bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Samuel 5
1 Samuel 5
Khmer Standard Version 1954 = Hammond Version
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 6 →
1
ពួកភីលីស្ទីនដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយដឹកពីអេបេន-អេស៊ើរទៅក្រុងអាសដូឌ។
2
ពួកភីលីស្ទីនយកហិបរបស់ព្រះជាម្ចាស់ ចូលទៅក្នុងវិហាររបស់ព្រះដាកុន ហើយតម្កល់នៅជិតរូបសំណាករបស់ព្រះដាកុន។
3
លុះស្អែកឡើង ពួកអ្នកក្រុងអាសដូឌក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ ព្រះអម្ចាស់ ។ ពួកគេលើករូបព្រះដាកុននោះឡើង ដាក់ត្រង់កន្លែងដើមវិញ។
4
លុះស្អែកឡើង ពួកគេក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ ព្រះអម្ចាស់ ទៀត។ ក្បាល និងដៃទាំងពីររបស់រូបព្រះដាកុន បាក់ខ្ទាតទៅនៅមាត់ទ្វារវិហារ គឺនៅសល់តែដងខ្លួនប៉ុណ្ណោះ។
5
ហេតុនេះហើយបានជារហូតមកទល់សព្វថ្ងៃ ពួកបូជាចារ្យរបស់ព្រះដាកុន និងអស់អ្នកដែលចូលក្នុងវិហារព្រះដាកុន មិនហ៊ានដើរជាន់មាត់ទ្វារវិហារនេះឡើយ។
6
ព្រះអម្ចាស់ សំដែងឫទ្ធានុភាពដាក់ទោសអ្នកក្រុងអាសដូឌ គឺព្រះអង្គបង្កអោយមានវិនាសកម្មក្នុងចំណោមពួកគេ ព្រះអង្គធ្វើអោយប្រជាជននៅក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញកើតឫសដូងបាត។
7
កាលពួកគេឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានចំពោះខ្លួនដូច្នេះ ក៏និយាយថា៖ «មិនត្រូវទុកហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនៅក្នុងស្រុកយើងឡើយ ដ្បិតឫទ្ធានុភាពរបស់ព្រះនេះសង្កត់មកលើពួកយើង និងព្រះដាកុនរបស់យើងខ្លាំងណាស់»។
8
ពួកគេចាត់មនុស្សអោយទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែល?»។ ស្ដេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលទៅក្រុងនោះ។
9
កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយ ព្រះអម្ចាស់ ក៏បានដាក់ទោសក្រុងនោះដែរ ដោយធ្វើអោយមានកើតវឹកវរយ៉ាងខ្លាំងនៅក្នុងទីក្រុង គឺព្រះអង្គដាក់ទណ្ឌកម្មពួកគេអោយកើតឫសដូងបាត តាំងពីអ្នកតូចរហូតដល់អ្នកធំ។
10
ដូច្នេះ ពួកគេបញ្ជូនហិបរបស់ព្រះជាម្ចាស់ទៅក្រុងអេក្រូនវិញ។ ប៉ុន្តែ ពេលគេនាំហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងក្រុងអេក្រូន ប្រជាជននៅក្រុងនោះនាំគ្នាស្រែកឡើងថា៖ «គេបានផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលមកក្នុងក្រុងយើង ដើម្បីសម្លាប់យើងទាំងអស់គ្នាហើយ»។
11
ពួកគេក៏ចាត់មនុស្សអោយទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «ចូរបញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅកន្លែងដើមវិញទៅ ដើម្បីកុំអោយយើងទាំងអស់គ្នាត្រូវស្លាប់ ដោយសារហិបនោះ»។ នៅក្នុងទីក្រុងទាំងមូល មានកើតជ្រួលច្របល់យ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់បានដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។
12
អស់អ្នកដែលនៅសល់ពីស្លាប់សុទ្ធតែកើតឫសដូងបាត ហើយសំរែករបស់ពួកគេលាន់ឮរំពង រហូតដល់លើមេឃ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31