bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Chronicles 19
1 Chronicles 19
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 20 →
1
ក្រោយនោះមក ណាហាស ជាស្តេចពួកកូនចៅអាំម៉ូន ទ្រង់សុគតទៅ ហើយបុត្រាទ្រង់ក៏ឡើងសោយរាជ្យជំនួស
2
នោះដាវីឌទ្រង់ព្រះដំរិះថា អញនឹងសំដែងសេចក្ដីសប្បុរសដល់ហានូន ជាកូនណាហាស ដ្បិតឪពុកបានសំដែងសេចក្ដីសប្បុរសដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូត ឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌ ក៏ចូលទៅក្នុងស្រុករបស់ពួកកូនចៅអាំម៉ូន ដល់ហានូន ដើម្បីជួយកំសាន្តទុក្ខទ្រង់
3
ប៉ុន្តែពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ដែលពួកទូតនេះបានមកឯទ្រង់ដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលស្រុកប៉ុណ្ណោះ រួចបំផ្លាញវិញទេតើ
4
ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ដាវីឌមកកោរ ហើយកាត់អាវគេផ្តាច់ផ្នែកខាងក្រោម នៅត្រឹមគូថ រួចលែងឲ្យទៅវិញ
5
មានមនុស្សមកទូលដល់ដាវីឌ ពីការដែលគេប្រព្រឹត្តនឹងពួកទូតទាំងនោះ ដូច្នេះ ទ្រង់ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ហើយស្តេចទ្រង់មានបន្ទូលថា ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទំរាំពុកចង្កាបានដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។
6
លុះកាលពួកកូនចៅអាំម៉ូនឃើញថា គេបាននាំឲ្យដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន នឹងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់១ពាន់ហាប ទៅជួលរទេះចំបាំង នឹងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា នឹងពីស្រុកសូបាមកជួយ
7
យ៉ាងនោះ គេជួលបានរទេះ៣ម៉ឺន២ពាន់ ព្រមទាំងស្តេចស្រុកម្អាកា នឹងបណ្តារាស្ត្ររបស់ទ្រង់ផង ពួកទាំងនោះក៏មកបោះទ័ព នៅមុខក្រុងមេឌីបា ឯពួកកូនចៅអាំម៉ូន ក៏ចេញពីទីក្រុងខ្លួនទាំងប៉ុន្មាន មូលមកច្បាំង
8
កាលដាវីឌបានជ្រាប នោះទ្រង់ចាត់យ៉ូអាប់ នឹងពួកពលទ័ពខ្លាំងពូកែទាំងអស់ ឲ្យចេញទៅ
9
ពួកកូនចៅអាំម៉ូន ក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ហើយពួកស្តេចដែលមកជួយ គេក៏នៅឯវាលដោយខ្លួន។
10
រីឯយ៉ូអាប់ កាលឃើញថា គេឡោមច្បាំងនឹងលោក ពីខាងមុខខាងក្រោយដូច្នេះ នោះលោកក៏យកពួកជ្រើសរើស ក្នុងពួកអ៊ីស្រាអែល ដាក់ឲ្យដំរៀបគ្នាតនឹងពួកស៊ីរី
11
ឯបណ្តាទ័ពដែលសល់ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយគេក៏ដំរៀបគ្នាតនឹងពួកកូនចៅអាំម៉ូន
12
លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកំឡាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកំឡាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ
13
ចូរយើងមានចិត្តក្លាហានឡើង ហើយមានកំឡាំងចុះ ដោយព្រោះសាសន៍យើង នឹងទីក្រុងរបស់ព្រះនៃយើងផង សូមព្រះយេហូវ៉ាទ្រង់សំរេចសេចក្ដីតាមព្រះហឫទ័យទ្រង់ចុះ
14
ដូច្នេះ យ៉ូអាប់ នឹងពួកពលដែលនៅជាមួយ ក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
15
កាលពួកកូនចៅអាំម៉ូនឃើញថា ពួកស៊ីរីបានបាក់ទ័ពហើយ នោះគេក៏រត់ពីមុខអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ដែរ នាំគ្នាចូលទៅក្នុងទីក្រុង រួចយ៉ូអាប់ក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
16
កាលពួកស៊ីរីឃើញថា បានចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចាត់ទូត ឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ មានសូបាក ជាមេទ័ពរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ
17
កាលដាវីឌទ្រង់បានជ្រាប នោះទ្រង់ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ឆ្លងទន្លេយ័រដាន់ទៅប្រទះនឹងគេ ហើយក៏ដំរៀបគ្នាច្បាំង កាលដាវីឌបានដំរៀបទ័ពច្បាំងនឹងពួកស៊ីរីដូច្នេះ នោះគេក៏តនឹងទ្រង់
18
តែពួកស៊ីរីគេបាក់ទ័ព រត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយដាវីឌបានសំឡាប់ពួកទ័ពស៊ីរី ដែលនៅរទេះចំបាំងអស់៧ពាន់ នឹងពលថ្មើរជើង៤ម៉ឺននាក់ ក៏សំឡាប់សូបាក ជាមេទ័ពដែរ
19
កាលពួកពលទ័ពរបស់ហាដារេស៊ើរបានឃើញថា គេចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏តាំងមេត្រីនឹងដាវីឌ ហើយចំណុះទ្រង់ ដូច្នេះ ពួកស៊ីរីមិនព្រមជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29