bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Samuel 29
1 Samuel 29
Khmer Standard Version 1954 = Hammond Version
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 30 →
1
ជនជាតិភីលីស្ទីនបានប្រមូលផ្ដុំទ័ពទាំងមូលរបស់ពួកគេ នៅអាផេក។ ចំណែកឯពួកអ៊ីស្រាអែលវិញ បោះទ័ពជិតប្រភពទឹក នៅយេសរាល។
2
ពួកស្ដេចត្រាញ់នៃជនជាតិភីលីស្ទីនបាននាំកងពលតូច និងកងពលធំដើរទៅមុខ រីឯលោកដាវីឌ និងទាហានរបស់លោក នាំគ្នាហែហមព្រះបាទអគីសនៅខាងក្រោយ។
3
ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ព្រះបាទអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ដាវីឌទេឬ? គាត់ជាអ្នកបំរើរបស់សូល ជាស្ដេចនៃជនជាតិអ៊ីស្រាអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។
4
ពួកមេដឹកនាំនៃជនជាតិភីលីស្ទីនខឹងនឹងព្រះបាទអគីស ហើយទូលថា៖ «សូមព្រះករុណាដេញជននេះអោយវិលត្រឡប់ទៅក្រុង ដែលស្ដេចបានអោយគេស្នាក់នៅនោះវិញទៅ! មិនត្រូវអោយគេចេញទៅច្បាំងជាមួយពួកយើងឡើយ ព្រោះគេអាចបែរខ្នងមកប្រឆាំងនឹងយើងវិញ ក្នុងពេលកំពុងច្បាំង។ ជននេះមុខជាបំពេញចិត្តចៅហ្វាយចាស់របស់គេ ដោយសម្លាប់ទាហានរបស់យើង។
5
គឺលោកដាវីឌនេះហើយ ដែលគេច្រៀងឆ្លើយឆ្លងគ្នាថា: “ព្រះបាទសូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់”»។
6
ព្រះបាទអគីសក៏ហៅលោកដាវីឌមក ហើយមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាម ព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា លោកពិតជាមនុស្សត្រឹមត្រូវមែន។ យើងពេញចិត្តនឹងអោយលោកចេញទៅច្បាំងជាមួយយើង ព្រោះតាំងពីពេលលោកស្នាក់នៅនឹងយើងរហូតដល់ពេលនេះ យើងពុំដែលឃើញលោកប្រព្រឹត្តអ្វីខុសឆ្គងឡើយ។ ប៉ុន្តែ ពួកស្ដេចត្រាញ់ឯទៀតៗនៃជនជាតិភីលីស្ទីន ពុំពេញចិត្តនឹងលោកទេ។
7
ដូច្នេះ សូមលោកវិលត្រឡប់ទៅផ្ទះវិញឥឡូវនេះចុះ។ សូមអញ្ជើញទៅដោយសុខសាន្ត មិនត្រូវធ្វើអោយស្ដេចត្រាញ់ទាំងនោះទាស់ចិត្តឡើយ»។
8
លោកដាវីឌទូលព្រះបាទអគីសថា៖ «បពិត្រព្រះករុណាជាអម្ចាស់ តើទូលបង្គំធ្វើអ្វីខ្លះ? ចាប់តាំងពីពេលទូលបង្គំមកបំរើព្រះករុណា រហូតដល់ពេលនេះ តើទ្រង់ទតឃើញថា ទូលបង្គំមានកំហុសអ្វីខ្លះដែរ បានជាទូលបង្គំមិនអាចចេញទៅច្បាំងនឹងសត្រូវរបស់ព្រះករុណាដូច្នេះ?»។
9
ព្រះបាទអគីសមានរាជឱង្ការមកកាន់លោកដាវីឌថា៖ «យើងដឹងហើយ យើងពេញចិត្តនឹងលោក ដូចពេញចិត្តនឹងទេវតារបស់ព្រះជាម្ចាស់ ប៉ុន្តែ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនបានសំរេចថា មិនអោយលោកចេញទៅច្បាំងរួមជាមួយពួកយើងឡើយ។
10
ដូច្នេះ លោក និងទាហានរបស់ស្ដេចសូលដែលនៅជាមួយលោក ត្រូវក្រោកឡើងពីព្រលឹម ហើយនាំគ្នាចេញដំណើរទៅ នៅពេលថ្ងៃរះ»។
11
ព្រឹកឡើងលោកដាវីឌ ព្រមទាំងអស់អ្នកដែលនៅជាមួយលោកក្រោកពីព្រលឹម វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ ចំណែកឯកងទ័ពភីលីស្ទីននាំគ្នាចេញដំណើរទៅដល់យេសរាល។
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31