bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Samuel 24
1 Samuel 24
Khmer Standard Version 1954 = Hammond Version
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 25 →
1
កាលព្រះបាទសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេទូលស្ដេចថា៖ «លោកដាវីឌរស់នៅក្នុងតំបន់វាលរហោស្ថានអេន-គេឌី»។
2
ស្ដេចនាំទាហានដ៏ខ្លាំងពូកែចំនួនបីពាន់នាក់ ក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូល ចេញទៅតាមរកលោកដាវីឌ និងពួកលោក នៅទល់មុខថ្មពពែព្រៃ។
3
ព្រះបាទសូលបានយាងកាត់តាមក្រោលចៀមដែលនៅជាប់នឹងមាត់ផ្លូវ។ នៅទីនោះ មានរអាងភ្នំមួយ ស្ដេចក៏យាងចូលទៅដោះទុក្ខសត្វក្នុងរអាងនោះ។ លោកដាវីឌ និងពួកលោកពួននៅក្នុងរអាងភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។
4
អស់អ្នកដែលនៅជាមួយជំរាបលោកថា៖ «នេះជាថ្ងៃដែល ព្រះអម្ចាស់ បានសន្យាជាមួយលោកថា “យើងនឹងប្រគល់បច្ចាមិត្តមកក្នុងកណ្ដាប់ដៃរបស់អ្នក” សូមប្រព្រឹត្តចំពោះស្ដេច តាមលោកយល់ឃើញទៅចុះ»។ លោកដាវីឌក្រោកឡើង លបចូលទៅកាត់ជាយព្រះភូសារបស់ព្រះបាទសូល។
5
ប៉ុន្តែ ក្រោយពេលកាត់ជាយព្រះភូសារបស់ព្រះបាទសូលរួចហើយ ចិត្តរបស់លោកញាប់ញ័រជាខ្លាំង។
6
លោកមានប្រសាសន៍ទៅកាន់អស់អ្នកដែលនៅជាមួយលោកថា៖ «សូម ព្រះអម្ចាស់ ទប់ខ្ញុំ កុំអោយធ្វើគុតម្ចាស់របស់ខ្ញុំ ដែល ព្រះអម្ចាស់ បានចាក់ប្រេងអភិសេកជាស្ដេចនេះឡើយ គឺខ្ញុំមិនត្រូវលើកដៃប្រហារព្រះរាជា ដែល ព្រះអម្ចាស់ បានតែងតាំងជាស្ដេចនេះទេ»។
7
លោកដាវីឌបានឃាត់ពួកលោក ដោយសារពាក្យសំដីទាំងនោះ គឺលោកហាមពួកគេមិនអោយធ្វើគុតព្រះបាទសូល។ ព្រះបាទសូលយាងចេញពីរអាងភ្នំ បន្តដំណើរទៅមុខទៀត។
8
បន្តិចក្រោយមក លោកដាវីឌក្រោកឡើងចេញពីរអាងភ្នំ ហើយស្រែកពីក្រោយព្រះបាទសូលថា៖ «ព្រះករុណាជាអម្ចាស់នៃទូលបង្គំ!»។ ព្រះបាទសូលងាកមក លោកដាវីឌអោនមុខចុះ ក្រាបដល់ដី ថ្វាយបង្គំស្ដេច។
9
លោកទូលថា៖ «ហេតុអ្វីបានជាព្រះករុណាចេះតែសណ្ដាប់ពាក្យរបស់អស់អ្នកដែលទូលស្ដេចថា “ដាវីឌចង់ព្យាបាទព្រះករុណា”ដូច្នេះ?
10
ព្រះករុណាទតឃើញស្រាប់ហើយថា ថ្ងៃនេះ ព្រះអម្ចាស់ ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ កាលព្រះករុណានៅក្នុងរអាងភ្នំនេះ។ គេសុំអោយទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំមិនធ្វើតាមឡើយ។ ទូលបង្គំពោលថា “ខ្ញុំមិនលើកដៃប្រហារម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិត ព្រះអម្ចាស់ បានចាក់ប្រេងអភិសេកទ្រង់ជាស្ដេចហើយ”។
11
បពិត្រព្រះបិតា សូមទតមើលមកជាយព្រះភូសា ដែលនៅក្នុងដៃទូលបង្គំនេះ។ ទូលបង្គំគ្រាន់តែកាត់ជាយព្រះភូសា តែទូលបង្គំមិនធ្វើគុតព្រះអង្គទេ។ ដូច្នេះ សូមស្ដេចជ្រាបអោយច្បាស់ថា ទូលបង្គំគ្មានគំនិតអាក្រក់ចង់ធ្វើគុត ឬបះបោរប្រឆាំងនឹងព្រះបិតាឡើយ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងព្រះអង្គដែរ គឺមានតែព្រះករុណាប៉ុណ្ណោះ ដែលចេះតែតាមប្រហារជីវិតទូលបង្គំ។
12
សូម ព្រះអម្ចាស់ ធ្វើជាចៅក្រមកាត់ក្ដីអោយយើងទាំងពីរ។ ព្រះអម្ចាស់ នឹងរកយុត្តិធម៌អោយទូលបង្គំ ចំពោះអំពើដែលព្រះករុណាប្រព្រឹត្តដល់ទូលបង្គំ។ រីឯទូលបង្គំវិញ ទូលបង្គំនឹងមិនធ្វើគុតព្រះករុណាទេ
13
ដូចសុភាសិតពីព្រេងនាយចែងថា “មនុស្សអាក្រក់ប្រព្រឹត្តតែអំពើអាក្រក់”។ ចំពោះទូលបង្គំវិញ ទូលបង្គំនឹងមិនធ្វើគុតព្រះករុណាឡើយ។
14
តើព្រះមហាក្សត្រអ៊ីស្រាអែលចេញមកច្បាំងនឹងនរណា? ព្រះករុណាដេញតាមនរណា? គឺព្រះករុណាដេញតាមទូលបង្គំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។
15
សូម ព្រះអម្ចាស់ ធ្វើជាចៅក្រម កាត់ក្ដីអោយយើងទាំងពីរ។ ព្រះអង្គនឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌អោយទូលបង្គំ ព្រះអង្គនឹងការពារទូលបង្គំ ព្រមទាំងរំដោះទូលបង្គំអោយរួចផុតពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន»។
16
កាលលោកដាវីឌទូលសេចក្ដីទាំងនោះចប់សព្វគ្រប់ហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «ដាវីឌ កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ព្រះបាទសូលចាប់ផ្ដើមទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។
17
បន្ទាប់មក ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «កូនជាមនុស្សសុចរិតជាងបិតា ព្រោះកូនបានប្រព្រឹត្តល្អចំពោះបិតា តែបិតាបានប្រព្រឹត្តអាក្រក់ចំពោះកូន។
18
ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្ដែង ដ្បិត ព្រះអម្ចាស់ ប្រគល់បិតាទៅក្នុងកណ្ដាប់ដៃកូន តែកូនមិនសម្លាប់បិតាទេ។
19
ធម្មតា កាលណាមនុស្សម្នាក់ជួបប្រទះនឹងបច្ចាមិត្តហើយ គេមិនដែលទុកអោយបច្ចាមិត្តនោះបន្តដំណើរទៅមុខទៀតដោយស្រួលៗទេ។ សូម ព្រះអម្ចាស់ ប្រទានរង្វាន់ដល់កូនចំពោះអំពើល្អ ដែលកូនបានប្រព្រឹត្តមកលើបិតានៅថ្ងៃនេះ។
20
បិតាក៏ដឹងច្បាស់ថា ថ្ងៃមួយ កូននឹងឡើងគ្រងរាជ្យ ហើយរាជាណាចក្រអ៊ីស្រាអែលនឹងបានស្ថិតស្ថេរ ក្រោមការគ្រប់គ្រងរបស់កូន។
21
ដូច្នេះ សូមកូនស្បថក្នុងនាម ព្រះអម្ចាស់ ឥឡូវនេះចុះថា កូននឹងមិនបំផ្លាញពូជពង្សរបស់បិតាដែលនៅជំនាន់ក្រោយទេ ហើយក៏មិនធ្វើអោយឈ្មោះរបស់បិតា ត្រូវលុបបំបាត់ចេញពីក្រុមគ្រួសាររបស់បិតាដែរ»។
22
លោកដាវីឌក៏ស្បថថ្វាយស្ដេច។ បន្ទាប់មក ព្រះបាទសូលវិលទៅកាន់ដំណាក់វិញ ចំណែកឯលោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ក៏វិលទៅកន្លែងលាក់ខ្លួនវិញដែរ។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31