bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Samuel 31
1 Samuel 31
Khmer Standard Version 1954 = Hammond Version
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
1
កងទ័ពភីលីស្ទីនវាយប្រហារកងទ័ពអ៊ីស្រាអែល។ ពលទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន ហើយទាហានអ៊ីស្រាអែលជាច្រើននាក់បានស្លាប់នៅលើភ្នំគីលបោ។
2
ពួកភីលីស្ទីនដេញតាមព្រះបាទសូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។
3
បន្ទាប់មក ពួកគេសំរុកទៅលើព្រះបាទសូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសូល ធ្វើអោយស្ដេចតក់ស្លុតយ៉ាងខ្លាំង។
4
ស្ដេចមានរាជឱង្ការទៅសេនាដែលកាន់គ្រឿងសស្រ្ដាវុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ស្លាប់ដោយដៃរបស់សាសន៍ដទៃ ហើយអោយពួកគេប្រមាថមើលងាយយើងទេ»។ ប៉ុន្តែ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនទៅលើមុខដាវនោះ។
5
កាលសេនាដែលកាន់គ្រឿងសស្រ្ដារបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនទៅលើមុខដាវ ស្លាប់ជាមួយស្ដេចដែរ។
6
ដូច្នេះ ព្រះបាទសូល បុត្រាទាំងបីអង្គ សេនាដែលកាន់គ្រឿងសស្រ្ដារបស់ស្ដេច និងពលទាហានទាំងអស់ បានស្លាប់ជាមួយគ្នា ក្នុងថ្ងៃតែមួយ។
7
កាលទ័ពអ៊ីស្រាអែលដែលស្ថិតនៅលើភ្នំម្ខាងទៀត និងនៅត្រើយខាងនាយទន្លេយ័រដាន់ ដឹងថា អ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសូល ព្រមទាំងបុត្រាសុគតអស់ នោះពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។
8
ស្អែកឡើង ពួកភីលីស្ទីននាំគ្នាដើរប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសាកសពរបស់ព្រះបាទសូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។
9
ពួកគេក៏កាត់កស្ដេច ព្រមទាំងដោះគ្រឿងសស្រ្ដាវុធចេញពីសពផង រួចផ្ញើទៅគ្រប់ទីកន្លែងក្នុងស្រុកភីលីស្ទីនទាំងមូល។ គេប្រកាសដំណឹងនេះនៅតាមវិហារនៃព្រះរបស់ពួកគេ និងក្នុងចំណោមប្រជាជនផង។
10
បន្ទាប់មក ពួកគេយកគ្រឿងសស្រ្ដាវុធរបស់ព្រះបាទសូលទៅតម្កល់ទុកក្នុងវិហារនៃព្រះអាស្តារ៉ូត ហើយយកសពរបស់ស្ដេចទៅព្យួរនៅកំពែងក្រុងបេតសាន។
11
អ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ បានដឹងអំពីហេតុការណ៍ដែលពួកភីលីស្ទីនប្រព្រឹត្តចំពោះព្រះបាទសូល។
12
ពួកទាហានដ៏អង់អាចនៅក្រុងនោះក៏នាំគ្នាចេញដំណើរទៅ។ ក្រោយពីដើរអស់រយៈពេលពេញមួយយប់ ពួកគេបានទៅដល់ក្រុងបេតសាន ហើយស្រាយសពរបស់ព្រះបាទសូល និងបុត្រា ចុះពីកំពែងក្រុងនោះ រួចនាំគ្នាវិលត្រឡប់មកក្រុងយ៉ាបេសវិញ យកសពទាំងនោះទៅបូជា។
13
ពួកគេរើសធាតុយកទៅបញ្ចុះក្រោមដើមជ្រៃនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារ ចំនួនប្រាំពីរថ្ងៃ។
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31