bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Judges 18
Judges 18
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 19 →
1
នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ ហើយនៅគ្រាដដែលនោះ កុលសម្ព័ន្ធដាន់ស្វែងរកទឹកដីមួយជាមត៌កដើម្បីរស់នៅ ដ្បិតរហូតមកទល់ពេលនោះ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល កុលសម្ព័ន្ធនេះមិនទាន់បានទទួលមត៌ករបស់ខ្លួននៅឡើយទេ។
2
ដូច្នេះ ពួកកូនចៅដាន់ក៏រើសមនុស្សប្រាំនាក់ ដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ ពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ចាត់ឲ្យទៅសង្កេតមើលទឹកដី។ គេបង្គាប់អ្នកទាំងនោះថា៖ «ចូរទៅពិនិត្យមើលស្រុកនោះទៅ»។ គេក៏ចូលមកក្នុងស្រុកភ្នំអេប្រាអិមមកដល់ផ្ទះមីកា ហើយដេកនៅទីនោះអស់មួយយប់។
3
កាលគេនៅជិតផ្ទះមីកា គេបានឮ ហើយស្គាល់សំឡេងរបស់យុវជនលេវី រួចក៏ចូលទៅសួរគាត់ថា៖ «តើអ្នកណានាំអ្នកមកទីនេះ? តើអ្នកកំពុងធ្វើអ្វីនៅទីនេះ? តើអ្នកមានការងារអ្វីនៅទីនេះ?»។
4
គាត់ឆ្លើយថា៖ «មីកាបានប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នេះ គឺគាត់បានជួលខ្ញុំ ហើយឲ្យខ្ញុំធ្វើជាសង្ឃរបស់គាត់»។
5
គេនិយាយទៅគាត់ថា៖ «បើដូច្នេះសូមទូលសួរព្រះមើល ដើម្បីឲ្យយើងដឹងថា ដំណើរដែលយើងទៅនេះនឹងបានកើតការឬទេ»។
6
សង្ឃនោះឆ្លើយទៅគេថា៖ «សូមអញ្ជើញទៅដោយសុខសាន្តចុះ ព្រះយេហូវ៉ាជ្រាបផ្លូវដែលអ្នករាល់គ្នាទៅនោះហើយ»។
7
ពេលនោះ អ្នកទាំងប្រាំក៏នាំគ្នាចេញទៅ ហើយបានមកដល់ក្រុងឡាអ៊ីស។ គេឃើញមនុស្សដែលរស់នៅទីនោះដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺស្ងប់ស្ងៀម ឥតបារម្ភអ្វីឡើយ។ គេមានទ្រព្យសម្បត្តិបរិបូរ ឥតខ្វះអ្វីនៅលើផែនដីឡើយ ប៉ុន្ដែ គេរស់នៅឆ្ងាយពីសាសន៍ស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកណាទេ។
8
កាលអ្នកទាំងប្រាំត្រឡប់ទៅរកបងប្អូនគេ ដែលនៅសូរ៉ាស់ និងអែសថោលវិញ បងប្អូនគេក៏សួរថា៖ «តើដំណើររបស់អ្នកយ៉ាងណាដែរ?»
9
គេប្រាប់ថា៖ «ចូរក្រោកឡើង យើងលើកគ្នាទៅច្បាំងនឹងគេ ដ្បិតយើងបានឃើញទឹកដីនោះហើយ មើល៍ ទឹកដីនោះល្អណាស់។ តើអ្នករាល់គ្នានៅព្រងើយដូច្នេះធ្វើអី? កុំបង្អែបង្អង់ឡើយ ចូរចូលទៅចាប់យកទឹកដីនោះទៅ។
10
ពេលណាអ្នករាល់គ្នាចូលទៅដល់ អ្នកនឹងឃើញមនុស្សមួយក្រុមដែលនៅដោយឥតបារម្ភអ្វីឡើយ។ ទឹកដីនោះធំទូលាយ ដ្បិតព្រះបានប្រគល់ស្រុកនោះ មកក្នុងកណ្ដាប់ដៃយើងហើយ គឺជាកន្លែងមួយដែលមិនខ្វះអ្វីនៅលើផែនដីនេះទេ»។
11
ដូច្នេះ មនុស្សប្រាំមួយរយនាក់ពីកុលសម្ព័ន្ធដាន់ ដែលប្រដាប់ដោយគ្រឿងសឹក បានលើកគ្នាចេញពីសូរ៉ាស់ និងអែសថោល
12
ឡើងទៅបោះទ័ពនៅគារយ៉ាត់-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេដាក់ឈ្មោះទីនោះថា «ម៉ាហានេ-ដាន់ » រហូតដល់សព្វថ្ងៃ មើល៍ ទីនោះនៅខាងលិចគារយ៉ាត់-យារីម។
13
ចេញពីទីនោះ គេចូលទៅក្នុងស្រុកភ្នំអេប្រាអិម ហើយមកដល់ផ្ទះមីកា។
14
ពេលនោះ បុរសទាំងប្រាំដែលបានទៅសង្កេតមើលស្រុកឡាអ៊ីស និយាយទៅកាន់បងប្អូនរបស់ខ្លួនថា៖ «តើអ្នករាល់គ្នាដឹងថា នៅផ្ទះនេះមានអេផូឌ និងថេរ៉ាភីម ព្រមទាំងរូបឆ្លាក់ និងរូបសិតឬទេ? ដូច្នេះ ចូរពិចារណាមើលឲ្យដឹងថាត្រូវធ្វើយ៉ាងណា»។
15
គេក៏បែរចូលទៅផ្ទះយុវជនលេវីនោះ គឺក្នុងផ្ទះរបស់មីកា ហើយក៏សាកសួរគាត់អំពីសុខទុក្ខ។
16
ឯពួកកូនចៅដាន់ទាំងប្រាំមួយរយនាក់ដែលមានគ្រឿងសឹក ក៏ឈរចាំនៅមាត់ច្រកចូលទៅផ្ទះដែរ
17
បុរសទាំងប្រាំដែលបានទៅសង្កេតមើលស្រុក ក៏ឡើងចូលទៅក្នុងផ្ទះ យកទាំងរូបឆ្លាក់ និងអេផូឌ ព្រមទាំងថេរ៉ាភីម និងរូបសិតផង ក្នុងកាលដែលសង្ឃនោះឈរនៅមាត់ច្រកជាមួយមនុស្សប្រាំមួយរយនាក់ ដែលមានគ្រឿងសឹក។
18
កាលអ្នកទាំងប្រាំចូលទៅក្នុងផ្ទះមីកា យករូបឆ្លាក់ និងអេផូឌ ព្រមទាំងថេរ៉ាភីម និងរូបសិតដូច្នេះ សង្ឃនោះក៏សួរទៅពួកគេថា៖ «តើអ្នករាល់គ្នាកំពុងធ្វើអ្វីហ្នឹង?»
19
គេប្រាប់គាត់ថា៖ «នៅឲ្យស្ងៀម ចូរយកដៃខ្ទប់មាត់ ហើយទៅជាមួយយើង រួចធ្វើជាឪពុក និងជាសង្ឃដល់យើងវិញ។ តើគួរឲ្យអ្នកធ្វើជាសង្ឃដល់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាសង្ឃដល់កុលសម្ព័ន្ធមួយ និងដល់ពូជពង្សមួយទាំងមូលនៃសាសន៍អ៊ីស្រាអែល?»។
20
សង្ឃនោះក៏មានចិត្តត្រេកអរឡើង រួចយកអេផូឌ និងថេរ៉ាភីម ព្រមទាំងរូបឆ្លាក់ ហើយទៅជាមួយពួកគេ។
21
ដូច្នេះ គេបែរចេញទៅ ដោយឲ្យកូនក្មេង ហ្វូងសត្វ និងរបស់របរទាំងប៉ុន្មានទៅមុន។
22
កាលបានឃ្លាតឆ្ងាយពីផ្ទះមីកាហើយ អ្នកដែលនៅផ្ទះជិតខាងមីកា ក៏ហៅគ្នាដេញតាមពួកកូនចៅដាន់ឲ្យទាន់។
23
គេស្រែកហៅពួកកូនចៅដាន់ ហើយពួកកូនចៅដាន់ក៏ងាកបែរមកសួរមីកាថា៖ «តើមានការអីបានជាប្រមូលគ្នាមកច្រើនដូច្នេះ?»
24
គាត់ឆ្លើយថា៖ «អ្នករាល់គ្នាបាននាំយកព្រះទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងសង្ឃរបស់ខ្ញុំមក តើខ្ញុំមាននៅសល់អ្វីទៀត? ចុះដូចម្តេចបានជាអ្នករាល់គ្នាសួរខ្ញុំថា តើមានការអ្វីដូច្នេះ?»
25
ពួកកូនចៅដាន់តបទៅគាត់ថា៖ «កុំឲ្យមានឮសំឡេងរបស់អ្នកក្នុងចំណោមពួកយើងឡើយ ក្រែងលោមានអ្នកមួម៉ៅស្ទុះទៅសង្រ្គុបលើអ្នក រួចធ្វើឲ្យអ្នក និងក្រុមគ្រួសាររបស់អ្នកបាត់បង់ជីវិត»។
26
បន្ទាប់មក ពួកកូនចៅដាន់ក៏បន្តដំណើរទៅមុខ។ កាលមីកាឃើញថា គេមានខ្លាំងពូកែជាងខ្លួន គាត់ក៏វិលត្រឡប់ទៅផ្ទះវិញ។
27
ប៉ុន្ដែ ពួកកូនចៅដាន់បាននាំយករបស់ដែលមីកាបានធ្វើ និងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីស ជួបមនុស្សមួយក្រុមដែលនៅស្ងប់ស្ងៀម ឥតព្រួយបារម្ភ រួចក៏ប្រហារគេដោយមុខដាវ ព្រមទាំងយកភ្លើងឆួលទីក្រុងចោល
28
ឥតមានអ្នកណាមកជួយគេឡើយ ព្រោះទីនោះស្ថិតនៅឆ្ងាយពីក្រុងស៊ីដូន ហើយគេគ្មានទំនាក់ទំនងនឹងអ្នកណាទេ។ ក្រុងនោះស្ថិតក្នុងវាលច្រកភ្នំ ដែលនៅជិតបេត-រេហុប។ បន្ទាប់មក ពួកកូនចៅដាន់បានសង់ទីក្រុងឡើងវិញ ហើយតាំងទីលំនៅនៅទីនោះ។
29
គេដាក់ឈ្មោះក្រុងនោះថា «ដាន់» តាមឈ្មោះដាន់ ជាបុព្វបុរសរបស់គេ ដែលអ៊ីស្រាអែលបានបង្កើត តែក្រុងនោះពីដើមឈ្មោះ ឡាអ៊ីស។
30
ពួកកូនចៅដាន់ក៏តាំងរូបឆ្លាក់នោះសម្រាប់ពួកគេ ឯយ៉ូណាថាន ជាកូនគើសំ គើសំជាកូនរបស់ម៉ូសេ ព្រមទាំងកូនចៅគាត់ធ្វើជាសង្ឃដល់កុលសម្ព័ន្ធដាន់តទៅ រហូតដល់ថ្ងៃដែលអ្នកស្រុកនោះត្រូវគេនិរទេស ។
31
ដូច្នេះ គេតាំងរូបឆ្លាក់ដែលមីកាបានធ្វើ ទុកសម្រាប់ពួកគេ ក្នុងអំឡុងពេលដែលដំណាក់របស់ព្រះនៅស៊ីឡូរ។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21