bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Chronicles 16
1 Chronicles 16
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 17 →
1
គេនាំយកហឹបនៃព្រះមក ដាក់នៅកណ្តាលត្រសាល ដែលដាវីឌបានដំឡើងទុកសំរាប់ រួចក៏ថ្វាយដង្វាយដុត នឹងដង្វាយមេត្រី នៅចំពោះព្រះ
2
កាលដាវីឌបានថ្វាយដង្វាយដុត នឹងដង្វាយមេត្រីទាំងនោះរួចហើយ នោះទ្រង់ក៏ប្រទានពរដល់ពួកជន ដោយនូវព្រះនាមព្រះយេហូវ៉ា
3
រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ នឹងផ្លែទំពាំងបាយជូរ១ផែន ឲ្យដល់សាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា ទាំងប្រុសទាំងស្រី។
4
ទ្រង់ក៏ដំរូវពួកលេវីខ្លះ ឲ្យធ្វើការងារនៅចំពោះហឹបនៃព្រះយេហូវ៉ា ដើម្បីនឹងរំឭក អរព្រះគុណ ហើយនឹងសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
5
គឺអេសាភជាមេ ហើយបន្ទាប់មកមានសាការី យីអែល សេមីរ៉ាម៉ូត យេហ៊ីអែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដំម នឹងយីអែល សុទ្ធតែកាន់ពិណ នឹងស៊ុង ហើយអេសាភជាអ្នកវាយឈឹងឲ្យឮរងំ
6
ឯបេណាយ៉ា នឹងយ៉ាហាសៀល ជាពួកសង្ឃ ក៏ផ្លុំត្រែជានិច្ច នៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះ។
7
នៅថ្ងៃនោះឯង ដាវីឌបានបង្គាប់មុនដំបូង ឲ្យមានការអរព្រះគុណដល់ព្រះយេហូវ៉ា ដោយសារអេសាភ នឹងពួកបងប្អូនលោកថា
8
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍
9
ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
10
ចូរមានចិត្តរីករាយ ដោយនូវព្រះនាមបរិសុទ្ធរបស់ទ្រង់ ចូរឲ្យអស់អ្នក ដែលស្វែងរកព្រះយេហូវ៉ា មានចិត្តអរសប្បាយឡើង
11
ចូរសង្កិនរកព្រះយេហូវ៉ា នឹងឥទ្ធានុភាពរបស់ទ្រង់ ចូររកព្រះភ័ក្ត្រទ្រង់ជានិច្ច
12
ចូរនឹកចាំពីអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើ គឺពីការចំឡែករបស់ទ្រង់ នឹងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឱស្ឋទ្រង់មក
13
ឱអ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល ជាពួកបំរើទ្រង់ គឺពួកកូនចៅយ៉ាកុប ជាពួកអ្នកជ្រើសរើសរបស់ទ្រង់អើយ
14
ទ្រង់ជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សេចក្ដីបញ្ញត្តទាំងប៉ុន្មាននៃទ្រង់ នៅពេញពាសលើផែនដី
15
ចូរនឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ជាដរាប គឺជាព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ
16
ជាសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងអ័ប្រាហាំ ហើយជាសេចក្ដីសំបថ ដែលទ្រង់បានស្បថនឹងអ៊ីសាក
17
ព្រមទាំងបញ្ជាក់សេចក្ដីនោះឯង ទុកជាច្បាប់ដល់យ៉ាកុប ហើយដល់អ៊ីស្រាអែល សំរាប់ជាសញ្ញាដ៏នៅអស់កល្បជានិច្ច
18
ដោយបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង
19
ក្នុងកាលដែលអ្នករាល់គ្នានៅគ្នាតិចនៅឡើយ គឺមានគ្នាតិចណាស់ ក៏គ្រាន់តែស្នាក់នៅស្រុកនេះប៉ុណ្ណោះផង
20
គេចេញដំណើរពីនគរ១ទៅនគរ១ ហើយពីសាសន៍១ដល់សាសន៍១ទៀត
21
ទ្រង់មិនបើកឲ្យមនុស្សណាសង្កត់សង្កិនគេឡើយ ទ្រង់បានបន្ទោសដល់ទាំងពួកស្តេចដោយព្រោះគេផង
22
ដោយបន្ទូលថា កុំពាល់ពួកដែលអញបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់អញដែរ
23
ឱលោកីយទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសំដែងពីសេចក្ដីសង្គ្រោះរបស់ទ្រង់រាល់ៗថ្ងៃ
24
ចូរថ្លែងប្រាប់ពីសិរីល្អនៃទ្រង់ នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍
25
ដ្បិតព្រះយេហូវ៉ាទ្រង់ជាធំ ក៏គួរសរសើរណាស់ ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ
26
ពីព្រោះអស់ទាំងព្រះនៃសាសន៍ដទៃ សុទ្ធតែជារូបទទេ តែឯព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ
27
ឯសេចក្ដីរុងរឿង ហើយសិរីលំអ នោះនៅចំពោះទ្រង់ ឥទ្ធានុភាពនឹងសេចក្ដីអំណរក៏នៅទីកន្លែងរបស់ទ្រង់
28
ឱអស់ទាំងសាសន៍អើយ ចូរទទួលថ្លែងពីព្រះយេហូវ៉ា ចូរទទួលថ្លែងប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានសិរីល្អ នឹងព្រះចេស្តា
29
ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមទ្រង់ ចូរនាំយកដង្វាយ១មកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ទ្រង់ ដោយសិរីលំអនៃសេចក្ដីបរិសុទ្ធ
30
គ្រប់ផែនដីអើយ ចូរភ័យញ័រនៅចំពោះទ្រង់ចុះ ឯលោកីយ នោះក៏បានតាំងជាមាំមួនហើយ នឹងកក្រើករញ្ជួយមិនបានឡើយ
31
ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានត្រេកអរឡើង ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា ព្រះយេហូវ៉ាទ្រង់សោយរាជ្យ
32
ចូរឲ្យសមុទ្រ នឹងបណ្តាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចំការ នឹងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង
33
ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ នៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំនះផែនដី
34
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច
35
ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធនៃទ្រង់ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរដំកើងដល់ទ្រង់
36
សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ ស្រេចហើយ បណ្តាជនទាំងអស់គ្នាក៏ទទួលឡើងថា អាម៉ែន ហើយក៏សរសើរដំកើងដល់ព្រះយេហូវ៉ាដែរ។
37
ដូច្នេះ ដាវីឌទ្រង់ទុកឲ្យអេសាភ នឹងបងប្អូនលោកនៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការ រាល់តែថ្ងៃជានិច្ច
38
ឯអូបិឌ-អេដំម ជាកូនយេឌូថិន នឹងហូសា ព្រមទាំងបងប្អូនលោកចំនួន៦៨នាក់ បានតាំងឡើងឲ្យធ្វើជាអ្នកឆ្មាំទ្វារ
39
ចំណែកសាដុកដ៏ជាសង្ឃ នឹងបងប្អូនលោក ជាពួកសង្ឃ បានតាំងឲ្យនៅមុខរោងឧបោសថនៃព្រះយេហូវ៉ា ដែលនៅលើទីខ្ពស់ត្រង់គីបៀន
40
ដើម្បីនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលសំរាប់ដង្វាយដុត រាល់ព្រឹករាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដី ដែលបានចែងទុកមកក្នុងក្រិត្យវិន័យព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់ដល់ពួកអ៊ីស្រាអែល
41
មានទាំងហេម៉ាន នឹងយេឌូថិននៅជាមួយដែរ ព្រមទាំងពួកអ្នកឯទៀត ដែលបានដំរូវដោយឈ្មោះផង ដើម្បីនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសទ្រង់នៅអស់កល្បជានិច្ច
42
ហេម៉ាន នឹងយេឌូថិននេះ គេមានត្រែនឹងឈឹង សំរាប់ពួកអ្នកភ្លេង នឹងប្រដាប់ឯទៀតសំរាប់ប្រកបភ្លេងថ្វាយព្រះ ហើយពួកកូនចៅយេឌូថិន គេនៅត្រង់មាត់ទ្វារ
43
រួចបណ្តាជនក៏វិលទៅផ្ទះគេរៀងខ្លួនទៅ ហើយដាវីឌទ្រង់ក៏ត្រឡប់ទៅ ដើម្បីឲ្យពរដល់ពួកវង្សាញាតិរបស់ទ្រង់។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29