bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Luke 16
Luke 16
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
1
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា៖ «មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកមើលខុសត្រូវលើរបស់ទ្រព្យសម្បត្តិរបស់លោកថា អ្នកនោះចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន។
2
គាត់ក៏ហៅអ្នកនោះមកសួរថា "តើរឿងដែលខ្ញុំបានឮគេនិយាយពីអ្នក នោះយ៉ាងណាដែរ? ចូរយកបញ្ជីពីការចាត់ចែងរបស់អ្នកមកឲ្យខ្ញុំ ព្រោះអ្នកមិនអាចធ្វើជាអ្នកចាត់ការរបស់យើងតទៅទៀតបានទេ"។
3
អ្នកចាត់ការនោះគិតក្នុងចិត្តថា "តើខ្ញុំត្រូវធ្វើយ៉ាងណា? ដ្បិតចៅហ្វាយខ្ញុំគិតដកការត្រួតត្រានេះពីខ្ញុំហើយ ខ្ញុំគ្មានកម្លាំងទៅកាប់ដីទេ បើដើរសុំទាន ក៏ខ្មាសគេដែរ។
4
ខ្ញុំដឹងថាខ្ញុំត្រូវធ្វើអ្វីហើយ ដើម្បីបើកាលណាលោកបណ្តេញខ្ញុំចេញពីការត្រួតត្រានេះ ខ្ញុំនឹងមានគេទទួលខ្ញុំ ឲ្យទៅនៅផ្ទះគេមិនខាន"។
5
គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក ម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា "តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន"?
6
អ្នកនោះឆ្លើយថា "ជំពាក់ប្រេងមួយរយប៉ោត" រួចគាត់ប្រាប់អ្នកនោះថា "ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់ហាសិបវិញ ជាប្រញាប់ទៅ"។
7
គាត់សួរទៅម្នាក់ទៀតថា "ចុះអ្នក តើជំពាក់ប៉ុន្មាន?" អ្នកនោះឆ្លើយថា "ជំពាក់ស្រូវមួយរយហាប" គាត់ប្រាប់អ្នកនោះថា "ចូរយកសំបុត្រអ្នក ទៅសរសេរដាក់ប៉ែតសិបវិញទៅ"។
8
ចៅហ្វាយក៏សរសើរអ្នកមើលខុសត្រូវទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់លោកីយ៍នេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ពន្លឺទៅទៀត។
9
ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្តសម្លាញ់ដល់ខ្លួន ដើម្បីកាលណាទ្រព្យនោះរលាយសូន្យទៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ។
10
អ្នកណាដែលស្មោះត្រង់ក្នុងកិច្ចការតូចបំផុត នោះឈ្មោះថា ស្មោះត្រង់ក្នុងកិច្ចការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងកិច្ចការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងកិច្ចការធំដែរ។
11
ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ចំពោះទ្រព្យសម្បត្តិរបស់លោកីយ៍ទេ តើអ្នកណាអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដ ទុកនឹងអ្នករាល់គ្នាបាន?
12
ហើយបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិអ្នកដទៃទេ តើអ្នកណានឹងឲ្យអ្វីដាច់ជារបស់អ្នកបាន?
13
គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតបាវបម្រើនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬនឹងកាន់ខាងមួយ ហើយមើលងាយមួយ ដូច្នេះ អ្នករាល់គ្នាក៏ពុំអាចបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
14
ពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ ក៏បានស្តាប់គ្រប់សេចក្តីទាំងនោះដែរ ហើយគេចំអកឲ្យព្រះអង្គ។
15
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកសម្តែងខ្លួនថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
16
មានក្រឹត្យវិន័យ និងទំនាយរបស់ពួកហោរា រហូតមកដល់លោកយ៉ូហាន តាំងពីនោះមក គេបានផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះទូទៅ ហើយមនុស្សទាំងអស់កំពុងតែខំប្រឹងចូល។
17
ប៉ុន្តែ ដែលផ្ទៃមេឃ និងផែនដីបាត់ទៅ នោះងាយជាជាងបាត់ក្បៀសមួយ ក្នុងក្រឹត្យវិន័យទៅទៀត។
18
អស់អ្នកណាដែលលែងប្រពន្ធ ទៅយកមួយទៀត នោះឈ្មោះថាប្រព្រឹត្តអំពើផិតក្បត់ ហើយអស់អ្នកណាដែលយកស្ត្រីប្តីលែង នោះក៏ឈ្មោះថាប្រព្រឹត្តអំពើផិតក្បត់ដែរ»។
19
«មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងសំពត់ទេសឯកយ៉ាងម៉ដ្ត ហើយជប់លៀងយ៉ាងអធិកអធមរាល់ថ្ងៃ។
20
ក៏មានបុរសម្នាក់ជាអ្នកក្រ ឈ្មោះឡាសារ កើតដំបៅពេញខ្លួន គេយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ។
21
គាត់ប្រាថ្នាចង់ចម្អែតពោះ ដោយកម្ទេចអាហារដែលធ្លាក់ពីតុអ្នកមាននោះណាស់ ហើយមានឆ្កែមកលិឍដំបៅគាត់ទៀតផង។
22
ក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតាយកគាត់ទៅនៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ទៅដែរ ហើយគេយកទៅកប់។
23
គាត់រងទុក្ខវេទនានៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបមុខឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ហើយឡាសារនៅក្បែរលោក។
24
គាត់ស្រែកឡើងថា "ឱលោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតនៅក្នុងភ្លើងនេះ ខ្ញុំវេទនាណាស់"។
25
តែលោកអ័ប្រាហាំឆ្លើយថា "កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់ ឯងបានទទួលសុទ្ធតែសេចក្តីល្អ ឯឡាសារបានតែសេចក្តីអាក្រក់ ឥឡូវនេះ គាត់បានក្សាន្តចិត្តហើយ តែឯងវិញត្រូវវេទនា។
26
ម្យ៉ាងទៀត មានជង្ហុកមួយយ៉ាងធំ ស្ថិតនៅកណ្តាលរវាងយើងនឹងឯងរាល់គ្នា ហើយគ្មានអ្នកណាអាចឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើងបានឡើយ"។
27
គាត់ក៏និយាយថា "លោកឪពុកអើយ បើដូច្នេះ សូមលោកចាត់គាត់ឲ្យទៅផ្ទះរបស់ឪពុកខ្ញុំផង
28
ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់ សូមឲ្យគាត់ទៅប្រាប់គេឲ្យដឹងខ្លួនផង ក្រែងលោគេភ្លាត់មកក្នុងកន្លែងវេទនានេះដែរ"។
29
លោកអ័ប្រាហាំឆ្លើយថា "គេមានលោកម៉ូសេ និងពួកហោរាហើយ ចូរឲ្យគេស្តាប់តាមលោកទាំងនោះចុះ"។
30
តែគាត់ប្រកែកថា "ទេ លោកឪពុកអ័ប្រាហាំអើយ បើមានអ្នកណាពីពួកមនុស្សស្លាប់ទៅប្រាប់គេវិញ នោះគេនឹងប្រែចិត្តជាមិនខាន"។
31
លោកឆ្លើយទៅគាត់ថា "បើគេមិនព្រមស្តាប់លោកម៉ូសេ និងពួកហោរាទេ ទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ"»។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24