bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Chronicles 6
1 Chronicles 6
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 7 →
1
ឯកូនរបស់លេវី គឺគើសុន កេហាត់ នឹងម្រ៉ារី
2
កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន នឹងអ៊ូស៊ាល
3
កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ នឹងម៉ារាម ឯកូនចៅរបស់អើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារ
4
អេលាសារបង្កើតបានភីនេហាសៗបង្កើតអ័ប៊ីសួរ
5
ឯអ័ប៊ីសួរបង្កើតប៊ូកគីៗបង្កើតអ៊ូស៊ី
6
អ៊ូស៊ីបង្កើតសេរ៉ាហ៊ាៗបង្កើតមេរ៉ាយ៉ូត
7
មេរ៉ាយ៉ូតបង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប
8
ឯអ័ហ៊ីទូបក៏បង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស
9
អ័ហ៊ីម៉ាសបង្កើតអ័សារាៗបង្កើតយ៉ូហាណាន
10
យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម)
11
ឯអ័សារាក៏បង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប
12
អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតសាលូម
13
សាលូមបង្កើតហ៊ីលគីយ៉ាៗបង្កើតអ័សារា
14
អ័សារាបង្កើតសេរ៉ាយ៉ាៗបង្កើតយេហូសាដាក
15
យេហូសាដាកក៏ទៅជាឈ្លើយ ក្នុងកាលដែលព្រះយេហូវ៉ាបានដឹកនាំពួកយូដា នឹងពួកក្រុងយេរូសាឡិមទៅ ដោយព្រះហស្តនៃនេប៊ូក្នេសា។
16
កូនរបស់លេវី គឺគើសុន កេហាត់ នឹងម្រ៉ារី
17
ហើយឈ្មោះពួកកូនគើសុន គឺលិបនី នឹងស៊ីម៉ាយ
18
ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន នឹងអ៊ូស៊ាល
19
កូនរបស់ម្រ៉ារី គឺម៉ាស់លី នឹងមូស៊ី នេះជាគ្រួទាំងប៉ុន្មាន របស់ពួកលេវី តាមជំនួរវង្សនៃឰយុកោគេ
20
ខាងឯគើសុន នោះបង្កើតបានលិបនីៗបង្កើតយ៉ាហាតៗបង្កើតស៊ីម៉្មា
21
ស៊ីម៉្មាបង្កើតយ៉ូអាៗបង្កើតអ៊ីដោៗបង្កើតសេរ៉ាសៗបង្កើតយាតរ៉ាយ
22
ឯកូនចៅរបស់កេហាត់ គឺលោកបង្កើតអ័មីន៉ាដាប់ៗបង្កើតកូរេ កូរេបង្កើតអាស់ស៊ា
23
អាស់ស៊ាបង្កើតអែលកាណា អែលកាណាបង្កើតអាស់ស៊ាៗបង្កើតអេបៀសាប់ៗបង្កើតអាស់ស៊ា
24
អាស់ស៊ាបង្កើតថាហាតៗបង្កើតអ៊ូរាល អ៊ូរាលបង្កើតអ៊ូស៊ីយ៉ាៗបង្កើតសូល
25
ឯកូនអែលកាណា គឺអ័ម៉ាសាយ នឹងអ័ហ៊ីម៉ូត
26
ឯអែលកាណានេះ គាត់មានកូន គាត់បង្កើតបានសូផាយៗបង្កើតណាហាត់
27
ណាហាត់បង្កើតអេលាបៗ បង្កើតយេរ៉ូហាំៗ បង្កើតអែលកាណា
28
ឯកូនរបស់សាំយូអែល គឺវ៉ាសនី ជាកូនច្បង រួចអ័ប៊ីយ៉ា
29
ឯកូនចៅម្រ៉ារី គឺម៉ាសលីៗបង្កើតលិបនីៗបង្កើតស៊ីម៉ាយៗបង្កើតអ៊ូសា
30
អ៊ូសាបង្កើតសាំម៉ាៗបង្កើតហាគីយ៉ាៗបង្កើតអ័សាយ៉ា។
31
កាលហឹបនៃព្រះបានសេចក្ដីសំរាកហើយ នោះស្តេចដាវីឌ ទ្រង់តាំងឲ្យមានពួកអ្នកត្រួតលើការងារចំរៀងក្នុងព្រះវិហារនៃព្រះយេហូវ៉ា
32
គេបានប្រតិបត្តិក្នុងការចំរៀងនៅមុខរោងឧបោសថផងត្រសាលជំនុំ ដរាបដល់សាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេក៏ចូលធ្វើការងារគេ តាមវេនរៀងខ្លួន
33
ឯពួកអ្នកដែលធ្វើការងារនោះ នឹងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចំរៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល
34
សាំយូអែលជាកូនអែលកាណាៗ ជាកូនយេរ៉ូហាំៗ ជាកូនអេលាបៗ ជាកូនណាហាត់
35
ណាហាត់ជាកូនស៊ូភៗ ជាកូនអែលកាណា អែលកាណាជាកូនម៉ាហាតៗ ជាកូនអ័ម៉ាសាយ
36
អ័ម៉ាសាយ ជាកូនអែលកាណាៗ ជាកូនយ៉ូអែលៗ ជាកូនអ័សារាៗ ជាកូនសេផានា
37
សេផានា ជាកូនថាហាត ថាហាត ជាកូនអាស់ស៊ាៗ ជាកូនអេបៀសាប់ៗ ជាកូនកូរេ
38
កូរេជាកូនយីតសារៗ ជាកូនកេហាត់ៗ ជាកូនលេវីៗ ជាកូនអ៊ីស្រាអែល
39
ហើយមានអេសាភ ជាប្អូនឈរនៅខាងស្តាំ គឺអេសាភ ជាកូនបេរេគា ដែលបេរេគា ជាកូនសាំម៉ា
40
សាំម៉ា ជាកូនមីកែលៗ ជាកូនប្អាសេយ៉ាៗ ជាកូនម៉ាលគា
41
ម៉ាលគា ជាកូនអែតនីៗ ជាកូនសេរ៉ាស សេរ៉ាស ជាកូនអ័ដាយ៉ា
42
អ័ដាយ៉ា ជាកូនអេថានៗ ជាកូនស៊ីម៉្មាៗ ជាកូនស៊ីម៉ាយ
43
ស៊ីម៉ាយ ជាកូនយ៉ាហាត យ៉ាហាត ជាកូនគើសុនៗ ជាកូនលេវី
44
ហើយនៅខាងឆ្វេង មានពួកកូនចៅម្រ៉ារី ជាបងប្អូនគេ គឺអេថាន ជាកូនគីស៊ី ដែលជាកូនអាប់ឌីៗជាកូនម៉ាលូក
45
ម៉ាលូកជាកូនហាសាបយ៉ាៗ ជាកូនអ័ម៉ាស៊ាៗ ជាកូនហ៊ីលគីយ៉ា
46
ហ៊ីលគីយ៉ា ជាកូនអាំស៊ីៗជាកូនបានីៗជាកូនសេមើរ
47
សេមើរ ជាកូនម៉ាសលីៗជាកូនមូស៊ីៗជាកូនម្រ៉ារីៗជាកូនលេវី
48
ហើយគឺពួកលេវី ជាបងប្អូនគេ ដែលបានដំរូវឲ្យធ្វើការងារទាំងអស់ នៅក្នុងរោងឧបោសថផងព្រះវិហារនៃព្រះ។
49
ឯអើរ៉ុន នឹងពួកកូនលោក គេថ្វាយដង្វាយនៅលើអាសនានៃដង្វាយដុត នឹងអាសនាគ្រឿងក្រអូប ក៏ធ្វើសំរេចការងារទាំងអស់ នៅក្នុងទីបរិសុទ្ធបំផុត នឹងការថ្វាយដង្វាយឲ្យធួននឹងបាប នៃពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់ម៉ូសេ ជាអ្នកបំរើនៃព្រះ
50
នេះកូនចៅអើរ៉ុន គឺលោកបង្កើតអេលាសារៗ បង្កើតភីនេហាសៗ បង្កើតអ័ប៊ីសួរ
51
ឯអ័ប៊ីសួរក៏បង្កើតប៊ូកគីៗ បង្កើតអ៊ូស៊ីៗ បង្កើតសេរ៉ាហ៊ា
52
សេរ៉ាហ៊ាបង្កើតមេរ៉ាយ៉ូតៗ បង្កើតអ័ម៉ារាៗ បង្កើតអ័ហ៊ីទូប
53
អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស។
54
ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១)
55
បានឲ្យគេមានក្រុងហេប្រុន នៅស្រុកយូដា នឹងដំបន់នៅជាប់ជុំវិញ
56
តែស្រែចំការនៃទីក្រុង នឹងភូមិនៅជាប់ជុំវិញ នោះបានឲ្យដល់កាលែប ជាកូនយេភូនេវិញ
57
ហើយបានឲ្យទីក្រុងពំនាក់ទាំងប៉ុន្មាន ដល់ពួកកូនចៅអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា នឹងដំបន់នៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ នឹងដំបន់នៅជុំវិញ
58
ក្រុងហូឡូន នឹងដំបន់នៅជុំវិញ ក្រុងដេបៀរ នឹងដំបន់នៅជុំវិញ
59
ក្រុងអាសាន នឹងដំបន់នៅជុំវិញ ក្រុងបេត-សេមែស នឹងដំបន់នៅជុំវិញ
60
ហើយពីពូជអំបូរបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា នឹងដំបន់នៅជុំវិញ ក្រុងអាលេមែត នឹងដំបន់នៅជុំវិញ ហើយក្រុងអាន៉ាថោត នឹងដំបន់នៅជុំវិញ ទីក្រុងសំរាប់ពួកគ្រួកេហាត់ទាំងអស់មាន១៣។
61
ឯពួកកូនចៅកេហាត់ ដែលសល់ក្នុងពួកគ្រួទាំងប៉ុន្មានរបស់ពូជអំបូរនោះ នោះតាមឆ្នោតបានឲ្យទីក្រុង១០ពីពូជអំបូរម៉ាន៉ាសេ១ចំហៀងដល់គេ
62
ឯពួកកូនចៅគើសុនតាមគ្រួគេ នោះបានឲ្យទីក្រុង១៣ ពីពូជអំបូរអ៊ីសាខារ អេស៊ើរ ណែបថាលី ហើយពីពូជអំបូរម៉ាន៉ាសេដែលនៅស្រុកបាសាន
63
ចំណែកឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះតាមឆ្នោតបានឲ្យទីក្រុង១២ ពីពូជអំបូររូបេន កាឌ់ នឹងសាប់យូល៉ូន
64
ពួកកូនចៅសាសន៍អ៊ីស្រាអែលបានឲ្យទីក្រុងទាំងនោះ ព្រមទាំងដំបន់នៅជុំវិញ ទៅពួកលេវី
65
គេបានចែកទីក្រុងទាំងប៉ុន្មាន ដែលមានឈ្មោះកត់ទុកនេះដល់គេ ពីពូជអំបូរនៃកូនចៅយូដា កូនចៅស៊ីម្មាន នឹងកូនចៅបេនយ៉ាមីន ដោយចាប់ឆ្នោត។
66
មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងពូជអំបូរអេប្រាអិមវិញ
67
ទីក្រុងពំនាក់ទាំងប៉ុន្មាន ក៏បានឲ្យដល់ពួកកេហាត់ដែរ គឺក្រុងស៊ីគែម ដែលនៅស្រុកភ្នំអេប្រាអិម ព្រមទាំងដំបន់នៅជុំវិញ ក្រុងកេស៊ើរ នឹងដំបន់នៅជុំវិញ
68
ក្រុងយ៉ុកមាម នឹងដំបន់នៅជុំវិញ ក្រុងបេត-ហូរ៉ុន នឹងដំបន់នៅជុំវិញ
69
ក្រុងអាយ៉ាឡូន នឹងដំបន់នៅជុំវិញ ហើយក្រុងកាថ-រីម៉ូន នឹងដំបន់នៅជុំវិញ
70
ហើយពីពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះក៏ឲ្យក្រុងអាន់នើរ នឹងដំបន់នៅជុំវិញ ក្រុងប៊ីលាម នឹងដំបន់នៅជុំវិញ សំរាប់ពួកគ្រួកូនចៅកេហាត់ដែលសល់ដែរ។
71
ឯពួកកូនចៅគើសុន នោះបានចែកឲ្យមានទីក្រុងរបស់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន នឹងដំបន់នៅជុំវិញ ហើយក្រុងអាសថារ៉ូត នឹងដំបន់នៅជុំវិញ
72
ហើយពីពូជអំបូរអ៊ីសាខារ ក៏ឲ្យក្រុងកេដេស នឹងដំបន់នៅជុំវិញ ក្រុងដាប្រាត នឹងដំបន់នៅជុំវិញ
73
ក្រុងរ៉ាម៉ូត នឹងដំបន់នៅជុំវិញ ហើយក្រុងអានេម នឹងដំបន់នៅជុំវិញ
74
ពីពូជអំបូរអេស៊ើរ ក៏ឲ្យក្រុងម៉ាសាល នឹងដំបន់នៅជុំវិញ ក្រុងអាប់ដូន នឹងដំបន់នៅជុំវិញ
75
ក្រុងហ៊ូកូក នឹងដំបន់នៅជុំវិញ ហើយក្រុងរេហុប នឹងដំបន់នៅជុំវិញ
76
ពីពូជអំបូរណែបថាលី ក៏ឲ្យក្រុងកេដេស នៅស្រុកកាលីឡេ នឹងដំបន់នៅជុំវិញក្រុងហាំម៉ូន នឹងដំបន់នៅជុំវិញ ហើយក្រុងគារយ៉ាថែម នឹងដំបន់នៅជុំវិញ។
77
ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីពូជអំបូរសាប់យូល៉ូន គឺក្រុងរីម៉ូនរ នឹងដំបន់នៅជុំវិញ ក្រុងតាបោរ នឹងដំបន់នៅជុំវិញ
78
នឹងខាងនាយទន្លេយ័រដាន់ ត្រង់ក្រុងយេរីខូរ គឺខាងកើតទន្លេនោះពីពូជអំបូររូបេន ក៏ឲ្យក្រុងបេស៊ើរ ដែលនៅទីរហោស្ថាន នឹងដំបន់នៅជុំវិញ ក្រុងយ៉ាហាស នឹងដំបន់នៅជុំវិញ
79
ក្រុងក្តេម៉ូត នឹងដំបន់នៅជុំវិញ ហើយក្រុងមេផ្អាត នឹងដំបន់នៅជុំវិញ
80
ពីពូជអំបូរកាឌ់ បានឲ្យក្រុងរ៉ាម៉ូតនៅស្រុកកាឡាត នឹងតំបន់នៅជុំវិញ ក្រុងម៉ាហាណែម នឹងដំបន់នៅជុំវិញ
81
ក្រុងហែសបូន នឹងដំបន់នៅជុំវិញ ហើយក្រុងយ៉ាស៊ើរ នឹងដំបន់នៅជុំវិញ។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29