bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Chronicles 2
1 Chronicles 2
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 3 →
1
នេះជាកូនរបស់អ៊ីស្រាអែល គឺរូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូល៉ូន
2
ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ់ នឹងអេស៊ើរ។
3
ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ នឹងសេឡា ជាកូនទាំង៣ ដែលកូនស្រីរបស់ស៊ូអា សាសន៍កាណាន បានបង្កើតឲ្យគាត់ ឯអ៊ើរ កូនច្បងយូដា គាត់ជាមនុស្សអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយទ្រង់ក៏សំឡាប់ចោលទៅ
4
តាម៉ារជាកូនប្រសាស្រីយូដា ក៏បង្កើតពេរេស នឹងសេរ៉ាសឲ្យគាត់ដែរ ដូច្នេះ កូនរបស់យូដាទាំងអស់មាន៥នាក់។
5
ឯកូនរបស់ពេរេស គឺហេស្រុន នឹងហាមុល
6
កូនរបស់សេរ៉ាស គឺស៊ីមរី អេថាន ហេម៉ាន កាលកូល នឹងដារ៉ា ទាំងអស់មាន៥នាក់
7
កូនរបស់កើមី គឺអេកានជាអ្នកដែលនាំឲ្យមានសេចក្ដីវេទនានៅក្នុងពួកអ៊ីស្រាអែល ដោយបានរំលងច្បាប់ ខាងឯរបស់ដែលត្រូវបំផ្លាញអស់រលីង
8
ឯកូនអេថាន គឺអ័សារា។
9
ឯកូនរបស់ហេស្រុន នោះគឺយេរ៉ាម្អែល រ៉ាម នឹងកាលែប
10
រ៉ាមក៏បង្កើតអ័មីន៉ាដាប់ ហើយអ័មីន៉ាដាប់គាត់បង្កើតណាសូន ដែលជាកំពូលលើពួកកូនចៅយូដា
11
ណាសូនក៏បង្កើតសាលម៉ូនៗបង្កើតបូអូស
12
បូអូសបង្កើតអូបិឌៗបង្កើតអ៊ីសាយ
13
អ៊ីសាយបង្កើតអេលាប ដែលជាកូនច្បងរបស់អ័ប៊ីន៉ាដាប់ ជាកូនទី២ សាំម៉ាទី៣
14
នេថានេលទី៤ រ៉ាដាយទី៥
15
អូសែមទី៦ នឹងដាវីឌ ជាទី៧
16
ឯបងប្អូនស្រីរបស់អ្នកទាំងនោះ គឺសេរូយ៉ា នឹងអ័ប៊ីកែល ឯកូននាងសេរូយ៉ា គឺអ័ប៊ីសាយ យ៉ូអាប់ នឹងអេសាអែល ទាំងអស់មាន៣នាក់
17
ឯនាងអ័ប៊ីកែលក៏បង្កើតអ័ម៉ាសា ឪពុកអ័ម៉ាសាឈ្មោះយេធើ ជាសាសន៍អ៊ីសម៉ាអែល។
18
កាលែប ជាកូនហេស្រុន ក៏បង្កើតកូននឹងអ័ស៊ូបាប្រពន្ធគាត់ ហើយនឹងយេរីអូតដែរ កូនរបស់នាងអ័ស៊ូបា គឺយេស៊ើរ សូបាប់ នឹងអើដូន
19
រួចអ័ស៊ូបានាងស្លាប់ទៅ ហើយកាលែបគាត់យកនាងអេប្រាតាធ្វើជាប្រពន្ធ នាងនោះបង្កើតហ៊ើរឲ្យគាត់
20
ហើយហ៊ើរបង្កើតយូរីៗបង្កើតបេតសាលាល។
21
ក្រោយនោះមក ហេស្រុនក៏ចូលទៅយកកូនស្រីម្នាក់របស់ម៉ាគារ ជាឪពុកកាឡាត ធ្វើជាប្រពន្ធ ក្នុងកាលដែលគាត់បានអាយុ៦០ឆ្នាំហើយ នាងនោះបង្កើតសេគូបឲ្យគាត់
22
សេគូបបង្កើតយ៉ាអ៊ារ ជាអ្នកដែលមានទីក្រុង២៣នៅស្រុកកាឡាត
23
គាត់វាយយកបានស្រុកកេស៊ូរី នឹងស្រុកអើរ៉ាម ព្រមទាំងទីក្រុងយ៉ាអ៊ារទាំងនោះ នឹងក្រុងកេណាត ហើយនឹងភូមិនៅជុំវិញផង គឺយកបានទីក្រុងពីគេទាំងអស់៦០ ទីក្រុងទាំងនោះជារបស់ផងម៉ាគារឪពុកកាឡាត
24
ក្រោយដែលហេស្រុនបានស្លាប់នៅត្រង់ក្រុងកាលែប-អេប្រាតាហើយ នោះអ័ប៊ីយ៉ា ជាប្រពន្ធគាត់ ក៏សំរាលកូនឲ្យគាត់ ឈ្មោះអាសហ៊ើរ ដែលជាឪពុកត្កូអា។
25
ឯកូនរបស់យេរ៉ាម្អែល ជាកូនច្បងហេស្រុន នោះគឺរ៉ាម ជាកូនច្បង រួចប៊ូណា អូរេន អូសែម នឹងអ័ហ៊ីយ៉ា
26
យេរ៉ាម្អែលក៏មានប្រពន្ធ១ទៀតឈ្មោះអ័ថារ៉ា នាងនោះជាម្តាយអូណាម
27
ឯកូនរបស់រ៉ាម ជាកូនច្បងយេរ៉ាម្អែល នោះគឺម៉ាអាស យ៉ាមីន នឹងអេគើរ
28
កូនរបស់អូណាម គឺសាម៉ាយ នឹងយ៉ាដា ឯកូនរបស់សាម៉ាយ គឺណាដាប នឹងអ័ប៊ីស៊ើរ
29
រីឯប្រពន្ធអ័ប៊ីស៊ើរ នោះឈ្មោះអ័ប៊ីហែល នាងនោះបង្កើតអ័បាន់ នឹងម៉ូលីឌឲ្យគាត់
30
ឯកូនរបស់ណាដាប គឺសេលេឌ នឹងអ័ផែម តែសេលេឌនេះគាត់ស្លាប់ទៅឥតមានកូន
31
កូនរបស់អ័ផែម គឺអ៊ីស៊ី ហើយកូនរបស់អ៊ីស៊ី គឺសេសាន ឯកូនសេសាន គឺអ័ឡាយ
32
ឯកូនរបស់យ៉ាដា ជាប្អូនសាម៉ាយ គឺយេធើ នឹងយ៉ូណាថាន តែយេធើគាត់ស្លាប់ទៅឥតមានកូន
33
ឯកូនរបស់យ៉ូណាថាន គឺពេលេត នឹងសាសា នោះសុទ្ធតែជាកូនចៅនៃយេរ៉ាម្អែល
34
រីឯសេសានគាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីវិញ ក៏មានអ្នកបំរើសាសន៍អេស៊ីព្ទម្នាក់ឈ្មោះយ៉ារហា
35
ហើយសេសានគាត់ឲ្យកូនស្រីគាត់ ទៅធ្វើជាប្រពន្ធរបស់យ៉ារហា ជាអ្នកបំរើនោះ នាងបង្កើតអ័ថាយឲ្យគាត់
36
ហើយអ័ថាយបង្កើតណាថាន់ៗបង្កើតសាបាឌ
37
សាបាឌបង្កើតអែបឡាល អែបឡាលបង្កើតអូបិឌ
38
អូបិឌបង្កើតយេហ៊ូវៗបង្កើតអ័សារា
39
អ័សារាបង្កើតហាលេសៗបង្កើតអេឡាសា
40
អេឡាសាបង្កើតអ៊ីសម៉ាយៗបង្កើតសាលូម
41
ឯសាលូម គាត់បង្កើតយេកាមា ហើយយេកាមាបង្កើតអេលីសាម៉ា។
42
ឯកូនរបស់កាលែប ជាប្អូនយេរ៉ាម្អែល នោះគឺមេសា ជាកូនច្បង ដែលជាឪពុកស៊ីភ ហើយកូន១ទៀតឈ្មោះម៉ារីសា ដែលជាឪពុកហេប្រុន
43
កូនរបស់ហេប្រុន គឺកូរេ ថាពួរ រេគេម នឹងសេម៉ា
44
សេម៉ាបង្កើតរ៉ាហាំ ជាឪពុកយ៉ូរគាម ហើយរេគេមបង្កើតសាម៉ាយ
45
កូនរបស់សាម៉ាយ គឺម៉ាអូន ហើយម៉ាអូន ជាឪពុកបេត-ស៊ើរ
46
ឯអេផា ជាប្រពន្ធចុងរបស់កាលែប នាងបង្កើតបានហារ៉ាន ម៉ូសា នឹងកាសេស ហើយហារ៉ានបង្កើតកាសេស
47
កូនរបស់យ៉ាដាយ គឺរេគេម យ៉ូថាម កេសាន ពេលេត អេផា នឹងសាអាប់
48
ឯម្អាកា ជាប្រពន្ធចុងរបស់កាលែប នាងបង្កើតសេប៊ើរ នឹងទាហាណា
49
នាងនោះក៏បង្កើតសាអាប់ ជាអ្នកតាំងក្រុងម៉ាត់ម៉ាណា ស៊ីវ៉ា ជាអ្នកតាំងក្រុងម៉ាកបេណា ហើយនឹងក្រុងគីបៀរដែរ ឯកូនស្រីកាលែបនាងឈ្មោះអាកសា។
50
នេះជាកូនចៅរបស់កាលែប ជាកូនហ៊ើរ ដែលជាកូនច្បងនៃនាងអេប្រាតា គឺសូបាល ជាអ្នកតាំងក្រុងគារយ៉ាត់-យារីម
51
សាលម៉ា ជាអ្នកតាំងក្រុងបេថ្លេហិម ហារេប ជាអ្នកតាំងក្រុងបេត-កាឌើរ
52
ហើយសូបាលជាអ្នកតាំងក្រុងគារយ៉ាត់-យារីម គាត់ក៏មានកូនប្រុសដែរ គឺហារ៉ូអេ នឹងពួកហាស៊ី-ហាមេនូហូត
53
ឯពួកគ្រួនៅក្រុងគារយ៉ាត់-យារីម គឺពួកយេធើ ពួកពូធី ពួកស៊ូម៉ាធី នឹងពួកមីសរ៉ា ពួកនោះក៏បង្កើតពួកសូរ៉ាត នឹងពួកអែសថោល
54
ឯកូនរបស់សាលម៉ា គេបង្កើតពួកបេថ្លេហិម ពួកនថូផា ពួកអាត្រូត-បេត-យ៉ូអាប់ នឹងពួកហាស៊ី-ហាម៉ាន៉ាធី គឺជាពួកសោរីត
55
ព្រមទាំងគ្រួពួកស្មៀនទាំងប៉ុន្មាន ដែលនៅក្រុងយ៉ាបេស គឺពួកធីរ៉ាត ពួកស៊ីមាត នឹងពួកស៊ូកាត នេះសុទ្ធតែជាពួកកែនដែលកើតពីហាម៉ាត ជាឪពុកនៃជំនួរវង្សរបស់រេកាប។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29