bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Samuel 20
1 Samuel 20
Khmer Standard Version 1954 = Hammond Version
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 21 →
1
លោកដាវីឌរត់ចេញពីណាយ៉ូត ជិតភូមិរ៉ាម៉ា ទៅជួបសម្ដេចយ៉ូណាថាន ហើយសួរថា៖ «តើខ្ញុំបានធ្វើអ្វី? តើខ្ញុំមានកំហុសអ្វី? តើខ្ញុំបានធ្វើអ្វីខុសចំពោះបិតារបស់បង បានជាស្ដេចរកសម្លាប់ខ្ញុំដូច្នេះ?»។
2
សម្ដេចយ៉ូណាថានឆ្លើយតបថា៖ «សូមកុំអោយកើតមានដូច្នោះអី! ប្អូនមិនត្រូវស្លាប់ទេ! បិតារបស់ខ្ញុំមិនដែលធ្វើអ្វី ដោយឥតប្រាប់អោយខ្ញុំដឹងជាមុនឡើយ ទោះបីការនោះធំ ឬតូចក្ដី។ បើបិតាចង់សម្លាប់ប្អូន ទ្រង់មុខជាប្រាប់អោយខ្ញុំដឹងមិនខាន ទ្រង់មិនលាក់ទេ»។
3
លោកដាវីឌមានប្រសាសន៍ទៀតថា៖ «បិតារបស់បងដឹងច្បាស់ថា ខ្ញុំជាមិត្តសម្លាញ់របស់បង បានជាស្ដេចគិតថា “មិនត្រូវអោយយ៉ូណាថានដឹងទេ ក្រែងលោគេពិបាកចិត្ត”។ ប៉ុន្តែ ខ្ញុំសូមស្បថក្នុងនាម ព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមបងផ្ទាល់ដែលនៅមានជីវិតថា សេចក្ដីស្លាប់នៅឃ្លាតពីខ្ញុំតែមួយចង្អាមប៉ុណ្ណោះ»។
4
សម្ដេចយ៉ូណាថានពោលទៅកាន់លោកដាវីឌថា៖ «បើប្អូនចង់អោយខ្ញុំធ្វើអ្វី ខ្ញុំធ្វើតាមទាំងអស់»។
5
លោកដាវីឌតបទៅសម្ដេចយ៉ូណាថានវិញថា៖ «ស្អែកនេះជាថ្ងៃបុណ្យដើមខែ ធម្មតា ខ្ញុំត្រូវទៅបរិភោគរួមតុជាមួយស្ដេច។ សូមអោយខ្ញុំចេញទៅពួននៅឯស្រែ រហូតដល់ល្ងាចខានស្អែក។
6
បិតារបស់បងមុខជាសួររកខ្ញុំ ព្រោះខ្ញុំមិននៅ សូមទូលស្ដេចថា “ដាវីឌទទូចសូមអនុញ្ញាតពីទូលបង្គំ ធ្វើដំណើរទៅបេថ្លេហិម ជាភូមិកំណើតរបស់គេយ៉ាងប្រញាប់ ដើម្បីចូលរួមថ្វាយយញ្ញបូជាប្រចាំឆ្នាំ ជាមួយនឹងអំបូរទាំងមូល”។
7
ប្រសិនបើស្ដេចមានរាជឱង្ការថា “មិនអីទេ!” នោះខ្ញុំនឹងបានសុខសាន្ត! ផ្ទុយទៅវិញ បើស្ដេចខ្ញាល់ នោះបងនឹងដឹងច្បាស់ថា ស្ដេចបានសំរេចចិត្តធ្វើបាបខ្ញុំហើយ។
8
ដូច្នេះ សូមបងសំដែងចិត្តស្មោះស្ម័គ្រចំពោះខ្ញុំផង ដ្បិតយើងទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នាក្នុងនាម ព្រះអម្ចាស់ ។ ម្យ៉ាងទៀត បើបងឃើញខ្ញុំមានកំហុសអ្វី សូមសម្លាប់ខ្ញុំដោយផ្ទាល់ដៃចុះ កុំចាប់ខ្ញុំទៅថ្វាយបិតារបស់បងអី»។
9
សម្ដេចយ៉ូណាថានពោលឡើងថា៖ «កុំមានគំនិតដូច្នេះឡើយ! ប្រសិនបើខ្ញុំដឹងច្បាស់ថា បិតារបស់ខ្ញុំសំរេចព្រះហឫទ័យធ្វើបាបប្អូន នោះខ្ញុំមុខជាប្រាប់ប្អូនមិនខាន»។
10
លោកដាវីឌសួរថា៖ «ប្រសិនបើបិតារបស់បងឆ្លើយមកបងវិញទាំងខ្ញាល់នោះ តើបាននរណានាំដំណឹងមកប្រាប់ខ្ញុំ?»។
11
សម្ដេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «មក៍ យើងចេញទៅវាលស្រែ!»។ អ្នកទាំងពីរក៏ចេញទៅវាលស្រែជាមួយគ្នា។
12
សម្ដេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «ខ្ញុំសូមសន្យាក្នុងនាម ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលថា ថ្ងៃស្អែក ឬខានស្អែក ពេលថ្មើរនេះ ខ្ញុំនឹងស្ទង់មើលព្រះហឫទ័យបិតារបស់ខ្ញុំ។ ប្រសិនបើទ្រង់មានបំណងល្អចំពោះប្អូន ហើយបើខ្ញុំមិនចាត់គេអោយនាំដំណឹងមកប្រាប់ប្អូនទេនោះ
13
សូម ព្រះអម្ចាស់ ដាក់ទោសខ្ញុំចុះ។ ប្រសិនបើបិតាខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងអោយប្អូនដឹងដែរ។ ខ្ញុំនឹងអោយប្អូនចាកចេញទៅដោយសុខសាន្ត។ សូម ព្រះអម្ចាស់ គង់ជាមួយប្អូន ដូចព្រះអង្គគង់ជាមួយបិតាខ្ញុំកាលពីមុនដែរ។
14
ពេលក្រោយ ប្រសិនបើខ្ញុំនៅមានជីវិត សូមប្អូនប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តស្មោះស្ម័គ្រមកពី ព្រះអម្ចាស់ ដើម្បីកុំអោយខ្ញុំបាត់បង់ជីវិតឡើយ។
15
ទោះបី ព្រះអម្ចាស់ ផ្ដាច់ជីវិតខ្មាំងសត្រូវរបស់ប្អូនម្ដងមួយៗអស់ពីផែនដីក៏ដោយ សូមប្អូននៅតែសំដែងចិត្តស្មោះស្ម័គ្រនេះចំពោះកូនចៅរបស់ខ្ញុំ រហូតតទៅ»។
16
ដូច្នេះ សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយលោកដាវីឌ និងកូនចៅរបស់លោក ដោយពោលថា៖ «បើលោកដាវីឌមិនគោរពសម្ពន្ធមេត្រីនេះទេ សូម ព្រះអម្ចាស់ ដាក់ទោសលោក តាមរយៈខ្មាំងសត្រូវ!»។
17
សម្ដេចយ៉ូណាថានបានសុំអោយលោកដាវីឌស្បថសាជាថ្មី ក្នុងនាមនៃសេចក្ដីស្រឡាញ់ដែលសម្ដេចមានចំពោះរូបលោក ដ្បិតសម្ដេចយ៉ូណាថានស្រឡាញ់លោកដាវីឌ ដូចស្រឡាញ់ខ្លួនឯង។
18
សម្ដេចយ៉ូណាថានបញ្ជាក់បន្ថែមថា៖ «ស្អែក នៅពេលបុណ្យដើមខែ គេនឹងសង្កេតឃើញថាបាត់រូបប្អូន ព្រោះកៅអីរបស់ប្អូននៅទំនេរ។
19
ខានស្អែក ប្អូនត្រូវចុះទៅកន្លែងដែលប្អូនបានលាក់ខ្លួនកាលពីថ្ងៃមុននោះ គឺប្អូនត្រូវទៅពួននៅក្បែរផ្ទាំងថ្មអេសែល។
20
ខ្ញុំនឹងបាញ់ព្រួញបីដើមទៅរកថ្មនោះ គឺខ្ញុំបាញ់តម្រង់ឆ្ពោះទៅរកទិសដៅមួយ។
21
បន្ទាប់មក ខ្ញុំប្រើក្មេងបំរើខ្ញុំអោយទៅរើស។ បើខ្ញុំស្រែកថា “មើលហ្ន៎! ព្រួញនៅមិនឆ្ងាយទេ ចូរទៅរើសមក” នោះបានសេចក្ដីថា ប្អូនអាចវិលមកវិញដោយសុខសាន្ត! ខ្ញុំសុំស្បថក្នុងនាម ព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា គ្មានបញ្ហាអ្វីទេ!
22
ប៉ុន្តែ បើខ្ញុំប្រាប់ទៅក្មេងបំរើនោះថា “ព្រួញនៅឆ្ងាយឯនាយ” នោះចូរប្អូនទៅចុះ ដ្បិត ព្រះអម្ចាស់ សព្វព្រះហឫទ័យអោយប្អូនចាកចេញទៅហើយ។
23
ព្រះអម្ចាស់ ធ្វើជាសាក្សីដឹងឮរហូតតទៅ ចំពោះពាក្យដែលយើងបានសន្យាជាមួយគ្នា»។
24
លោកដាវីឌក៏ចេញទៅពួននៅឯវាលស្រែ។ លុះដល់ពេលបុណ្យដើមខែ ព្រះបាទសូលគង់សោយព្រះស្ងោយក្នុងពិធីជប់លៀង។
25
ស្ដេចគង់នៅជិតជញ្ជាំងដូចសព្វមួយដង សម្ដេចយ៉ូណាថានគង់នៅទល់មុខ លោកអប៊ីនើរអង្គុយនៅក្បែរស្ដេច តែកន្លែងរបស់លោកដាវីឌនៅទំនេរ។
26
នៅថ្ងៃនោះ ព្រះបាទសូលមិនសួរនាំអ្វីឡើយ ដោយស្ដេចនឹកស្មានថា មានហេតុអ្វីមួយកើតឡើងចំពោះលោកដាវីឌ ធ្វើអោយលោកក្លាយទៅមិនបរិសុទ្ធ គឺលោកពិតជាមិនបរិសុទ្ធមែន។
27
នៅថ្ងៃបន្ទាប់ ជាថ្ងៃទីពីរនៃពិធីបុណ្យដើមខែ កន្លែងរបស់លោកដាវីឌនៅទំនេរដដែល។ ព្រះបាទសូលសួរសម្ដេចយ៉ូណាថាន ជាបុត្រថា៖ «ហេតុអ្វីបានជាកូនលោកអ៊ីសាយមិនមកជប់លៀង ទាំងម្សិលមិញ ទាំងថ្ងៃនេះដូច្នេះ?»។
28
សម្ដេចយ៉ូណាថានទូលថា៖ «ដាវីឌបានទទូចអង្វរសូមអនុញ្ញាតពីទូលបង្គំទៅឯបេថ្លេហិម
29
ដោយប្រាប់ថា “សូមអនុញ្ញាតអោយខ្ញុំចេញទៅ ដ្បិតអំបូររបស់យើងខ្ញុំត្រូវថ្វាយយញ្ញបូជា នៅទីនោះ ហើយបងប្រុសខ្ញុំបានផ្ដាំអោយខ្ញុំទៅចូលរួម។ បើសម្ដេចយល់អធ្យាស្រ័យដល់ខ្ញុំ សូមអនុញ្ញាតអោយខ្ញុំទៅជួបជុំបងប្អូនផង”។ ហេតុនេះហើយបានជាគេមិនមកចូលរួមក្នុងពិធីជប់លៀងរបស់បិតា»។
30
ព្រះបាទសូលខ្ញាល់នឹងសម្ដេចយ៉ូណាថានយ៉ាងខ្លាំង ស្ដេចស្រែកជេរថា៖ «អាកូនឥតពូជ ឥតអំបូរ! អញដឹងថា ឯងកាន់ជើងកូនរបស់លោកអ៊ីសាយ។ ឯងមុខជាត្រូវអាម៉ាស់ ទាំងកូនទាំងម្ដាយមិនខាន!
31
តោងដឹងថា ដរាបណាកូនលោកអ៊ីសាយនៅមានជីវិតលើផែនដី នោះឯងច្បាស់ជាមិនអាចឡើងសោយរាជ្យឡើយ។ ដូច្នេះ ចូរចាត់គេអោយទៅចាប់វានាំមកអោយអញនៅទីនេះ ដ្បិតវាត្រូវតែស្លាប់»។
32
សម្ដេចយ៉ូណាថានទូលព្រះបាទសូល ជាបិតាថា៖ «ហេតុអ្វីបានជាគេត្រូវស្លាប់ តើគេបានធ្វើអ្វី?»។
33
ព្រះបាទសូលក៏គប់លំពែងតម្រង់ទៅសម្ដេចយ៉ូណាថាន ដើម្បីប្រហារជីវិត។ ពេលនោះ សម្ដេចយ៉ូណាថានជ្រាបថា បិតាពិតជាបានសំរេចព្រះហឫទ័យសម្លាប់លោកដាវីឌ។
34
សម្ដេចក្រោកចេញពីតុ ដោយខ្ញាល់យ៉ាងខ្លាំង ហើយមិនខ្ចីសោយអាហារនៅថ្ងៃទីពីរនៃពិធីបុណ្យដើមខែនោះឡើយ ព្រោះសម្ដេចព្រួយបារម្ភអំពីលោកដាវីឌ ដែលបិតាបានជេរប្រមាថ។
35
ព្រឹកឡើង សម្ដេចយ៉ូណាថានចេញទៅវាលស្រែ ឆ្ពោះទៅកន្លែងដែលលោកបានណាត់ជាមួយលោកដាវីឌ។ សម្ដេចនាំក្មេងម្នាក់ទៅជាមួយផង។
36
សម្ដេចប្រាប់វាថា៖ «ចូររត់ទៅរើសព្រួញដែលអញនឹងបាញ់ឥឡូវនេះ»។ ក្មេងនោះក៏រត់ទៅមុខ ហើយសម្ដេចយ៉ូណាថានបាញ់ព្រួញរំលងអោយឆ្ងាយពីវា។
37
ពេលក្មេងនោះរត់ទៅដល់កន្លែងដែលព្រួញធ្លាក់ សម្ដេចយ៉ូណាថានស្រែកឡើងថា៖ «ព្រួញធ្លាក់នៅឆ្ងាយពីឯងមែនទេ!
38
ចូរប្រញាប់រត់ទៅ កុំឈប់ឡើយ!»។ ក្មេងនោះក៏រើសព្រួញ ហើយត្រឡប់មករកចៅហ្វាយវិញ។
39
វាពុំដឹងអ្វីទាំងអស់ គឺមានតែសម្ដេចយ៉ូណាថាន និងលោកដាវីឌប៉ុណ្ណោះដែលដឹងរឿងនេះ។
40
សម្ដេចយ៉ូណាថានប្រគល់ធ្នូ និងព្រួញអោយក្មេងបំរើ ហើយប្រាប់វាអោយយកទៅទីក្រុងវិញ។
41
ពេលក្មេងនោះចេញផុតទៅ លោកដាវីឌក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយក្រាបចុះ អោនមុខដល់ដី ថ្វាយបង្គំសម្ដេចយ៉ូណាថានបីដង។ លោកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសលោកដាវីឌ។
42
បន្ទាប់មក សម្ដេចយ៉ូណាថានមានប្រសាសន៍ទៅកាន់លោកដាវីឌថា៖ «សូមទៅអោយបានសុខសាន្តចុះ! ដ្បិតយើងបានស្បថជាមួយគ្នាក្នុងនាម ព្រះអម្ចាស់ ថា “សូម ព្រះអម្ចាស់ ធ្វើជាសាក្សីដឹងឮអំពីមិត្តភាពរវាងខ្ញុំ និងប្អូន ព្រមទាំងកូនចៅខ្ញុំ និងកូនចៅប្អូនរហូតតទៅ”»។ លោកដាវីឌប្រញាប់ប្រញាល់ចាកចេញទៅ ហើយសម្ដេចយ៉ូណាថានក៏វិលត្រឡប់ទៅទីក្រុងវិញដែរ។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31