bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Chronicles 4
1 Chronicles 4
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 5 →
1
ឯកូនរបស់យូដា គឺពេរេស ហេស្រុន កើមី ហ៊ើរ នឹងសូបាល
2
ឯរីអាយ៉ា ជាកូនសូបាល គាត់បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ នឹងឡាហាឌ នេះហើយជាគ្រួនៃពួកសូរ៉ាត
3
ឯពួកអ្នកដែលកើតពីឪពុករបស់អេថាម គឺយេសរាល យីសម៉ា នឹងយីឌបាស ហើយប្អូនស្រីរបស់គេ នាងឈ្មោះហាសលែល-ពូនី
4
ឯពេនួលជាអ្នកតាំងក្រុងកេដោរ ហើយអេស៊ើរជាអ្នកតាំងក្រុងហ៊ូសា នោះសុទ្ធតែជាកូនចៅរបស់ហ៊ើរ ជាកូនច្បងនៃនាងអេប្រាតា ហើយជាអ្នកតាំងក្រុងបេថ្លេហិម។
5
ឯអាសហ៊ើរ ជាអ្នកតាំងក្រុងត្កូអា គាត់មានប្រពន្ធ២ មួយឈ្មោះហេឡា ហើយមួយឈ្មោះណាអារ៉ា
6
នាងណាអារ៉ាបង្កើតបានអ័ហ៊ូសាម ហេភើរ ថេម៉ានី នឹងអ័ហាសថារីឲ្យគាត់ នោះសុទ្ធតែជាកូនរបស់នាងណាអារ៉ាទាំងប៉ុន្មាន
7
ឯកូនរបស់ហេឡា គឺសេរ៉ែត សូហារ នឹងអេតណាន
8
ឯកោស គាត់បង្កើតអ័នូប នឹងសូបេបា ហើយនឹងគ្រួអ័ខាហែល ជាកូនហារូម។
9
ឯយ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា ពីព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ
10
យ៉ាបេសនេះ គាត់បានអំពាវនាវ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា ឱបើទ្រង់នឹងប្រទានពរមកទូលបង្គំទៅអេះ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំ ឲ្យទូលាយឡើង ហើយឲ្យព្រះហស្តទ្រង់បាននៅជាមួយនឹងទូលបង្គំ ដើម្បីនឹងរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ ប្រយោជន៍មិនឲ្យទូលបង្គំកើតចិត្តព្រួយ ព្រះទ្រង់ក៏ប្រោសប្រទានដល់គាត់ដូចជាបានសូម
11
ឯកេលូបជាប្អូនស៊ូហា គាត់បង្កើតមហ៊ារ ដែលជាឪពុកអែសថូន
12
អែសថូនបង្កើតបេត-រ៉ាផា ផាសេហា នឹងថេហ៊ីណា ដែលជាអ្នកតាំងក្រុងណាហាស នោះសុទ្ធតែជាពួកអ្នកនៅត្រង់រេកា
13
ឯកូនរបស់កេណាស គឺអូធ្នាល នឹងសេរ៉ាយ៉ា កូនរបស់អូធ្នាល គឺហាថាត
14
ឯមេវណូថាយ គាត់បង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាអ្នកតាំងដំបន់នៃពួកនៅច្រកភ្នំហារ៉ាស៊ីម ពីព្រោះគេសុទ្ធតែជាពួកជាងរចនា
15
ឯកូនរបស់កាលែប ជាកូនយេភូនេ គឺអ៊ីរូវ អេឡា នឹងណាអាម ឯកូនរបស់អេឡា គឺកេណាស
16
ឯកូនរបស់យេហាលែល គឺស៊ីភ ស៊ីផា ធារីយ៉ា នឹងអ័សើរ៉ែល
17
ឯកូនរបស់អែសរ៉ា គឺយេធើ ម៉ារេឌ អេភើរ នឹងយ៉ាឡូន ហើយប្រពន្ធរបស់ម៉ារេឌបង្កើតបានម៉ារាម សាម៉ាយ នឹងយីសបា ដែលជាអ្នកតាំងក្រុងអែសធេម៉ូរ
18
ឯប្រពន្ធគាត់ ដែលជាសាសន៍យូដា នាងបង្កើតយេរេឌជាអ្នកតាំងក្រុងកេដោរ នឹងហេប៊ើរ ជាអ្នកតាំងក្រុងសូគរ ហើយយេគូធាល ជាអ្នកតាំងក្រុងសាណូអា នេះសុទ្ធតែជាកូនរបស់ប៊ីធា បុត្រីផារ៉ោន ដែលយេរេឌបានយកធ្វើជាប្រពន្ធ
19
ឯកូនរបស់ប្រពន្ធហូឌា ដែលជាប្អូនស្រីណាហាំ នោះជាពួកអ្នកតាំងក្រុងកៃឡា ជាស្រុករបស់ពួកកាមីត នឹងក្រុងអែសធេម៉ូរ ជាស្រុករបស់ពួកម៉ាកាធី
20
ឯកូនរបស់ស៊ីម៉ូន គឺអាំណូន រីនណា បេន-ហាណាន់ នឹងធីឡូន ឯកូនរបស់អ៊ីស៊ី គឺសូហេត នឹងបេន-សូហេត។
21
ឯកូនរបស់សេឡា ដែលជាកូនយូដា គឺអ៊ើរ ជាអ្នកតាំងក្រុងលេកា ហើយឡាអាដា ជាអ្នកតាំងក្រុងម៉ារីសា ហើយជាមេអស់ទាំងគ្រួនៃពួកអ្នក ដែលត្បាញសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ក្នុងវង្សរបស់អាសបេអា
22
ព្រមទាំងពួកយ៉ូគីម ជាពួកអ្នកដែលនៅកូសេបា ហើយយ៉ូអាស នឹងសារ៉ាប ជាអ្នកដែលមានអំណាចនៅស្រុកម៉ូអាប់ ហើយយ៉ាស៊ូប៊ី-លេហែម ឯបញ្ជីនេះតមកពីចាស់បុរាណ
23
ពួកអ្នកទាំងនេះជាពួកជាងស្មូន ហើយក៏នៅកណ្តាលដំណាំនឹងសួនច្បារ គេអាស្រ័យនៅទីនោះជិតស្តេច ដើម្បីធ្វើការថ្វាយទ្រង់។
24
ឯកូនរបស់ស៊ីម្មាន គឺនេមួល យ៉ាមីន យ៉ាគិន សេរ៉ាស នឹងសូល
25
សូលមានកូនឈ្មោះសាលូមៗ មានកូនឈ្មោះមីបសាមៗ មានកូនឈ្មោះមីសម៉ា
26
មីសម៉ាមានកូនឈ្មោះហាមូអែលៗ មានកូនឈ្មោះសាគើរៗមានកូនឈ្មោះស៊ីម៉ាយ
27
ឯស៊ីម៉ាយ គាត់មានកូនប្រុស១៦នាក់ ហើយនឹងកូនស្រី៦ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មានមិនបានចំរើន ដូចជាពួកកូនចៅយូដាទេ
28
អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល
29
ប៊ីលហា អេសែម ថូឡាឌ
30
បេធួល ហោម៉ា ស៊ីកឡាក់
31
បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម នេះហើយជាទីក្រុងរបស់គេ ដរាបដល់រាជ្យដាវីឌ
32
ហើយភូមិរបស់គេទាំងអស់មាន៥ គឺអេថាម អាយីន រីម៉ូន ថូកែន នឹងអេសាន
33
ព្រមទាំងភូមិដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ក្រុងបាលផង នេះជាទីលំនៅរបស់គេ នឹងដំណគេតមក
34
ឯមសូបាប់ យ៉ាមលេក នឹងយ៉ូសា ជាកូនអ័ម៉ាសា
35
ហើយយ៉ូអែល នឹងយេហ៊ូវ ជាកូនយ៉ូស៊ីបយ៉ា ដែលជាកូនសេរ៉ាយ៉ា ជាកូនអ័ស៊ីអែល
36
ហើយអេលីយ៉ូន៉ាយ យ្អាកូបា យេសូហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា
37
នឹងស៊ីសា ជាកូនស៊ីភី ដែលជាកូនអ័ឡូន ជាកូនយេដាយ៉ា ជាកូនស៊ីមរី ដែលជាកូនសេម៉ាយ៉ា
38
អ្នកទាំងនោះដែលមានឈ្មោះកត់ទុកហើយ សុទ្ធតែជាអ្នកប្រធានក្នុងគ្រួគេ ហើយពួកវង្សនៃឰយុកោគេ ក៏ចំរើនជាច្រើនឡើង។
39
ពួកនោះបានទៅឯទ្វារចូលស្រុកកេដោរ គឺខាងកើតច្រកភ្នំ ដើម្បីស្វែងរកស្មៅ សំរាប់ចិញ្ចឹមហ្វូងសត្វ
40
នៅទីនោះ គេឃើញមានស្មៅបរិបូរល្អ ស្រុកនោះក៏ធំទូលាយ ហើយសុខស្រួលផង ដ្បិតពួកសាសន៍ហាំបាននៅឯនោះពីដើម
41
ហើយពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមក នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញត្រសាលគេ នឹងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃនេះ រួចតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសំរាប់ហ្វូងសត្វ
42
ហើយពួកកូនចៅស៊ីម្មាន៥០០នាក់ ក៏ទៅឯស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា នឹងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេគេ
43
ហើយគេប្រហារសំណល់ពួកអាម៉ាលេក ដែលបានរួចជីវិតនៅ រួចក៏តាំងទីលំនៅគេនៅស្រុកនោះ រហូតដល់សព្វថ្ងៃនេះ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29