bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Judges 5
Judges 5
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 6 →
1
នៅថ្ងៃនោះ ដេបូរ៉ា និងបារ៉ាក ជាកូនអ័ប៊ីណោម នាំគ្នាច្រៀងថា៖
2
«កាលពួកអ្នកដឹកនាំឈរឡើងនៅស្រុកអ៊ីស្រាអែល នោះប្រជាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមថ្វាយព្រះពរព្រះយេហូវ៉ា!។
3
ឱពួកស្តេចអើយ ចូរស្តាប់ ពួកមេគ្រប់គ្រងអើយ ចូរផ្ទៀងត្រចៀកស្តាប់ ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ខ្ញុំនឹងលើកទំនុកថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
4
ឱព្រះយេហូវ៉ាអើយ កាលព្រះអង្គបានយាងចេញពីភ្នំសៀរ កាលព្រះអង្គបានយាងមកពីស្រុកអេដុម នោះផែនដីញាប់ញ័រ ផ្ទៃមេឃក៏បង្អុរ អើ ពពកបានបង្អុរទឹកចុះមក។
5
ភ្នំទាំងឡាយរញ្ជួយនៅចំពោះព្រះយេហូវ៉ា ហើយសូម្បីតែភ្នំស៊ីណាយ ក៏រញ្ជួយនៅចំពោះព្រះយេហូវ៉ាដែរ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។
6
នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រានាងយ៉ាអែល គេបោះបង់ចោលផ្លូវធំ ហើយធ្វើដំណើរតាមផ្លូវវាង។
7
ពួកអ្នកភូមិក្នុងស្រុកអ៊ីស្រាអែលនៅស្ងាត់ច្រៀប គឺគេនៅស្ងាត់ច្រៀប រហូតទាល់តែខ្ញុំក្រោកឡើង គឺខ្ញុំដេបូរ៉ានេះ ក្រោកឡើងធ្វើជាម្តាយនៃពួកអ៊ីស្រាអែល។
8
កាលគេបានជ្រើសរើសព្រះថ្មី នោះក៏កើតមានសង្គ្រាមតាមទ្វារក្រុង។ ក្នុងពួកអ៊ីស្រាអែលបួនម៉ឺននាក់ តើគេឃើញមានខែល ឬលំពែងណាមួយឬទេ?
9
ខ្ញុំពេញចិត្តនឹងមេទ័ពរបស់ពួកអ៊ីស្រាអែល ដែលនៅក្នុងចំណោមប្រជាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត។ សូមថ្វាយព្រះពរព្រះយេហូវ៉ា។
10
អ្នករាល់គ្នាដែលជិះលាស អ្នករាល់គ្នាដែលអង្គុយលើកម្រាលព្រំដ៏មានតម្លៃ និងអ្នករាល់គ្នាដែលដើរតាមផ្លូវអើយ ចូរថ្លែងប្រាប់ចុះ។
11
សូមស្ដាប់សំឡេងពួកអ្នកភ្លេងនៅត្រង់កន្លែងដងទឹក គេថ្លែងប្រាប់អំពីជ័យជម្នះដ៏សុចរិតរបស់ព្រះយេហូវ៉ា គឺអំពីជ័យជម្នះដ៏សុចរិតនៃពួកអ្នកភូមិរបស់ព្រះអង្គ ក្នុងស្រុកអ៊ីស្រាអែល។ ពេលនោះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា នាំគ្នាយាត្រានៅកាន់ទ្វារក្រុង។
12
ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ! ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ចូរច្រៀងជាទំនុកមួយទៅ! ចូរក្រោកឡើង បារ៉ាកអើយ ឱកូនអ័ប៊ីណោមអើយ ចូរនាំពួកឈ្លើយរបស់អ្នកចេញទៅ។
13
គ្រានោះ សំណល់នៃពួកអ្នកមានត្រកូលខ្ពស់បានចុះមក គឺប្រជាជនរបស់ព្រះយេហូវ៉ាបានចុះមករកខ្ញុំ ទាស់នឹងពួកខ្លាំងពូកែ។
14
គេចុះមកពីស្រុកអេប្រាអិម ជាស្រុកដែលពីមុនជារបស់សាសន៍អាម៉ាឡេក គេមកតាមអ្នក បេនយ៉ាមីនអើយ មករួមជាមួយពលទ័ពរបស់អ្នក។ ពួកមេទ័ពចុះមកពីពួកម៉ាគារ ហើយអស់អ្នកដែលកាន់ឈើច្រត់របស់មេទ័ព មកពីពួកសាប់យូឡូន
15
ពួកអ្នកដែលជាកំពូលលើពួកអ៊ីសាខារ មករួមជាមួយដេបូរ៉ា ហើយពួកអ៊ីសាខារស្មោះចំពោះបារ៉ាកដែរ គេប្រញាប់ប្រញាល់ចុះក្នុងជ្រលងភ្នំ តាមដានជើងលោក។ ឯក្នុងចំណោមពួករូបេនវិញ មានការអល់អែកនៅក្នុងចិត្តជាខ្លាំង។
16
ហេតុអ្វីបានជាអ្នកអង្គុយស្ងៀមនៅកណ្ដាលក្រោលចៀម ហើយស្តាប់សូរហ្វូងសត្វយំដូច្នេះ? ឯក្នុងចំណោមពួករូបេនវិញ មានការអល់អែកនៅក្នុងចិត្តជាខ្លាំង។
17
ពួកកាឡាតគេនៅតែខាងនាយទន្លេយ័រដាន់ ឯពួកដាន់វិញ ហេតុអ្វីបានជានៅតែក្នុងនាវាដូច្នេះ? ពួកអេស៊ើរអង្គុយស្ងៀមនៅមាត់សមុទ្រ នៅតាមកំពង់ផែរបស់គេ។
18
ឯពួកសាប់យូឡូនវិញ ជាប្រជាជនមួយដែលប្រថុយជីវិតដល់ស្លាប់ ហើយពួកណែបថាលីដែរ គេចូលទៅច្បាំងនៅទីខ្ពស់ៗក្នុងសមរភូមិ។
19
ពួកស្តេចបានមកច្បាំង គឺពួកស្តេចស្រុកកាណាន គេមកច្បាំងនៅតាអាណាក ជិតប្រភពទឹកមេគីដោ តែគេមិនបានទទួលប្រាក់ជាជ័យភណ្ឌសោះឡើយ។
20
ផ្កាយទាំងឡាយពីលើផ្ទៃមេឃបានជួយច្បាំង គេជួយច្បាំងនឹងស៊ីសេរ៉ាពីទីគោចររបស់វា។
21
ស្ទឹងគីសុនបានហូរគំហុកនាំយកគេទៅបាត់ គឺស្ទឹងគីសុនដែលហូរគំហុក ជាស្ទឹងពីចាស់បុរាណ។ ព្រលឹងខ្ញុំអើយ ចូរជាន់គេដោយកម្លាំងដ៏ខ្លាំងចុះ!។
22
គ្រានោះ មានឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែកំពុងរត់។
23
ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្ដាសាមេរ៉ូស ចូរដាក់បណ្ដាសាពួកអ្នកក្រុងនោះឲ្យខ្លាំង ព្រោះគេមិនបានមកជួយក្នុងចម្បាំងរបស់ព្រះយេហូវ៉ា គឺមិនជួយព្រះយេហូវ៉ាទាស់នឹងពួកខ្លាំងពូកែនោះទេ។
24
នាងយ៉ាអែលជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី គឺនាងមានពរលើសជាងអស់ទាំងស្ត្រីដែលនៅក្នុងត្រសាល។
25
ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះ គឺនាងបានយកខ្លាញ់ទឹកដោះដាក់ក្នុងចានដ៏ប្រណីតមកជូនលោក។
26
នាងបានលូកដៃទៅចាប់យកចម្រឹង ហើយដៃស្តាំចាប់យកញញួររបស់ជាង រួចដំស៊ីសេរ៉ានឹងញញួរ គឺបានវាយបំបែកក្បាលលោក នាងវាយទម្លុះត្រង់សៀតផ្កា។
27
លោកឱន លោកដួល លោកដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះ។
28
ម្តាយរបស់ស៊ីសេរ៉ាបានសម្លឹងមើលតាមប្រឡោះ ហើយបន្លឺវាចាតាមបង្អួចថា៖ «ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ? ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ?»
29
ពួកស្ត្រីដ៏ឆ្លៀវឆ្លាតរបស់នាងក៏ឆ្លើយឡើង អើ នាងក៏ឆ្លើយដោយខ្លួនឯងដែរថា
30
"តើគេរកមិនបានជ័យភណ្ឌ ហើយចែកគ្នាទេឬ? គឺបុរសគ្រប់គ្នាបានស្រីក្រមុំម្នាក់ ឬពីរនាក់ ឯស៊ីសេរ៉ា តើមិនបានទទួលជ័យភណ្ឌជាក្រណាត់ជ្រលក់ពណ៌ គឺក្រណាត់ប៉ាក់ជ្រលក់ពណ៌ពីជ័យភណ្ឌ ជាក្រណាត់ប៉ាក់ពីរផ្ទាំងដែលជ្រលក់ពណ៌ ជាជ័យភណ្ឌសម្រាប់បង់កទេឬ?"
31
ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ព្រះអង្គវិនាសទៅដូច្នោះដែរ! តែសូមឲ្យពួកអ្នកដែលស្រឡាញ់ព្រះអង្គ បានភ្លឺដូចព្រះអាទិត្យ ដែលរះឡើងពេញកម្លាំង»។ ស្រុកទេសក៏បានសុខសាន្តត្រាណអស់សែសិបឆ្នាំ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21