bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Chronicles 24
1 Chronicles 24
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 25 →
1
ឯផ្នែករបស់ពួកកូនចៅអើរ៉ុន គឺយ៉ាងនេះ ក្នុងពួកកូនរបស់អើរ៉ុននោះ មានណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារ
2
តែណាដាប នឹងអ័ប៊ីហ៊ូវ គេស្លាប់មុនឪពុកទៅ ឥតមានកូនទេ ដូច្នេះ អេលាសារ នឹងអ៊ីថាម៉ារបានធ្វើការងារជាសង្ឃវិញ
3
ឯដាវីឌ នឹងសាដុកជាវង្សអេលាសារ ហើយអ័ហ៊ីម៉ាលេក ជាវង្សអ៊ីថាម៉ារ ក៏ញែកគេចេញជាពួក តាមវេនការងារគេ
4
រីឯខាងពួកវង្សអេលាសារ នោះមានមេច្រើនជាងខាងពួកវង្សអ៊ីថាម៉ារ ហើយគេត្រូវចែកជាពួកៗយ៉ាងនេះ គឺក្នុងពួកវង្សរបស់អេលាសារ មានមេលើវង្សរបស់ឪពុកគេ ១៦នាក់ ហើយក្នុងវង្សរបស់អ៊ីថាម៉ារ មាន៨នាក់តាមវង្សារបស់ឪពុកគេ
5
រួចបានញែកគេចេញជាពួកៗ ស្មើគ្នារៀងរាល់ពួក ដ្បិតមានពួកមេលើទីបរិសុទ្ធ នឹងពួកមេសំរាប់ការងារនៃព្រះ នៅពួកទាំងសងខាង គឺខាងពួកវង្សអេលាសារ នឹងខាងពួកវង្សអ៊ីថាម៉ារផង
6
ឯសេម៉ាយ៉ា កូននេថានេល ដ៏ជាស្មៀន ជាអ្នកក្នុងពួកលេវី លោកបានកត់ឈ្មោះគេ នៅចំពោះស្តេច នឹងពួកមេ ព្រមទាំងសាដុកដ៏ជាសង្ឃ នឹងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ហើយពួកអ្នក ជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកសង្ឃ នឹងពួកលេវីផង គេបានរើសយកពួកវង្ស១ សំរាប់អេលាសារ ហើយ១សំរាប់អ៊ីថាម៉ារ។
7
ឆ្នោតទី១ត្រូវលើឈ្មោះយេហូយ៉ារីប ទី២ត្រូវលើយេដាយ៉ា
8
ទី៣ត្រូវហារីម ទី៤ត្រូវសេអូរីម
9
ទី៥ ត្រូវម៉ាលគា ទី៦ត្រូវមីយ៉ាមីន
10
ទី៧ត្រូវហាកូស ទី៨ ត្រូវអ័ប៊ីយ៉ា
11
ទី៩ត្រូវយេសួរ ទី១០ត្រូវសេកានា
12
ទី១១ត្រូវអេលីយ៉ាស៊ីប ទី១២ត្រូវយ៉ាគីម
13
ទី១៣ត្រូវហ៊ូផា ទី១៤ត្រូវយេសេបៀប
14
ទី១៥ត្រូវប៊ីលកា ទី១៦ ត្រូវអ៊ីមមើរ
15
ទី១៧ត្រូវហេស៊ារ ទី១៨ត្រូវហាភីសេស
16
ទី១៩ត្រូវពេថាហ៊ីយ៉ា ទី២០ត្រូវយេហេសិគាល
17
ទី២១ត្រូវលើយ៉ាគិន ទី២២ត្រូវលើកាមូល
18
ឯទី២៣ នោះត្រូវលើដេឡាយ៉ា ហើយទី២៤ត្រូវម្អាស៊ា
19
នេះហើយជារបៀបវេនរបស់គេ តាមការងាររៀងខ្លួន ដើម្បីឲ្យបានចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមកំណត់ដែលអើរ៉ុន ជាព្ធយុកោគេ បានចែកឲ្យ ដូចជាព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់ដល់លោក។
20
ឯពួកកូនចៅលេវីដែលសល់នៅ គឺក្នុងពួកកូនរបស់អាំរ៉ាម មានសេបួល ក្នុងពួកកូនរបស់សេបួល មានយេដាយ៉ា
21
ខាងឯរេហាបយ៉ា គឺកូនគាត់ឈ្មោះយីសយ៉ា ជាមេ
22
ខាងឯពួកយីតសារ នោះមានសឡូមិតកូនរបស់សឡូមិត គឺយ៉ាហាត
23
ឯពួកកូនរបស់ហេប្រុន គឺយេរីយ៉ា ជាទី១ អ័ម៉ារា ជាទី២ យ៉ាហាសៀល ជាទី៣ យេកាមាម ជាទី៤
24
ឯកូនរបស់អ៊ូស៊ាល គឺមីកា កូនរបស់មីកា គឺសាមារ
25
ឯប្អូនរបស់មីកា គឺយីសយ៉ា ហើយកូនរបស់យីសយ៉ា គឺសាការី
26
ឯពួកកូនចៅរបស់ម្រ៉ារី គឺម៉ាស់លី នឹងមូស៊ី ហើយកូន របស់យ្អាស៊ា ដែលជាកូនរបស់អ្នកនោះ
27
គឺកូនចៅរបស់ម្រ៉ារីខាងយ្អាស៊ា ជាកូនគាត់ នោះមានសូហាំ សាគើរ នឹងអ៊ីបរី
28
ខាងម៉ាស់លី មានអេលាសារ ដែលឥតមានកូនប្រុស
29
ខាងគីស នោះកូនរបស់គាត់ គឺយេរ៉ាម្អែល
30
ហើយខាងឯកូនរបស់មូស៊ី មានម៉ាស់លី អេឌើរ នឹងយេរេម៉ូត នោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សរបស់ឪពុកគេ
31
ពួកនោះក៏បានចាប់ឆ្នោតដែរ គឺនៅចំពោះស្តេចដាវីឌ នឹងសាដុក អ័ហ៊ីម៉ាលេក ហើយនៅមុខពួកអ្នក ដែលជាកំពូលលើវង្សរបស់ពួកសង្ឃ នឹងពួកលេវី ដូចជាកូនចៅអើរ៉ុន ជាបងប្អូនគេដែរ ឯពួកវង្សរបស់អ្នកណាដែលជាមេ នឹងវង្សរបស់អ្នកណាដែលជាបន្ទាប់ នោះបានស្មើគ្នាទាំងអស់។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29