅបានល្អ ហើយបម្រើព្រះអម្ចាស់ដោយគ្មានចិត្តប្រទាញប្រទង់។
36
ប្រសិនបើអ្នកណាយល់ថា ខ្លួនមិនគួរគប្បីចំពោះគូដណ្ដឹង ហើយបើចិត្តគេពុះកញ្ជ្រោលខ្លាំង នោះធ្វើតាមចិត្តទៅចុះ ត្រូវឲ្យអ្នកនោះរៀបការទៅ គ្មានបាបអ្វីទេ។
37
ប៉ុន្តែ អ្នកណាដែលតាំងចិត្តបានយ៉ាងមាំមួន ដោយគ្មានអ្នកណាបង្ខំ គឺអាចទប់ចិត្តបាន ហើយបានតាំងចិត្តថានឹងទុកនាងជាគូដណ្ដឹងរបស់ខ្លួន នោះគាត់ធ្វើបានល្អហើយ។
38
ដូច្នេះ អ្នកដែលរៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលទ្រាំមិនរៀបការ នោះរឹតតែប្រសើរថែមទៀត។
39
កាលប្ដីនៅរស់នៅឡើយ ប្រពន្ធត្រូវនៅជាប់ក្នុងចំណងរបស់ប្តី តែបើប្តីស្លាប់ នោះនាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាង ឲ្យតែរៀបការក្នុងព្រះអម្ចាស់ ។
40
ប៉ុន្តែ តាមគំនិតខ្ញុំ ខ្ញុំយល់ឃើញថា បើនាងរស់នៅមិនរៀបការបាន នោះនាងនឹងបានសប្បាយជាង ហើយខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16