bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Luke 5
Luke 5
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 6 →
1
កាលព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត ប្រជាជនប្រជ្រៀតគ្នាចូលមករកព្រះអង្គ ដើម្បីស្តាប់ព្រះបន្ទូល។
2
ព្រះអង្គទតឃើញទូកពីរចតនៅមាត់បឹង តែពួកអ្នកនេសាទបានចេញពីទូកទៅលាងអួនរបស់គេអស់ហើយ។
3
ព្រះអង្គយាងចុះទៅក្នុងទូកមួយនោះ ជាទូករបស់ស៊ីម៉ូន ក៏សុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គក៏គង់ចុះ ហើយបង្រៀនបណ្ដាជនពីក្នុងទូកនោះ។
4
លុះបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «ចូរចេញទូកទៅទឹកជ្រៅ ហើយទម្លាក់អួនចាប់ត្រីចុះ»។
5
ស៊ីម៉ូនទូលតបថា៖ «លោកគ្រូ យើងខ្ញុំខំអូសអួនពេញមួយយប់ ចាប់មិនបានត្រីសោះ តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។
6
កាលគេបានធ្វើដូច្នេះ គេក៏ចាប់បានត្រីយ៉ាងច្រើនសន្ធឹក រហូតដល់អួនរបស់គេស្ទើរតែនឹងធ្លាយ។
7
ដូច្នេះ គេបក់ដៃហៅគូកនដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ គេក៏មក ហើយចាប់ដាក់បានពេញទូកទាំងពីរ រហូតស្ទើរតែនឹងលិច។
8
ប៉ុន្ដែ កាលស៊ីម៉ូន-ពេត្រុសបានឃើញដូច្នោះ គាត់ក៏ក្រាបទៀបព្រះជង្ឃព្រះយេស៊ូវ ទូលថា៖ «ព្រះអម្ចាស់អើយ សូមយាងឲ្យឆ្ងាយពីទូលបង្គំទៅ ដ្បិតទូលបង្គំជាមនុស្សមានបាប!»។
9
ដ្បិតគាត់ និងអស់អ្នកនៅជាមួយ មានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងត្រីដែលគេចាប់បាន
10
ហើយយ៉ាកុប និងយ៉ូហាន ជាកូនសេបេដេ ដែលជាដៃគូជាមួយស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ តែព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «កុំខ្លាចអី ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។
11
កាលគេបានអូសទូកមកដល់មាត់ច្រាំង គេក៏ទុកចោលអ្វីៗទាំងអស់ ហើយដើរតាមព្រះអង្គទៅ។
12
ពេលមួយ កាលព្រះយេស៊ូវគង់នៅក្នុងក្រុងមួយ មានមនុស្សម្នាក់កើតឃ្លង់ពេញខ្លួនបានចូលមក។ ពេលគាត់ឃើញព្រះអង្គ គាត់ក្រាបចុះមុខដល់ដី ទូលអង្វរថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។
13
ព្រះយេស៊ូវក៏លូកព្រះហស្តទៅពាល់គាត់ ដោយមានព្រះបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ ឃ្លង់ចេញពីគាត់ភ្លាម។
14
ព្រះអង្គហាមគាត់មិនឲ្យប្រាប់អ្នកណាឡើយ តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅបង្ហាញខ្លួនដល់សង្ឃវិញ ហើយថ្វាយតង្វាយដោយព្រោះអ្នកបានជាស្អាត ដូចលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក»។
15
ប៉ុន្តែ ដំណឹងអំពីព្រះអង្គឮសុសសាយកាន់តែខ្លាំងឡើង ហើយមហាជនជាច្រើនមកប្រជុំគ្នាស្តាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់គេ។
16
ប៉ុន្តែ ព្រះអង្គបានយាងចេញទៅកន្លែងស្ងាត់ ហើយអធិស្ឋានវិញ។
17
ថ្ងៃមួយ កាលព្រះអង្គកំពុងតែបង្រៀន មានពួកផារិស៊ី និងពួកគ្រូវិន័យអង្គុយនៅទីនោះ។ អ្នកទាំងនោះមកពីគ្រប់ភូមិនៅស្រុកកាលីឡេ ស្រុកយូដា និងក្រុងយេរូសាឡិម ហើយព្រះចេស្តារបស់ព្រះអម្ចាស់នៅជាមួយព្រះអង្គ ដើម្បីប្រោសឲ្យជា
18
ហើយមើល៍ មានគេសែងបុរសស្លាប់ដៃស្លាប់ជើងម្នាក់ដេកលើគ្រែមក។ គេព្យាយាមនាំគាត់ចូលមកដាក់នៅមុខព្រះយេស៊ូវ
19
តែគេរកផ្លូវនាំគាត់ចូលពុំបានសោះ ដោយព្រោះមហាជន។ គេក៏ឡើងទៅលើ រើដំបូលផ្ទះ ហើយសម្រូតគាត់ចុះទាំងគ្រែស្នែង ចំកណ្តាលចំណោមមនុស្ស នៅពីមុខព្រះយេស៊ូវ។
20
ពេលព្រះអង្គឃើញជំនឿរបស់គេ នោះទ្រង់មានព្រះបន្ទូលថា៖ «អ្នកអើយ បាបអ្នកបានទទួលការអត់ទោសហើយ»។
21
ពេលនោះ ពួកអាចារ្យ និងពួកផារិស៊ីចាប់ផ្ដើមរិះគិតគ្នាថា៖ «តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ? ក្រៅពីព្រះមួយអង្គ តើអ្នកណាអាចអត់ទោសបាបបាន?»
22
កាលព្រះយេស៊ូវជ្រាបគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ?
23
ដ្បិតដែលថា៖ "បាបអ្នកបានទទួលការអត់ទោសហើយ" ឬថា "ចូរក្រោកឡើង ហើយដើរទៅ" តើពាក្យណាមួយស្រួលនិយាយជាង?»
24
ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើង) ខ្ញុំប្រាប់អ្នកថា៖ «ចូរក្រោកឡើង ហើយយកគ្រែរបស់អ្នកដើរទៅផ្ទះទៅ»។
25
រំពេចនោះ គាត់ក៏ក្រោកឈរឡើងនៅមុខគេ លើកគ្រែដែលគាត់បានដេក ហើយដើរទៅផ្ទះ ទាំងសរសើរតម្កើងព្រះ។
26
គេទាំងអស់គ្នាកើតមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយគេសរសើរតម្កើងព្រះ ទាំងចិត្តស្ញប់ស្ញែងជាខ្លាំងថា៖ «យើងបានឃើញហេតុការណ៍ចម្លែកណាស់នៅថ្ងៃនេះ»។
27
ក្រោយហេតុការណ៍ទាំងនេះ ព្រះអង្គក៏យាងចេញទៅ ហើយឃើញអ្នកទារពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។
28
គាត់ក៏ក្រោកឡើង ទុកអ្វីៗទាំងអស់ចោល ហើយដើរតាមព្រះអង្គទៅ។
29
បន្ទាប់មក លេវីបានរៀបជប់លៀងយ៉ាងធំថ្វាយព្រះអង្គនៅផ្ទះរបស់គាត់ ហើយមានអ្នកទារពន្ធច្រើនកុះករ ព្រមទាំងមនុស្សឯទៀតអង្គុយរួមតុជាមួយពួកគេ។
30
ពួកអាចារ្យ និងពួកផារិស៊ីរអ៊ូរទាំប្រាប់សិស្សព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នកបរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»
31
ព្រះយេស៊ូវតបទៅគេថា៖ «អស់អ្នកដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកដែលឈឺប៉ុណ្ណោះដែលត្រូវការ។
32
ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សបាបឲ្យប្រែចិត្តវិញ»។
33
បន្ទាប់មក គេទូលព្រះអង្គថា៖ «ពួកសិស្សរបស់លោកយ៉ូហានតមអាហារ ហើយអធិស្ឋានជាញឹកញាប់ ដូចជាសិស្សរបស់ពួកផារិស៊ីដែរ តែសិស្សរបស់លោក បែរជាស៊ីផឹកទៅវិញ»។
34
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលកូនកំលោះកំពុងនៅជាមួយ តើអាចឲ្យពួកភ្ញៀវតមអាហារបានដែរឬ?
35
ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះ នឹងត្រូវដកយកចេញពីគេទៅ ហើយពេលនោះ គេនឹងតមអាហារវិញ»។
36
ព្រះអង្គក៏មានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបថា៖ «គ្មានអ្នកណាហែកយកក្រណាត់ថ្មី មកប៉ះអាវចាស់ទេ ធ្វើដូច្នេះក្រណាត់ថ្មីនឹងត្រូវរហែក ហើយបំណាស់ដែលយកពីក្រណាត់ថ្មី ក៏មិនសមនឹងអាវចាស់ដែរ។
37
គ្មានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រាទំពាំងបាយជូរថ្មីនឹងធ្វើឲ្យថង់ស្បែកផ្ទុះ រួចធ្លាយស្រាចេញមក ហើយថង់ស្បែកនឹងត្រូវខូចខាតមិនខាន។
38
ប៉ុន្ដែ ស្រាទំពាំងបាយជូរថ្មីត្រូវដាក់ទៅក្នុងថង់ស្បែកថ្មីវិញ។
39
កាលបានផឹកស្រាទំពាំងបាយជូរចាស់ហើយ គ្មានអ្នកណាចង់ផឹកស្រាថ្មីទេ ដ្បិតគេពោលថា "ស្រាចាស់ឆ្ងាញ់ជាង"» ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24