bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Judges 3
Judges 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 4 →
1
រីឯសាសន៍ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបន្សល់ទុក ដើម្បីល្បងលពួកអ៊ីស្រាអែលដោយសារពួកគេ នោះគឺអស់អ្នកដែលមិនធ្លាប់ធ្វើចម្បាំងទាំងប៉ុន្មាននៅស្រុកកាណាន
2
គឺប្រយោជន៍តែនឹងឲ្យអស់ទាំងជំនាន់នៃពួកកូនចៅអ៊ីស្រាអែលបានដឹងប៉ុណ្ណោះ ដើម្បីបង្រៀនឲ្យគេចេះច្បាំង គឺអស់អ្នកដែលមិនធ្លាប់ស្គាល់ចម្បាំងពីមុនមក។
3
ឯសាសន៍ទាំងនោះមានមេនៃសាសន៍ភីលីស្ទីនទាំងប្រាំ និងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន និងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត។
4
សាសន៍ទាំងនោះគឺសម្រាប់ល្បងលពួកអ៊ីស្រាអែល ដើម្បីឲ្យដឹងថា តើពួកអ៊ីស្រាអែលគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានបង្គាប់មកបុព្វបុរសរបស់គេ ដោយសារលោកម៉ូសេឬទេ។
5
ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាមួយសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។
6
គេបានយកកូនស្រីរបស់សាសន៍ទាំងនោះមកធ្វើជាប្រពន្ធ ហើយបានលើកកូនស្រីរបស់ខ្លួន ឲ្យធ្វើជាប្រពន្ធកូនប្រុសរបស់គេ ព្រមទាំងគោរពប្រតិបត្តិតាមព្រះរបស់គេទៀតផង។
7
ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា។ គេភ្លេចព្រះយេហូវ៉ាជាព្រះរបស់គេ ហើយទៅជាគោរពប្រតិបត្ដិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ។
8
ដូច្នេះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយព្រះអង្គលក់គេទៅក្នុងកណ្ដាប់ដៃរបស់គូសាន-រីសាថែម ជាស្តេចស្រុកមេសូប៉ូតាមា។ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះស្តេចគូសាន-រីសាថែមនោះ អស់រយៈប្រាំបីឆ្នាំ។
9
ប៉ុន្ដែ កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រះអង្គក៏តាំងឲ្យមានអ្នកសង្គ្រោះម្នាក់ដល់ពួកកូនចៅអ៊ីស្រាអែល ដែលបានសង្គ្រោះពួកគេឲ្យរួច គឺអូធ្នាល ជាកូនកេណាស ដែលជាប្អូនរបស់លោកកាលែប។
10
ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាសណ្ឋិតនៅលើលោក ហើយលោកបានធ្វើជាចៅហ្វាយលើពួកអ៊ីស្រាអែល។ លោកក៏ចេញទៅច្បាំង ហើយព្រះយេហូវ៉ាបានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកមេសូប៉ូតាមា មកក្នុងកណ្ដាប់ដៃរបស់លោក។ លោកមានកម្លាំងឈ្នះលើស្តេចគូសាន-រីសាថែម។
11
ដូច្នេះ ស្រុកទេសក៏បានសុខសាន្តត្រាណអស់រយៈពេលសែសិបឆ្នាំ។ បន្ទាប់មក អូធ្នាលជាកូនកេណាសក៏ស្លាប់ទៅ។
12
ក្រោយមក ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទៀត ហើយព្រះយេហូវ៉ាចម្រើនកម្លាំងព្រះបាទអេក្លុន ជាស្តេចស្រុកម៉ូអាប់ ឲ្យទាស់នឹងពួកអ៊ីស្រាអែល ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា។
13
ស្តេចបានប្រមូលពួកកូនចៅអាំម៉ូន និងពួកអាម៉ាឡេក រួចចូលទៅវាយពួកអ៊ីស្រាអែល ហើយដណ្ដើមបានទីក្រុងដើមលម៉ើ ។
14
ពួកកូនចៅអ៊ីស្រាអែលនៅចំណុះព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ អស់រយៈពេលដប់ប្រាំបីឆ្នាំ។
15
ប៉ុន្ដែ កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រះអង្គក៏តាំងឲ្យមានម្នាក់ ជាអ្នកសង្គ្រោះដល់គេ គឺអេហ៊ុឌ ជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជាបុរសម្នាក់ដែលប្រើការតែដៃឆ្វេង។ ពួកកូនចៅអ៊ីស្រាអែលបានផ្ញើសួយអាករទៅថ្វាយព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ ដោយសារលោក។
16
អេហ៊ុឌបានធ្វើកាំបិតមុខពីរ មានប្រវែងមួយហត្ថសម្រាប់ខ្លួន ហើយសៀតភ្ជាប់នឹងចង្កេះខាងស្តាំ ក្រោមសម្លៀកបំពាក់របស់លោក។
17
លោកក៏ចូលទៅថ្វាយសួយអាករដល់ព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ (រីឯព្រះបាទអេក្លុនជាមនុស្សធាត់ខ្លាំងណាស់)។
18
កាលអេហ៊ុឌបានថ្វាយសួយអាកររួចហើយ លោកក៏ជូនពួកអ្នកដែលកាន់សួយអាករត្រឡប់ទៅស្រុកវិញ។
19
រីឯខ្លួនលោក លោកក៏ត្រឡប់ក្រោយនៅត្រង់រូបចម្លាក់ថ្មជិតគីលកាល ហើយចូលមកទូលស្តេចថា៖ «បពិត្រព្រះករុណា ទូលបង្គំមានកិច្ចការសម្ងាត់ទូលថ្វាយព្រះអង្គ»។ ស្ដេច ក៏បង្គាប់ថា៖ «ចូរស្ងៀមសិន» ឯអស់អ្នកដែលនៅបម្រើស្ដេច ក៏នាំគ្នាចេញទៅក្រៅអស់។
20
ឯស្ដេចគង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសម្រាប់លំហើយអង្គ។ ពេលនោះ អេហ៊ុឌក៏ចូលទៅជិតស្ដេច ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះ សម្រាប់ទូលថ្វាយព្រះករុណា»។ ស្តេចក៏ក្រោកពីកៅអី។
21
ពេលនោះ អេហ៊ុឌក៏លូកដៃឆ្វេងទៅ ដកយកកាំបិតពីចង្កេះខាងស្តាំ ចាក់ត្រង់ពោះស្តេច
22
ឯដងកាំបិតក៏មុតកប់ចូលទៅតាមផ្លែ រួចខ្លាញ់បិទភ្ជិតកាំបិតនោះ ព្រោះលោកមិនបានដកកាំបិតចេញពីពោះស្តេចឡើយ។
23
បន្ទាប់មក អេហ៊ុឌក៏ចេញមករានហាលខាងមុខ ហើយបិទទ្វារបន្ទប់ រួចចាក់សោយ៉ាងជិត។
24
កាលលោកចេញទៅបាត់ ពួកអ្នកបម្រើមកដល់ ហើយឃើញទ្វារចាក់សោជិតដូច្នេះ គេគិតថា «ប្រាកដជាស្ដេចទ្រង់ដោះទុក្ខសត្វ នៅក្នុងបន្ទប់ហើយ»។
25
គេនាំគ្នានៅរង់ចាំទាល់តែមានសេចក្ដីអៀនខ្មាស។ ប៉ុន្ដែ កាលស្ដេចមិនបានបើកទ្វារបន្ទប់នោះសោះ គេក៏យកកូនសោទៅចាក់បើកទ្វារ ហើយឃើញម្ចាស់របស់គេសុគតនៅលើឥដ្ឋ។
26
អេហ៊ុឌបានភៀសខ្លួនចេញ ក្នុងពេលគេកំពុងតែបង្អែបង្អង់ ហើយឆ្លងហួសពីកន្លែងរូបចម្លាក់ថ្ម រួចចូលទៅសៃរ៉ា។
27
ពេលទៅដល់ លោកផ្លុំត្រែឡើងក្នុងស្រុកភ្នំអេប្រាអិម។ ពេលនោះ ពួកកូនចៅអ៊ីស្រាអែលក៏ចុះពីស្រុកភ្នំទៅជាមួយលោក ហើយលោកជាអ្នកនាំមុខគេ។
28
លោកមានប្រសាសន៍ទៅគេថា៖ «ចូរមកតាមខ្ញុំ ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកសាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។ ដូច្នេះ គេក៏ចុះទៅតាមលោក ហើយវាយយកកន្លែងឆ្លងទន្លេយ័រដាន់ពីសាសន៍ម៉ូអាប់ ហើយមិនឲ្យអ្នកណាម្នាក់ឆ្លងសោះឡើយ។
29
នៅគ្រានោះ គេប្រហារជីវិតសាសន៍ម៉ូអាប់អស់ប្រហែលមួយម៉ឺននាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន ហើយស្ទាត់ជំនាញ គ្មានអ្នកណាម្នាក់គេចរួចឡើយ។
30
ដូច្នេះ សាសន៍ម៉ូអាប់ត្រូវក្រាបចុះនៅក្រោមអំណាចរបស់ពួកអ៊ីស្រាអែលនៅថ្ងៃនោះឯង ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលប៉ែតសិបឆ្នាំ។
31
បន្ទាប់ពីអេហ៊ុឌមក មានសាំកើរ ជាកូនអ័ណាត លោកបានសម្លាប់ពួកភីលីស្ទីនអស់ប្រាំមួយរយនាក់ ដោយប្រើជន្លួញគោ ហើយលោកក៏បានសង្គ្រោះពួកអ៊ីស្រាអែលដែរ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21