bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Samuel 18
1 Samuel 18
Khmer Standard Version 1954 = Hammond Version
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 19 →
1
ពេលដាវីឌនិយាយជាមួយព្រះបាទសូលចប់ហើយ សម្ដេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងដាវីឌ ហើយស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនឯងដែរ។
2
នៅថ្ងៃនោះ ព្រះបាទសូលឃាត់ដាវីឌអោយនៅជាមួយ គឺទ្រង់មិនអោយលោកវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។
3
សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយដាវីឌ ព្រោះទ្រង់ស្រឡាញ់ដាវីឌ ដូចខ្លួនឯង។
4
សម្ដេចយ៉ូណាថានបានដោះអាវធំរបស់សម្ដេចមកបំពាក់អោយដាវីឌ ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្ដេច អោយដាវីឌដែរ។
5
គ្រប់សមរភូមិដែលព្រះបាទសូលចាត់អោយទៅ ដាវីឌតែងតែទទួលជោគជ័យជានិច្ច។ ព្រះបាទសូលតែងតាំងដាវីឌអោយធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងរាជបំរើរបស់ព្រះបាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។
6
កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយលោកដាវីឌបានប្រហារជនភីលីស្ទីនហើយ ស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រាអែលចេញទៅទទួលព្រះបាទសូល ទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។
7
ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរីករាយថា៖ «ព្រះបាទសូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។
8
ពាក្យទាំងនេះធ្វើអោយព្រះបាទសូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។
9
ចាប់តាំងពីថ្ងៃនោះមក ព្រះបាទសូលស្អប់លោកដាវីឌយ៉ាងខ្លាំង។
10
លុះស្អែកឡើង មានវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកចូលក្នុងព្រះបាទសូល បណ្ដាលអោយស្ដេចទៅជាវិកលចរិតនៅក្នុងដំណាក់។ លោកដាវីឌលេងភ្លេងថ្វាយស្ដេចដូចសព្វដង ពេលនោះ ព្រះបាទសូលកាន់លំពែង
11
ទ្រង់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះដាវីឌភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ លោកដាវីឌគេចផុតដល់ទៅពីរលើក។
12
ព្រះបាទសូលខ្លាចលោកដាវីឌ ព្រោះ ព្រះអម្ចាស់ បានបោះបង់ចោលស្ដេច ហើយទៅគង់នៅជាមួយលោកដាវីឌ។
13
ហេតុនេះហើយ ទើបព្រះរាជាអោយលោកដាវីឌចេញឆ្ងាយពីស្ដេច ដោយតែងតាំងលោកជាមេទ័ពត្រួតលើទាហានមួយពាន់នាក់។ លោកដាវីឌក៏ដឹកនាំកងទ័ពទៅច្បាំង
14
ហើយលោកតែងតែបានទទួលជ័យជំនះគ្រប់ពេលទាំងអស់ ដ្បិត ព្រះអម្ចាស់ គង់នៅជាមួយ។
15
ពេលឃើញលោកដាវីឌមានជ័យជំនះជាច្រើនដូច្នេះ ព្រះបាទសូលខ្លាចលោកក្រៃលែង។
16
ផ្ទុយទៅវិញ ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាទាំងមូលស្រឡាញ់លោកដាវីឌ ព្រោះលោកដឹកនាំពួកគេចេញទៅច្បាំង។
17
ព្រះបាទសូលនឹកថា៖ «អញមិនចង់សម្លាប់ដាវីឌដោយផ្ទាល់ឡើយ គឺទុកអោយពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះ ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «យើងនឹងលើកនាងម៉្រាមជាកូនច្បងរបស់យើងអោយអ្នក។ ចូរមានចិត្តក្លាហានបំរើយើង ហើយចេញទៅច្បាំងថ្វាយ ព្រះអម្ចាស់ »។
18
លោកដាវីឌទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំជានរណា ហើយគ្រួសារ និងអំបូររបស់ឪពុកទូលបង្គំមានឋានៈអ្វី នៅក្នុងស្រុកអ៊ីស្រាអែល បានជាទូលបង្គំអាចធ្វើជាកូនប្រសាស្ដេចដូច្នេះ?»។
19
ប៉ុន្តែ នៅពេលកំណត់ដែលលោកដាវីឌត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងម៉្រាម នោះព្រះបាទសូលបែរជាលើកនាងទៅអោយលោកអទ្រីអែល ជាអ្នកក្រុងមេហូឡាទៅវិញ។
20
ពេលនោះ ព្រះនាងមិកាល់ជាបុត្រីរបស់ស្ដេចសូល ក៏ចាប់ចិត្តស្រឡាញ់លោកដាវីឌដែរ។ មានគេយករឿងនេះទៅទូលព្រះបាទសូល ស្ដេចគាប់ព្រះហឫទ័យណាស់។
21
ព្រះបាទសូលនឹកថា៖ «អញនឹងលើកនាងអោយដាវីឌធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់អោយដាវីឌធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ព្រះបាទសូលស្នើជាលើកទីពីរអោយលោកដាវីឌធ្វើជាកូនប្រសា។
22
ព្រះបាទសូលបញ្ជារាជបំរើថា៖ «ចូរទៅប្រាប់លោកដាវីឌជាសម្ងាត់ថា “ព្រះរាជាគាប់ព្រះហឫទ័យនឹងលោកណាស់ ហើយរាជបំរើទាំងអស់ក៏ស្រឡាញ់លោកដែរ។ ដូច្នេះ សូមយល់ព្រមធ្វើជាកូនប្រសាស្ដេចទៅ”»។
23
ពួករាជបំរើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌជាសម្ងាត់។ លោកដាវីឌឆ្លើយថា៖ «តើអស់លោកស្មានថាធ្វើជាកូនប្រសាស្ដេចដូច្នេះ ជារឿងតូចតាចឬ? ជាពិសេស មនុស្សក្រីក្រដូចខ្ញុំ ហើយគ្មានឋានៈសមរម្យផង!»។
24
ពួករាជបំរើនាំពាក្យសំដីរបស់លោកដាវីឌ ទៅទូលស្ដេចវិញ។
25
ព្រះបាទសូលមានរាជឱង្ការថា៖ «សូមអស់លោកទៅនិយាយប្រាប់ដាវីឌថា “ស្ដេចមិនចង់បានបណ្ដាការអ្វី ក្រៅពីស្បែកអង្គជាតរបស់ពួកភីលីស្ទីនចំនួនមួយរយ ដើម្បីសងសឹកខ្មាំងសត្រូវប៉ុណ្ណោះ”»។ ព្រះបាទសូលមានគោលបំណងធ្វើអោយលោកដាវីឌ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។
26
ពួករាជបំរើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌ ហើយលោកដាវីឌក៏យល់ឃើញថា សំណើនេះជាការសមរម្យ ដើម្បីធ្វើជាកូនប្រសារបស់ស្ដេច។ មុនពេលកំណត់ត្រូវរៀបអភិសេក
27
លោកដាវីឌ និងទាហានរបស់លោកនាំគ្នាចេញទៅច្បាំង លោកសម្លាប់ជនជាតិភីលីស្ទីនពីររយនាក់។ លោកដាវីឌបានកាត់យកស្បែកអង្គជាតរបស់ពួកគេ ហើយនាំយកមករាប់ថ្វាយព្រះរាជា ដើម្បីធ្វើជាកូនប្រសាស្ដេច។ ពេលនោះ ព្រះបាទសូលក៏លើកព្រះនាងមិកាល់ ជាបុត្រី អោយធ្វើជាភរិយា។
28
ព្រះបាទសូលយល់ឃើញថា ព្រះអម្ចាស់ គង់នៅជាមួយលោកដាវីឌ ហើយឃើញថាព្រះនាងមិកាល់ជាបុត្រីស្រឡាញ់លោកដែរ
29
ដូច្នេះ ស្ដេចខ្លាចលោកដាវីឌរឹតតែខ្លាំងឡើង ហើយចាត់ទុកលោកជាគូសត្រូវ ចាប់ពីពេលនោះតទៅ។
30
ពួកមេទ័ពរបស់ជនជាតិភីលីស្ទីនតែងតែនាំគ្នាចេញមកទន្ទ្រាន ប៉ុន្តែ គ្រប់ពេលប្រយុទ្ធ លោកដាវីឌទទួលជ័យជំនះច្រើនជាងរាជបំរើឯទៀតៗរបស់ព្រះបាទសូល ជាហេតុនាំអោយលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31