bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Luke 13
Luke 13
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
1
នៅវេលានោះ មានអ្នកខ្លះមកទូលព្រះយេស៊ូវ ពីរឿងពួកស្រុកកាលីឡេ ដែលលោកពីឡាត់បានយកឈាមរបស់គេ លាយនឹងយញ្ញបូជា នៅពេលគេកំពុងថ្វាយ។
2
ព្រះអង្គមានព្រះបន្ទូលសួរទៅអ្នកទាំងនោះថា៖ «តើអ្នករាល់គ្នាស្មានថា ពួកកាលីឡេទាំងនោះមានបាបលើសជាងពួកកាលីឡេផ្សេងទៀត ដោយព្រោះគេបានរងទុក្ខលំបាកយ៉ាងនោះឬ?
3
ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្ត នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។
4
ឬអ្នករាល់គ្នាស្មានថា ពួកដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬ?
5
ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ»។
6
ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបនេះថា៖ «មានបុរសម្នាក់ មានដើមល្វាដុះក្នុងចម្ការខ្លួន គាត់បានមករកផលផ្លែពីដើមនោះ តែគ្មានសោះ
7
ក៏និយាយទៅអ្នករក្សាចម្ការថា "មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផលផ្លែពីដើមល្វានេះ តែរកមិន។ ចូរកាប់វាចោលទៅ! តើទុកវាបង្ខាតដីធ្វើអ្វី?"
8
តែអ្នកនោះឆ្លើយថា "សូមលោកទុកនៅមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដី ហើយដាក់ជី សាកមើល
9
ក្រែងកើតមានផលផ្លែ បើគ្មានទេ នោះសឹមកាប់ចោលទៅចុះ"»។
10
កាលព្រះយេស៊ូវកំពុងបង្រៀនក្នុងសាលាប្រជុំមួយ នៅថ្ងៃសប្ប័ទ។
11
ពេលនោះ មានស្ត្រីម្នាក់ដែលអារក្សធ្វើឲ្យពិការ អស់ដប់ប្រាំបីឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ។
12
ពេលព្រះយេស៊ូវបានឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ នាងបានរួចពីពិការហើយ»។
13
ពេលព្រះអង្គដាក់ព្រះហស្តលើនាង នោះនាងក៏ឈរត្រង់មួយរំពេច ហើយចាប់ផ្ដើមសរសើរតម្កើងព្រះ។
14
ប៉ុន្តែ មេសាលាប្រជុំនឹកទាស់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយទៅមនុស្សទាំងនោះថា៖ «មានតែប្រាំមួយថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះចុះ ដើម្បីឲ្យបានជា កុំឲ្យមកក្នុងថ្ងៃសប្ប័ទឡើយ»។
15
ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «មនុស្សមានពុតអើយ តើអ្នករាល់គ្នាមិនស្រាយគោ ស្រាយលាពីចំណង ដឹកទៅឲ្យផឹកទឹក នៅថ្ងៃសប្ប័ទទេឬ?
16
ឯស្ត្រីនេះ ជាពូជលោកអ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់ដប់ប្រាំបីឆ្នាំមកហើយ ដូច្នេះ តើមិនគួរនឹងស្រាយឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬអី?»
17
កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ អ្នកប្រឆាំងនឹងព្រះអង្គក៏អៀនខ្មាសគ្រប់គ្នា តែបណ្តាជនទាំងមូល គេមានចិត្តអរសប្បាយនឹងគ្រប់ទាំងការអស្ចារ្យដែលព្រះអង្គបានធ្វើ។
18
ព្រះអង្គមានព្រះបន្ទូលថា៖ «តើព្រះរាជ្យរបស់ព្រះធៀបដូចជាអ្វី តើត្រូវយកអ្វីមកផ្ទឹមនឹងព្រះរាជ្យ?
19
ព្រះរាជ្យរបស់ព្រះប្រៀបដូចជាគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់យកទៅដាំក្នុងសួនច្បារ គ្រាប់ពូជនោះដុះឡើង ទៅជាដើមឈើមួយ ហើយសត្វហើរលើអាកាសក៏មកធ្វើសម្បុកនៅតាមមែករបស់វា»។
20
ព្រះអង្គក៏មានព្រះបន្ទូលទៀតថា៖ «តើគួរឲ្យខ្ញុំធៀបព្រះរាជ្យរបស់ព្រះដូចជាអ្វី?
21
ព្រះរាជ្យរបស់ព្រះប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ ទាល់តែដោរឡើងសព្វទាំងអស់»។
22
ព្រះយេស៊ូវក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយតម្រង់ឆ្ពោះទៅក្រុងយេរូសាឡិម។
23
មានមនុស្សម្នាក់ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតិចតួចប៉ុណ្ណោះឬ?» តែព្រះអង្គមានព្រះបន្ទូលទៅគេថា៖
24
«ចូរខំប្រឹងឲ្យអស់ពីចិត្ត ដើម្បីបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងចូលដែរ តែនឹងចូលមិនបានទេ។
25
កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារ ហើយអ្នករាល់គ្នានឹងចាប់ផ្តើមឈរនៅខាងក្រៅ គោះទ្វារទូលថា "ឱព្រះអម្ចាស់អើយ សូមបើកឲ្យយើងខ្ញុំផង"។ ព្រះអង្គនឹងមានព្រះបន្ទូលឆ្លើយថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ"។
26
ពេលអ្នករាល់គ្នានឹងចាប់ផ្តើមទូលថា "យើងខ្ញុំធ្លាប់ទទួលទានជាមួយព្រះអង្គ ហើយព្រះអង្គក៏បានបង្រៀនយើងខ្ញុំនៅតាមផ្លូវដែរ"។
27
ប៉ុន្តែ ព្រះអង្គនឹងមានព្រះបន្ទូលថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ ចូរថយចេញពីយើងទៅ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ"។
28
នៅទីនោះ នឹងយំ ហើយសង្កៀតធ្មេញ នៅពេលអ្នករាល់គ្នាបានឃើញលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងព្រះរាជ្យរបស់ព្រះ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវបោះចោលទៅក្រៅ។
29
ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង មកអង្គុយក្នុងព្រះរាជ្យរបស់ព្រះដែរ។
30
ហើយមើល៍! នឹងមានអ្នកក្រោយទៅជាមុន និងអ្នកមុនទៅជាក្រោយវិញ»។
31
នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា៖ «ចូរថយចេញពីនេះទៅ ដ្បិតព្រះបាទហេរ៉ូឌចង់សម្លាប់លោក»។
32
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា "មើល៍! ខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ និងថ្ងៃស្អែក ដល់ថ្ងៃទីបី ខ្ញុំនឹងបានសម្រេចកិច្ចការរបស់ខ្ញុំហើយ។
33
ប៉ុន្តែ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក និងខានស្អែកទៀត ខ្ញុំត្រូវដើរតាមផ្លូវរបស់ខ្ញុំ ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស នៅខាងក្រៅក្រុងយេរូសាឡិមឡើយ"។
34
ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសម្លាប់ពួកហោរា ហើយគប់ដុំថ្មលើអស់អ្នកដែលបានចាត់មកឯងអើយ តើប៉ុន្មានដងហើយ ដែលយើងចង់ប្រមូលកូនរបស់ឯង ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះ។
35
មើល៍! ផ្ទះរបស់ឯងរាល់គ្នាត្រូវចោលស្ងាត់ឈឹង ហើយយើងប្រាប់ឯងរាល់គ្នាថា ឯងរាល់គ្នានឹងមិនឃើញយើងទៀតឡើយ រហូតដល់ពេលឯងរាល់គ្នាពោលថា "ព្រះអង្គដែលយាងមក ក្នុងនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ"» ។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24